Xiao Zhan Said
"...Zhan..Zhan! Zhan!... "
"...ហ៉ឺម..."
"...ហើយគិតដល់ណាដល់ណីនៀក? មិនមែនប្រលោមលោកទេណា៎ ដែលចេះតែស្រម៉ៃផ្តេសផ្តាសនោះ "
ខ្ញុំអៀនក្រហមថ្ពាល់ ហើយងាកមុខចេញយ៉ាងលឿន " ឆ្កួត! ខ្ញុំមិនបានគិតអីទេ! " តើខ្ញុំគិតអីហ្នឹង? ចេះគិតឆ្កួតៗអញ្ចឹងទៅកើត☺️
" មិនបានគិត....ម៉េចក៏ថ្ពាល់ក្រហម? អៀនមែនទេ? "
ខ្ញុំយកដៃ ស្ទាបថ្ពាល់ទាំងសងខាង " ក្រហមហ្អេ៎? អត់ទេ មិនបានគិតអីទេ? " យកដៃស្ទាបថ្ពាល់ហើយ ឱនមុខចុះ ញញឹមទាំងអៀន Yibo សើចកក្អឹកម្នាក់ឯង
"...មិនត្រជាក់ទេហ្អេ៎?....អាវ..? " ខ្ញុំយកដៃទាញអាវដែលគេ យកមកដណ្តប់ឲ្យអំមិញមិញ ហើយមើលមុខគេ
"....ត្រជាក់! " គេនិយាយទាំង ឈរឱបដៃនៅក្បែរខ្ញុំ ហើយសម្លឹងមើលទៅទឹកសមុទ្រ យ៉ាងឆ្ងាយ
"...អរគុណណាស់ សម្រាប់ថ្ងៃនេះ! "
"..ហើយចង់អរគុណប៉ុន្មានដង? ប្តូរពីពាក្យអរគុណ ទៅជាអ្វីផ្សេងបានទេ? " គេនិយាយហើយងាកមកញញឹមដាក់ខ្ញុំ
"...ស្អីគេ? និយាយមក! " គេញញឹមហើយងាកមុខចេញ
" គិតមើលសិន! "
នៅផ្ទះ Wang Yibo.....
ទីង ទឺង.....
ទីង ទឺង....
" ហើយអ្នកណាមករកអីកណ្តាលថ្ងៃត្រង់! " Bai រត់ទៅបើកទ្វារ
"ជំរាបសួរបាទ បង Bai !! "
" និយាយព្រមគ្នាល្អណាស់ហ្ន៎! 1 2 3 4 5 6....អា៎វ 6 ចុះឯណាម្នាក់ទៀត Ai Bo វាទៅណា? "
" បងជាបងវា មិនដឹងផងចុះទម្រាំពួកខ្ញុំធ្វើម៉េចដឹង" វុធ ឆ្លើយតបទាំងងាកមើលចុះឡើង ហើយញញឹម
"ហើយនាំគ្នាមករកស្អី បើ Ai Bo វាមិននៅផង!"
"គឺមករក បង និងហើយណា៎បាទ!! "
"...មករកយើង..." Bai យកដៃចង្អុលខ្លួនគេ ហើយធ្វើមុខស្លឺ
"...បាទ..."
"...នេះនែ៎!...នេះបាទ របស់ផ្ញើណា៎បង! គ្រប់តែប៉ុណ្ណឹងបាទ! មកលើកនេះមិនបានមកបំផ្លាញបងទេ គឺយកមកឲ្យ....ឱ! មិនមែនទេ គឺយកមកធ្វើញ៉ាំជុំគ្នា!!
បើប៉ុណ្ណឹងមិនគ្រាន់ទៀត មិនដឹងថាម៉េចទេ ប្រហែលទៅទិញយកអស់ពីផ្សារទេដឹង បើមកម្លឹងៗនោះ
វុធ កាន់សាច់គោ
ត្រា កាន់ស្ពៃបូកគោ
នុត កាន់បន្លែគ្រប់មុខ
ប៊ីន កាន់ម្ទេស
ខៃ កាន់ ទឹកកក
Mike កាន់ទឹកក្រូច
ម្នាក់ៗគឺយួរធ្ងន់គួរសម អាចនិយាយបានថា នាំគ្នាទៅប្រមូលយកមកពីផ្សារទាំងអស់តែម្តង
" ប៉ុណ្ណឹងអាចបើកទ្វារឲ្យចូលបានទេបាទ!! យួរធ្ងន់ណាស់បាទ! " វុធ និយាយទាំងមុខស្អុយ ព្រោះធ្ងន់
" អើៗ..ចាំមួយភ្លែត! "
Bai ទាញទ្វារបើកឲ្យចូុល ហើយស្រាប់តែ....
"...ឈប់សិន!!..."
" មានការអីទៀតបង! "
"...ហើយអ្នកណាជាអ្នកធ្វើ? "
ពួកគេឆ្លើយឡើងព្រមគ្នា "...គឺបងហ្នឹងហើយ! "
"....យើង!...??.."
"...បាទ..."
"...ពួកអានេះវ្ហើយ!"
"...ទៅហើយ! "
Bai ដេញពួកគេប្រញ៉ាញពេញហ្នឹង!!
ពីរម៉ោងក្រោយមក.....
ម៉ោង 2:30នាទីរសៀល
"...ចិតបន្លែ ហាន់សាច់ហើយនៅ? " Bai សួរទាំងអង្គុយគងអន្ទាក់ខ្លាលើសាឡុង អង្គុយមើល អ្នកទាំង 6 ចិតបន្លែ ហាន់សាច់
"..ជិតហើយៗបង!" សម្លេងម្នាក់ៗឆ្លើយមកទាំងខ្ជិល
"...គ្នា 5-6នាក់ គ្រាន់តែ ចិតបន្លែ ហាន់សាច់ចំណាយពេលអស់ 2 ម៉ោង បានញ៉ាំអត់ទេ ថ្ងៃនេះ? " Bai យកដៃញីចិញ្ចើម ដូចចង់ឈឺក្បាល
"...មោះៗបានហើយ លើកមកនេះមក ចាំយើងជាអ្នកធ្វើវិញ បើរៀបចំឲ្យស្រួលបួល ឲ្យរៀបរយ ហើយទៅលាងដៃ លាងជើងមកញ៉ាំមក! "
" ...បាទ...!!!! បើអញ្ចឹងឆ្លើយព្រមគ្នាល្អណាស់ហ្ន៎! "
" បងចាំខ្ញុំ នៅជួយបងចុះណា! "
"ខ្ញុំដែរ បង! "
នុត និង ប៊ីន នៅជួយរៀបចង្ក្រាន អាំងសាច់
".....មោះ ជល់កែវមួយ! "
"...លើកដាច់វ្ហើយ! លើកដាច់! " Bai និយាយទាំងលើកកែវដល់មាត់ទៅហើយ
"....លើកដាច់ៗ សាច់ស្អាត..."
"...នេះថ្មើរនេះហើយ Ai Bo វាទៅណាវាវ្ហើយ? " Mike និយាយទាំងភ្នែកបើកមិនចង់រួច
".. វាទៅណាទៅៗ កុំខ្វល់ បើវង្វេងផ្លូវមកផ្ទះវិញហើយ! ពួកឯងជល់ទៀត! " Bai និយាយព្រមទាំងលើកកែវជល់ធ្លាក់ភ្នែក
"...មែនហើយ!បងនិយាយត្រូវ តែវាវង្វេងវាមកផ្ទះវិញហើយ!55555 " ត្រា បន្ទរទាំងសើច
"...អា នុត..! អា នុត...! សន្លប់បាត់ឈឹង!" ខៃ អង្រួនដាស់ នុត ដែលអស់តែ ពីរកែវ សន្លប់ស្អាត
"..វាសន្លប់ហើយ លើកវាទៅដេកក្នុងផ្ទះទៅ!! "
Wang Yibo Said....
" សម្លេងអី អ៊ូអរម្ល៉េះ? "
" មិនដឹងទេ? មកជាមួយគ្នា អ្នកណាទៅដឹង! "
" ឆ្លើយស្រួលៗទៅថី? "
" ក៏..មានទៅឆ្លើយពិបាកអី?"
Zhan សម្លក់មុខខ្ញុំថ្មេរ បើមនុស្សមិនដឹងមែន មកជាមួយគ្នា អ្នកទៅដឹង អ្នកណារៀបការទេដឹង? អេ៎! ផ្ទះខ្ញុំទេតើ គ្មានកូនក្រមុំទេ ហើយផ្ទះមានតែ 3 នាក់បងប្អូន ខ្ញុំមិននៅ មានតែ បង Bai និង Ai Pett ប៉ុណ្ណោះ ចុះម៉េចសម្លេងដូចមនុស្សច្រើន ម្ល៉េះ? ហ៉ឺយ? តិចចោរចញលផ្ទះ វាលួចបានហើយ ជប់លៀងទេដឹង? ស្លាប់ហើយ ឬ វាសម្លាប់ បង Bai និង Ai Pett ហើយវាជប់លៀងឆ្លងទេដឹង? ពុទ្ធោ បងប្រុស អាប្អូនសម្លាញ់! គិតហើយគេស្ទុះចុះពីលើឡានរត់ចូលក្នុងផ្ទះ ស្រាប់តែមានសម្លេងស្រែកហៅពីក្រោយ
" បង Bo ហើយសម្លេងស្អី ក៏ថ្លង់ម្ល៉េះ? អ្នកណាចាក់បាស់ឯណា? " ខ្ញុំងាកមកឃើញមុខស្លេកៗ ឈរស្ពាយកាបូប ពាក់ឯកសណ្ឋានសិស្ស ឈរនៅពីក្រោយខ្ញុំ អាវមានប្រឡាក់ឈាម នៅលើទ្រូងខាងឆ្វេង
" ពុទ្ធោ! ប្អូនសម្លាញ់របស់បង! សូមទៅកាន់សុគតិភពណា ចាំបង យកស្ករគ្រាប់ដែលឯងចូលចិត្តទៅសែនឲ្យណា៎ កុំមកតាមបងអី ទោះបីសម្តីអាក្រក់ជេរឯង តែបងស្រលាញ់ឯងខ្លាំងណាស់ណា៎! បងមិនឲ្យឯងញ៉ាំស្ករគ្រាប់ព្រោះបងមិនចង់ឲ្យដង្កូវស៊ីធ្មេញឯង!បង....បង...!! "
"...បង Bo បងកើតស្អីបងហាស់? និយាយមើលតែខ្ញុំស្លាប់អញ្ចឹង?" ខ្ញុំដកដៃចេញពីភ្នែក មើលប្រឡោះម្រាមដៃពីរ នៅតែឃើញស្នាមក្រហមលើអា Ai Pett ដដែល
"..នែ៎! កើតស្អី?.." ឮសម្លេងសួរខ្ញុំក៏ ងាកមើល Zhan កំពុងសម្លឹងខ្ញុំទាំងឆ្ងល់ ខ្ញុំយកដៃម្ខាងទៅប៉ះ ថ្ពាល់ Ai Pett គឺនៅក្តៅៗ នៅមានដង្ហើម វាមិនទាន់ងាប់ទេ
"..Ai Pett ឯងមិនទាន់ងាប់ទេ!.... ហើយចុះស្នាមក្រហមលើអាវឯង.....? " Pett ឱនមើលអាវរបស់គេ ហើយនិយាយ
" ឱ! ខ្ញុំផឹកទឹកស៊ឺរ៉ូទឹកកក វាក៏កម្ពប់លើអាវទៅ! បងឯងចូលចិត្តស្រម៉ៃតែផ្តាសមែន! ទៅធ្វើអ្នកនិពន្ធទៅល្អទេ? " Pett និយាយបញ្ឈឺខ្ញុំ ព្រោះ វា ពូកែខ្លាចខ្មោច ហើយ ខ្លាំងអាខាងស្រម៉ៃម្នាក់ឯង
" ហើយចុះអ្នកណាចាក់ភ្លេងអី ក៏ Remix កន្ត្រាក់អារម្មណ៍ម្ល៉េះ ចង់បែក ក្រដាសត្រចៀកហើយ!! "
" អ្នកណាទៅដឹង បើយើងទើបតែមកដល់!"
" អា៎វ! បងមុខសង្ហា! ជំរាបបាទ! សុំទោសខ្ញុំភ្លេចឃើញបាទ!"
" បាទ! " Zhan ឆ្លើយទាំងញញឹមស្រស់
" ឯងនេះ មិនចាំទៅវិញចាំជំរាបសួរ! មនុស្សប៉ិនមនុស្សមើលមិនឃើញ "
" គឺមកពីបង ហ្នឹង ប៉ិនអាខាងស្រមើលស្រម៉ៃ! "
Pett និយាយហើយ វាក៏ដើរចូលក្នុងផ្ទះ ត្រុយបាត់ ទាំងងាកមកលៀន អណ្តាតដាក់ខ្ញុំ
"....អ្ហា៎...!!!!!! ខ្មោច....ខ្មោច....!! "
" ....Ai Pett...". ខ្ញុំនិង Zhan រត់ចូលទៅក្នុងផ្ទះជាមួយគ្នា ព្រោះឮសម្លេង Pett ស្រែក ចង់បែក ព្រះធរណី
"...Pett កើតស្អីឯង? មានរឿងអី?"
"...ខ...ខ្មោ...ខ្មោច....ខ្ញុំដើរជាន់ខ្មោច! "
"...ហា៎!?.."
ខ្ញុំប្រញ៉ាប់ទៅចុចកុងតាក់បើកភ្លើង យ៉ាងលឿន ហើយជាន់លើអ្វីម្យ៉ាង
"...អូហ៍..."
"...ខ្មោ...ខ្មោច ចេះស្រែកទៀត!" Pett និយាយទាំងដៃឱប Zhan ជាប់ ញ័រខ្លួនទត្រើត រាគនោមដាក់ខោ
"...Pe..t....t ងាកមកនេះមក...!!! "
"...អត់ទេ..ខ្លាចហើយ ខ្លាចហើយ! "
"...ក្រែងថាមិនចេះខ្លាចខ្មោចហី?! ងាកមកមើលមើល៍ ខ្មោចមែនអត់?! " Pett ងាកមកមើលយឺតៗ... មនុស្ស....គឺមានអ្នកណាទៀត
"...អា នុត, អាខៃ, អាប៊ីន , Ai Mike....ហើយវាមកដេកទីនេះបានយ៉ាងម៉េច? នេះកុំប្រាប់ថាសម្លេងបាស់ Remix នោះ......? "
"..អាបង Bai...! " ខ្ញុំនិង Pett បើកភ្នែកធំៗដាក់គ្នា ហើយរត់ទៅចំហៀងផ្ទះ Zhan ក៏រត់ទៅតាម
"...ជល់កែវមួយ...លើកដាច់ៗវ្ហើយ! "
"..អ៎ាវ! អា៎វ! Bo មកដល់ហើយហ្អេ៎!នាំអ្នកណាមក? ឱ! នាំប្រពន្ធមកដែរហ៎! មោះៗ មកផឹកជុំគ្នាមក! "
Zhan ងាកមើលជុំវិញធ្វើភ្នែកស្លឺ ឆ្ងល់និងពាក្យថាប្រពន្ធ អ្នកប្រពន្ធអ្នកណា?ទីនេះគ្មានមនុស្សស្រីទេ?
"...ឆ្ងល់...ឆ្ងល់..ស្អី? គឺឯងហ្នឹងហើយ អាមុខសង្ហា! មោះៗ ផឹកជាមួយបងមកណា៎! " Zhan បើកភ្នែកធំៗ ខ្ញុំក៏ប្រញ៉ាប់ទៅសម្រួល
"..កុំស្តាប់គាត់អី? គាត់ស្រវឹងតែបែបនេះហើយណា៎! កុំប្រកាន់អី?"
"...ហ៉ឺយៗ Ai Bo យើងមិនទាន់ស្រវឹងទេវ្ហើយ! យើងនៅចាំមុខប្អូនថ្លៃយើងបានច្បាស់ណាស់! គឺអាមុខសង្ហានេះហើយ! ថ្ងៃឮសម្លេងស្រែក...អូយ៍...អូយ៍...ទាំងព្រឹកផង!! 555 " Bai និយាយទាំងលើកអកស្រាពីរបីក្អឹកទៀត ខ្ញុំវិញល្វីងមុខដោយសារតែគាត់ រកនិយាយមិនចេញ
"...បង Bai ស្រវឹងហើយទៅដេកទៅបង! " សម្លេង Ai Pett ឈរច្រត់ចង្កេះយ៉ាងសង្ហាពីក្រោយខ្ញុំ " ហើយនេះបងមានធ្វើម្ហូបទុកឲ្យខ្ញុំដែរទេ ខ្ញុំឃ្លានណាស់! "
"...អា Pett..... ម្ហូបឯងបងធ្វើហើយ ទៅរកញ៉ាំខ្លួនឯងទៅ! ជល់កែវមួយ...."
"...បានៗ ឈប់ជល់ទៅ! អាវុធ គ្រាបង Bai ទៅដេកទៅ ប៉ុណ្ណឹងបានហើយ មិនដឹងនាំគ្នាមកតាំងពីស្មើណាទេនៀក ទើបសន្លប់អស់ខ្លះទៅហើយនៀក? " វុធ ដាក់កែវចុះ ហើយលើកគ្រាបង Bai ចេញទៅ
" អាBo មើលជួយលើកអា ត្រា ផង វ្ហើយ! "
" អើៗ ចាំយើង គ្រាវាទៅ! " នាំគ្នាមកអាំងសាច់ ជប់លៀងស្អី? ហ៉ឺយ មើលចុះ សង្ស័យទៅប្រមូលបន្លែសាច់អស់ពីផ្សាហើយមើលទៅ យកមកដូចរៀបពិធីមង្គលការអញ្ចឹង ចំជា.... មិត្តភក្តិអាណាគេវ្ហើយ អីម្លឹងៗ កំពុងតែគ្រវីក្បាល ហួសចិត្ត ស្រាប់តែមានសម្លេងមួយបន្លឺពីក្រោយខ្នង
"...លើកមិត្តភក្តិទៅ ចាំខ្ញុំជាអ្នករៀបខាងនេះឲ្យ! " Zhan ដាក់កាបូបចុះ ហើយរៀបចំចានឆ្នាំង!
" អ៉ឺម...ខ្ញុំលើកវាទៅដេកសិនចាំមកជួយរៀបចំវិញ! "
ខ្ញុំគ្រាអាត្រាទៅក្នុងផ្ទះ ដាស់យ៉ាងណាក៏មិនភ្ងាក់!
ទម្រាំតែរៀបចំចានឆ្នាំង ហើយម៉ោង 7 ល្ងាចល្មម!
"...ហ៉ឺយ ហត់ណាស់! មិនបានស៊ីចុកតែមកត្រូវរងកម្មទៅវិញ! " ខ្ញុំអង្គុយនៅលើកៅអី ហើយ Zhan កំពុងរៀបចំទុកដាក់ឥវ៉ាន់បង្ហើយ! "...ណេះ ញ៉ាំទឹកសិនទៅ! សុំទោសផង បើដឹងថាបែបនេះមិននាំមកទេ! "
ខ្ញុំនិយាយព្រមទាំងសម្លឹងមើលមុខ Zhan
"....មិនអីទេ! " គេញញឹមហើយងើបឈរផឹកទឹក
" ឃ្លានទេ! បង Bai ធ្វើម្ហូបទុកឲ្យដែរណា៎! "
"ចុះ Pett គេញ៉ាំហើយនៅ ឮរអ៊ូថាឃ្លាន! " គេនិយាយទាំងភ្នែកសម្លឹងរកមើល Pett
" មិនអីទេ! វាប្រហែលញ៉ាំហើយៗ ហើយប្រហែលនៅក្នុងបន្ទប់មើលមេរៀន! កុំបារម្ភអី ពេលឃ្លាន គេងើបមករកហើយ! " ខ្ញុំលើកម្ហូបពីក្នុងទូ ទៅដាក់កម្តៅ ហើយស្រាប់តែ
"...ហ៉ឺយ...ខ្មោច! ...... អា Pett ហើយមកស្ងាត់ទៀតហើយ! ហើយឃ្លុំភួយមកធ្វើស្អីឯង!?"
"..ហាហាហា គឺខ្ញុំដឹងថាបងពូកែខ្លាចខ្មោចហ្នឹងណា៎! ហាហា "
" នេះឯង...." គេរត់ទៅនៅពីក្រោយ Zhan បាត់ វាដឹងថាខ្ញុំកំពូលអ្នកខ្លាចខ្មោច ទើបវា ល លេងរហូត ហើយខ្ញុំនៅមិនស៊ាំជាមួយទៀត អ្នកណាយល់អារម្មណ៍អ្នកខ្លាចខ្មោចខ្លះ អ្នកខ្លាចខ្មោចដូចគ្នាទើបអារម្មណ៍មួយនេះ
"..ខ្ញុំឃ្លានទៀតហើយបង! ទើបមករកអីហូប! " Pett ធ្វើមុខស្អុយ ហើយអង្អែលពោះ
"អង្គុយចុះមក! បងកម្តៅម្ហូបសិន! "
កម្តៅម្ហូបហើយ ក៏ដួសបាយញ៉ាំជុំ គ្នា ព្រោះ បង Bai គាត់បានធ្វើម្ហូប ដាំបាយទុកឲ្យរួចស្រេចហើយ យើងមានតែបងប្អូន បីនាក់ទេ ប៉ាក៏នៅឆ្ងាយ ដូច្នេះហើយទើបបង Bai គាត់ធ្វើគ្រប់យ៉ាងជា មេផ្ទះ ជាឪពុកជាម្តាយ ជាបងប្រុសដ៏ល្អ ទោះខ្ញុំចូលផ្ទះម៉ោងប៉ុន្មាន ក៏គាត់ងើបមកចាំខ្ញុំ ធ្វើម្ហូបឲ្យញ៉ាំ
" Zhan យប់នេះ គេងនៅទីនេះហើយ! " Zhan ងើបមើលមុខខ្ញុំហើយងាកមើលមុខ Pett
"..តែ..."
"..តែស្ករអីបង... គ្មានតែទេ មានតែកាហ្វេ! " Pett និយាយទាំងម្ហូបនៅពេញមាត់ "..គេងទីនេះហើយបង បើបងមិនគេងបន្ទប់បង Bo បងទៅគេងបន្ទប់ខ្ញុំក៏បានណា៎! "
"..អា ភិត... " ខ្ញុំសម្លក់ ហើយខាំមាត់ដាក់ភិត "...បន្ទប់ ភិតចង្អៀងណាស់ នាំតែធុញថប់ទេ គេងបន្ទប់ខ្ញុំ ទូលាយជាងណា៎! "
"អ្នកណាថាបន្ទប់ខ្ញុំចង្អៀង! បន្ទប់ធំទូលាយ មានពូកទន់ៗ...!..អូយ៍... " ខ្ញុំលើកជើងទាត់ជើងវាពីក្រោមតុ
"..ភិត កើតអី?! " Zhan សួរឡើងទាំងបារម្ភ!
"..មូ..មូសខាំ បង..មូសខាំ មូសនៅផ្ទះខ្ញុំធំៗណាស់បង! វាអាចស៊ីបងត្រឹមពេលតែមួយ អស់គ្មានសល់ទេ! ខ្ញុំឆ្អែតហើយ! ខ្ញុំទៅគេងមុនហើយណា!...អេ៎! បងមុខសង្ហា គេងស្រួលបួលណាបង! ប្រ...យ័ត្ន... មូស...ខាំ! "
" អាប្អូនចង្រៃនេះ! កុំស្តាប់វាអី! "
............
" ធ្វើអីហ្នឹង ម៉េចចាំបាច់ដាក់ខ្នើយឱបនៅកណ្តាល? ឃ្លានខ្ញុំ....មែនទេ?"
"...ឆ្កួត!អ្នកណាខ្លាច! នេះខ្ញុំជាប្រុសណា៎! មិនបានខ្លាចទេ គ្រាន់តែ...គ្រាន់តែមិនចង់ឲ្យពេលគេង ប៉ះគ្នា! "
" អ៎..!! អញ្ចឹងហ៎! " ខ្ញុំនិយាយព្រមទាំងទាញខ្នើយគេង Zhan គេងបែរទៅម្ខាង បែរខ្នងដាក់ខ្ញុំ ហើយគេក៏ងាកមកគេងផ្ងាវិញ
" អរគុណហើយណា៎! "
"ហ៉ឹម! អរគុណអីគេទៀតហើយ! រឿងនៅសាលា ទៅសមុទ្រ អាហារពេលល្ងាច?!"
" គ្រប់យ៉ាង! " គេនិយាយទាំងភ្នែក ដៀងមើលខ្ញុំបន្តិច ហើយក៏បិទភ្នែកគេង
" ប្តូរពីអរគុណ...ទៅជា...អីផ្សេងបានទេ? "
" ស្អីគេ? "
"...Ki..s..s.."
" ឆ្កួត " គេទាញភួយគ្របមុខ ហើយបែរទៅម្ខាងទាំងអៀន
"..មួយម៉ាត់ ឆ្កួត ពីរម៉ាត់ឆ្កួត តិច អាឆ្កួត ចាប់ថើប ស្លេកមាត់ទៅ! "
Writer: សោម រជ្ជនី
***Download NovelToon to enjoy a better reading experience!***
Updated 5 Episodes
Comments