At School...
នៅសាលាមានមនុស្សអ៊ូអរ ព្រោះជាម៉ោងចេញលេង សិស្សម្នាក់ៗស្លៀកពាក់ឯកសណ្ឋានតាមការតម្រូវរបស់សាលា សិស្សស្រីស្លៀកសំពត់ត្រឹមក្បាលជង្គង់ អាវពណ៌សដៃខ្លី ឯសិស្សប្រុស ខោសាច់ក្រណាត់ជើងវែង អាវពណ៌ស ដៃវែង ម្នាក់ៗមើលទៅសែនសមឥតខ្ចោះ បើនិយាយពីទីធ្លាសាលាវិញ មានទីធ្លាធំទូលាយ មានកន្លែងអង្គុយលេង ញ៉ាំអី កៅអីខ្លះនៅក្រោមម្លប់ឈើ មានសិស្សពីរ ទៅ ប្រាំនាក់អង្គុយធ្វើលំហាត់ និងពិភាក្សាពីមេរៀន ខ្លះអង្គុយជុំគ្នាជជែកគ្នាលេង នៅក្រុមខាងនេះវិញមានគ្នាប្រហែលជាបួន ប្រាំនាក់ កំពង់ហាត់សមតន្ត្រី មានឧបករណ៍តន្ត្រីសម័យជាច្រើន ព្រោះជាវង់តន្ត្រីសម័យ
"Ai Bo, ថ្ងៃនេះ ម៉េចក៏មកលឿនម្ល៉េះវ្ហើយ! រាល់ដងគឺយាងមកក្រោយគេរហូតសោះហ្នឹង!"
"គ្មានយ៉ាងម៉េចទេ! ចង់មកលឿនក៏មក!" អ្នកកម្លោះឆ្លើយទាំងមិនខ្ចីមើលមុខ
"អូ៎ហូ! អញ្ចឹងហ៎!"
"អើ!មកជុំគ្នាហើយនៅ?" វុធសួរព្រមទាំងងាកមើលជុំវិញ
"នៅទេ, នៅ នុត, Mike និង ខែ វាប្រាប់ថាមានធុរៈ បន្តិចទៀតទើបមកដល់!" ត្រា ឆ្លើយហើយក៏សមជាមួយស្គរបន្ត
"ចាំជុំគ្នា, ចាំសម យើងទៅបន្ទប់ទឹកសិន!" Bo និយាយព្រមទាំងដាក់ហ្គីតាផ្អែកទៅម្ខាង ហើយដើរទៅបន្ទប់ទឹក
"ហើយស្អីវា, ទើបមកដល់ចូលបន្ទប់ទឹក??"
ផាំងប្រាវ... រាយប៉ាយ...
"សុំទោសផង!ខ្ញុំគ្មានចេតនាទេ"
" ហើយដើរអាឡាក់អាឡើតទៅណា! ចេះប្រយ័ត្នផង!!"
" ខ្ញុំប្រាប់ថា...សុំ...ទ..." កំពុងប្រមូលឥវ៉ាន់ហើយក៏ងើយមើលមុខ ប្រទាក់និងកែវភ្នែកមុតថ្លាច្រមុះស្រួច មុខមានមុនស្នេហ៍ គេខាំធ្មេញធ្វើមុខស្អុយបែរហើយគិតក្នុងចិត្ត " អាប្រុសមុខងាប់ហ្នឹងទៀតហើយ! ជួបពេលណាស៊យឲ្យរាល់តែលើក!"
"ម៉េចធ្វើមុខស្អុយម្ល៉េះ?ចុកពោះមករដូវមែនទេ? បានប្រញ៉ាប់ប្រញ៉ាល់រត់ចូលបន្ទប់ទឹកបែបនេះ?" Bo និយាយព្រមទាំង ជួយប្រមូលឥវ៉ាន់ របស់របរគេគ្មានស្អីទេ ក្រៅពី ជក់ ថ្នាំពណ៌ និង ផ្ទាំងគំនូរ
" ឆ្កួត!ខ្ញុំជាមនុស្សប្រុស! មើលមាត់ខ្ញុំឲ្យច្បាស់... ខ្ញុំគឺជាមនុស្សប្រុស!! មនុស្សប្រុសគ្មានរដូវទេ!" Zhanនិយាយព្រមទាំងយកដៃចង្អុលមាត់របស់គេហើយសម្លឹងថ្មេរទៅ YiBo ទាំងខឹងមួរម៉ៅ មុខក្រញូវ
"អ៎!អញ្ចឹងហ្អេ៎! ស្មានតែមិនមែនប្រុស ព្រោះឃើញអាឡាក់អាឡើតពេក!" YiBo និយាយព្រមទាំងងើបឈរ មុខធ្មឹង ហើយ ហុយគំនូរឲ្យគេ Zhan កញ្ឆក់គំនូរពីគេយ៉ាងលឿន ហើយងាកវឹងទៅបន្ទប់ទឹក ទាំងមុខខ្មៅអែរ YiBo បន្ទរពីក្រោយ
" អ្នកនាង!ដើរឲ្យស្រួលបួល ប្រយ័ត្នជំពប់ជើងដួលណា៎!" គេនិយាយព្រមទាំងញញឹមស្រស់ទាំងមិនដឹងខ្លួន " Ai Bo ហើយឯងញញឹមស្អីហាស់?" គេគិតក្នុងចិត្ត តែនៅតែញញឹម ហើយក៏ដើរចូលក្នុងបន្ទប់ទឹកដែរ ក្នុងបន្ទប់ទឹក មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ មិនសូវមានអ្នកចេញចូលច្រើនទេ ព្រោះជាបន្ទប់ទឹកប្រុស!! បើចូលក៏ចូលមកលាងដៃបន្តិចប៉ុណ្ណោះ!!
"នែ៎! អាមុខសង្ហា ឲ្យបងសុំគំនូរមួយផ្ទាំងបានទេ! មើលទៅគំនូរស្អាតណាស់! ឲ្យបងមួយមកណា! បើមិនឲ្យគំនូរឲ្យអ្វីផ្សេងក៏បានណា៎!!" Zhan ឱបគំនូរព្រមទាំងសម្លឹងមុខម្នាក់ប្រុសនោះ ហើយនិយាយទាំងគ្មានញញើត គ្មានខ្លាច
"ហេតុអ្វី ខ្ញុំត្រូវឲ្យលោក! បើចង់បានគំនូរគឺត្រូវមានប្រាក់ ទើបបានគំនូរទៅ!" Zhan និយាយទាំងគ្មានខ្លាចរអា ទោះបីគ្នាគេមានពីរបីនាក់ក៏ដោយ
"អាមុខសង្ហា, សម្តីថ្លោះណាឯងនេះ! ចង់ជុះអាចម៍ស្រួលមែនទេហា៎!ហាហហាហាហា!" គ្នាគេមួយក្រុមសើចព្រមគ្នា សម្លេងឮដល់ក្រៅបន្ទប់ទឹក គ្មាននរណាម្នាក់ហ៊ានចូលមកទេ
"គ្នាបង បួននាក់ អាក្អូន! ទម្រាំតែគ្រប់គ្នា អាក្អូនឯងអាចដើរមិនរួចមួយខែក៏ថាបានណា៎!ហាហាហាហា!"
"អាបែន! ឯងកុំបំភ័យប្អូនមើលហា៎! មុខសង្ហាៗបែបនេះ បើបាន...ហើយថតវីឌីអូ ទុកទៀត មិនដឹងសប្បាយយ៉ាងណាទេវ្ហើយ!ហាហាហាហា!"
"អើ, អាកុប ឯងសាកគិតមើល បើទុកវាចាត់ការពីរបីថ្ងៃ...គ្នាយើងបួននាក់ ត្រឹម១ខែ២ខែ ប្អូនអាចដើររួចឬអត់ហាស៎?! ហាហាហា"
"ហាហាហា!យើងគិតថាវាជុះអាចម៍ស្រួល តែវាពិបាកដើរ ទុកតែមួយថ្ងៃបានហើយ តែប្អូនគេចង់ស្រួល គេមករកយើងទៀតមិនខាន មិនចាំបាច់ហៅទេ!ហាហាហាហា!"
....ផាច់ ឌឹក ប្រូស...
ម្នាក់ដួលទៅលើទ្វាបន្ទប់ទឹកបាក់ខ្ទេច ម្នាក់ទៀតទ្រោមទៅលើចានលាងដៃមុខកញ្ចក់ ឈាមមាត់ល្ហាម ប្រហែលជាបាក់ធ្មេញអស់ហើយ
"....អាណា៎វ្ហើយ!!"
"...អញ..."
"..ឯង.."
"...គឺអញ..."
អាកុប ក្តាប់ដៃយ៉ាងណែន ដាល់ទៅរកមុខមនុស្សម្នាក់នោះមួយទំហឹង តែសោកស្តាយផង គេគេចទាន់ហើយ ស៊ីជញ្ជាំងមួយទំហឹង ឈឺយ៉ាងដំណំ
"...អូយ៍..."
អ្នកកម្លោះហក់ធាក់វិញមួយទំហឹង ដួលផ្ងាទៅម្ខាង
"...អេ៎!ប្រយ័ត្នពីក្រោយ!"
Zhan ស្រែកភ្លាត់មាត់ អ្នកកម្លោះម្នាក់នោះងាកយ៉ាងរហ័ស វាយបកវិញមួយកណ្តាប់ដៃចំមាត់បែកឈាមហើយឡើងជង្គង់មួយជើង ចំទ្រូង អាបែនអួលចុក យកដៃខ្ទប់ទ្រូងដួលទៅម្ខាង អ្នកកម្លោះហក់ទៅថែមអាម្នាក់ដែលដួលលើទ្វារបន្ទប់ទឹក ពីរដៃចំមាត់ ជ្រុះធ្មេញ បីគ្រាប់ មាត់ស្រក់ឈាមតក់ៗ
"...បើពួកឯងហ៊ានតែមកប៉ះពាល់មនុស្សរបស់យើងទៀត កុំថាយើងមិនបានប្រាប់! ហើយអាមាត់ចង្រៃនេះ មើលឲ្យស្រួលបួលប្រយ័ត្នស៊ីបាយលែងកើតវ្ហើយ! អញគ្រាន់តែប្រាប់ កុំឲ្យអញជួបមុខម្តងទៀតឲ្យសោះ!"
អ្នកកម្លោះនិយាយព្រមទាំង យកដៃម្ខាង លាតម្រាមទាំងប្រាំ ចូតសក់ម្ខាងយ៉ាងសង្ហា វាជាស្តាយប្រចាំត្រកូល Wang គ្មានអ្នកណាក្រៅពីកម្លោះសង្ហា Wang Yibo ទេ កុំជោគជាមួយអ្នកកម្លោះ
"...ហើយនៅញញឹមស្អី! ឆាប់ទៅ..."
Zhan ញញឹមចង់សើចពីស្តាយប្រចាំត្រកូលនិងហើយ អាស្តាយហ្នឹងមិនដឹងធ្វើឲ្យស្រីៗលង់ប៉ុន្មាននាក់ហើយទេ! YiBo ចាប់ទាញដៃ Zhan ហើយរត់ចេញពីបន្ទប់ទឹក ពួកអាបែន អាកុប ជួយគ្រាគ្នា ទាំងដៃខ្ទប់មាត់ ខ្ទប់ទ្រូង ជាពិសេសគឺ មាត់ អាចនិង បាក់ធ្មេញអស់ខ្លះ.....
"....យើងផ្ញើទុកសិនចុះ....!!"
"....កុំភ្លេចប្រញ៉ាប់មកយកផង យើងខ្ជិលទុកណាស់វ្ហើយ!"
អ្នកកម្លោះអើតក្បាលពីជញ្ជាំង ចេញមកតែក្បាល និយាយទាំងញញឹមឌឺ
"....វាមិនទាន់ទៅទេល្បង.."
"អើ..អញឃើញហើយ!"
[..............]
តឺង...តឺង...
[មានសារផ្ញើមក]
10:12am
[នីត: Zhan ទៅបន្ទប់ទឹកយូរម្ល៉េះ? នេះឯងមករដូវមែនហាស៎?] Unread
10:15am
[នីត : អេ៎!ម៉េចមិនតបហា៎?] Unread
" ហ៊ឺយ! Zhan ទៅបន្ទប់ទឹកយូរម្ល៉េះ? នេះជាងកន្លះម៉ោងហើយណាពួកឯង ផ្ញើសារទៅក៏មិនមើល!" នីតងើបមើលផ្លូវទៅបន្ទប់ទឹក នៅមិនសុខ
" វាចុកពោះរាគទេដឹង? ចាំបន្តិចទៅ ធ្វើមើលតែវាទៅសមរភូមិអញ្ចឹងឯងនេះ! ទៅបន្ទប់ក៏អន្ទះសារដែរ" វីន និយាយទាំងដៃចុងទូរសព្ទ
"ផ្ញើសារប្រាប់វាទៅ ថាពួកយើងទៅចាំនៅហាងបាយមុន យើងឃ្លានណាស់ឯង! " សា និយាយព្រមទាំងធ្វើមុខស្អុយអង្អែលពោះ
" ឯងនេះ...ចេះតែឃ្លានរហូតហើយហ្ន៎!" វីននិយាយព្រមទាំងដៀងភ្នែកមើល បន្តិច
"អើៗ ចាំយើងផ្ញើសារប្រាប់គេ"
ទម្លាប់របស់ក្រុមគេ គឺមិនងាយហៅទូរសព្ទទៅទេ ព្រោះជាច្បាប់ប្រចាំក្រុុម បើគ្មានការសំខាន់ ហាមទូរស័ព្ទទៅផ្តេសផ្តាស ភាគច្រើនគឺផ្ញើសារបែបនេះ
Sean Xiao
_____________________________________
10:15am
អេ៎!ម៉េចមិនតបហា៎? Unread
10:25am
គ្នាទៅចាំនៅហាងបាយមុនណា៎! ចាំទៅតាមក្រោយ នៅចាំឯងយូរ ពួកមិត្តឃ្លានបាយណាស់! Unread
" តោះៗ គ្នាក៏ឃ្លានដែរ!"
[.........]
" Ai Bo ទៅបន្ទប់ទឹកយូរម្ល៉េះ? ទឹកសង្កត់ ក ទេដឹង?"
" អើ, មែនហើយ! អា វុធ ទូរសព្ទទៅវាមើល៍! "
" អ៉ឺៗ ចាំយើងទូរស័ព្ទទៅ! "
តូត...តូត...តូត....តូត...តូតៗ....
" អើ, ហើយទៅបន្ទប់ទឹករាប់ម៉ោង នេះគេមកគ្រប់គ្នាហើយ នៅចាំតែឯងទេ! ទឹកសង្កត់ ក មែនហាស៎? "
[សុំទោសផង ពួកឯង យើងមានធុរៈ យើងមិនបានទៅសមវិញទេ ពួកឯងសមគ្នាឯងទៅណា៎ bye]
តឺង..តឺង...
" ហ៉ឺយៗ Ai Bo.... អានេះ វាយ៉ាងម៉េចវា ថ្ងៃនេះ មកលឿន ទៅលឿន?!" វុធ និយាយព្រមទាំង យកដៃ អេះក្បាលឆ្ងល់
"កុំប្រាប់ណា៎ ថា Ai Bo វា រត់ទៅមុនបាត់ទៀតនោះ??" ប៊ីន សួរឡើងទាំង គ្រវីក្បាល ហើយលើក ហ្គីតា និងរៀបឥវ៉ាន់ទុកដាក់ឲ្យមានរបៀប
"ឲ្យវាអញ្ចឹងឡើង វ្ហើយ! ឲ្យរាល់តែលើក! ជិតដល់ថ្ងៃប្រកួតហើយ មិនទាន់បានហាត់សមអីបន្តិចផង!! ហ៉ឺម...." នុត និយាយទាំង ដកដង្ហើមធំ ហួសចិត្ត និងមិត្តជើងល្អម្នាក់នេះ! គឺបែរនេះឲ្យរាល់តែលើកហ្នឹង ពេលខ្លះ ដេកជ្រុល មកក្រោយគេ មកដល់គេសមហើយល្មម មិនដឹងត្រូវជេរយ៉ាងម៉េចឲ្យសមទេ
" អើ , វុធ, នុត , ប៊ីន , ខៃ ត្រា ទំនេរទេ!" Mike សួរទាំងដៃរៀបឧបករណ៍ភ្លេងទុកដាក់
"យ៉ាងម៉េច មានអីហ្អេ៎?" ខៃ សួរ ហើយឈរផ្អែកទៅជញ្ជាំង លើជើងម្ខាងបាតជើងទល់ជញ្ជាំង
" បើ Ai Bo វារវល់ យកឧបករណ៍ទៅលេងនៅផ្ទះវាតែម្តងទៅ!" Mike ញញឹមចុងមាត់
" អើ! មែនវ្ហើយ! តែចាំយើងទៅផ្សារសិនវ្ហើយ!"
" ហើយឯងទៅផ្សារធ្វើស្អី?" នុតសួរទាំងឆ្ងល់ ជ្រួញចិញ្ចើម
" ទៅទិញ បន្លែ សាច់ ទៅកម្ទេចផ្ទះវានោះអី!" វុធ ញញឹមបែបឃោឃៅ
" តែ....."
"តែស្ករស្អីឯង?" ប៊ីន ធ្វើមុខឆ្ងល់
"....បងប្រុសវា ខ្លាជាគ្នា យើងមិនចង់គិតទេវ្ហើយ! ញ៉ាក់សាច់....ឯងមិនចាំកាលពីលើមុនទេហ្អេ៎.... អាវុធ?!" ខៃ និយាយទាំងធ្វើមុខគួរឲ្យខ្លាច ធ្វើភ្នែកស្លឺសម្លឹងមើលគ្រប់គ្នា
"អើ..មែនហើយ! ថ្ងៃនោះយើងមិនទាន់បាត់ព្រឺសម្បុរទេវ្ហើយ! " ត្រា និយាយទាំងគ្រញ៉ែងខ្លួន
" ចាំយើងអ្នកចាត់ការ😎..." វុធ ញញឹមទាំងអំនួត លើកមុនម្តងអត់រៀង នៅចង់ទៀត មិនដឹងស្លាប់ ឬរស់ទេលើកនេះ មិនចង់គិតទេ🥴
នៅតាមដងវិថី មិនសូវជាមានមនុស្សអ៊ូអរមិនប៉ុន្មានទេ ព្រោះនៅឆ្ងាយពីក្រុងគួរសមដែរ ឡាន BMW មួយគ្រឿង ពណ៌ខ្មៅរលោង បើកក្នុងល្បឿនមធ្យម ទេសភាពនៅទីនេះស្រស់ស្អាតណាស់ សម្លេងទឹកបោកប៉ះច្រាំងថ្ម បន្លឺសម្លេងឮលាន់ មេឃថ្ងៃនេះក៏អំណោចផល ត្រជាក់ត្រជុំល្អណាស់ ទេសភាពនៃផ្ទៃទឹក មើលទៅដាច់កន្ទុយភ្នែក ធំល្វឹងល្វើយ ផ្ទៃទឹកខៀវស្រងាត់ មើលមិនចេះជិនណាយ កញ្ចក់ឡានទម្លាក់ចុះ អ្នកកម្លោះដាក់ដៃសងខាងលើបង្អួចឡាន ហើយដាក់ចង្ការលើដៃ ញញឹមមិនឈប់ រំពៃមើលមិនឆ្អែតឆ្អន់ មានអារម្មណ៍ថាស្រស់ស្រាយណាស់
" អរគុណខ្លាំងណាស់.....!!" Zhan ងាកមកទាំងញញឹមមើលទៅមុខកម្លោះសង្ហាដែលកំពុងកាន់ចង្កូតឡាន រំពៃមើលផ្លូវ ហើយងាកមកមើលគេធ្វើមុខដូចជាឆ្ងល់បន្តិច
" អរគុណ រឿងអី? "
" អរគុណរឿងថ្ងៃនេះ, អរគុណខ្លាំងណាស់!"
" ថ្ងៃនេះ....រឿងអី? មិនបានធ្វើអីផង?!"
YiBo ធ្វើមុខដូចជាឆ្ងល់មិនដឹងរឿង ងាកមើលមុខគេបន្តិច ក៏ងាកទៅមើលផ្លូវវិញ
" អា៎វ! គឺរឿងនៅសាលានោះអី!"
" អ៎! មិនអីទេ! រឿងតិចតួច!"
" តិចតួចទៀត!? ផ្អើលសាលាហើយតិចតួចទៀត! នាំទុកដាក់ខ្លួនណាស់យើងហ្នឹង!"
" នែ៎!មនុស្សមានចិត្តទៅជួយហើយ មកបន្ទោសទៀត!"
" មានបានសុំឲ្យជួយពីកាល! ប៉ុណ្ណឹងខ្ញុំក៏អាចចាត់ការបានដែរ គ្រាន់តែ...."
" គ្រាន់តែស្អី...? អាចចាត់ការបានហ៎! អញ្ចឹងបានឈរឱបដៃដូចកូនមាន់លុងទឹក!" YiBo និយាយព្រមទាំងអស់សំណើច សើច កក្អឹកម្នាក់ឯង
" គឺតែបែបនេះហើយ...." Zhan និយាយទាំងមុខស្ងួត ភ្នែកមើលទៅរលកសមុទ្រ មិនព្រិចភ្នែក
" យ៉ាងម៉េច? ពួកវាតែងតែតាមរំខានហ្អេ៎?"
"....អ៉ឺម...."
"...អ៉ឺម...អញ្ចឹងហ្អេ៎! នេះ បងណា៎...! អាយុបងណា៎!...អ៉ឺមអញ្ចឹងហ៎? " គេនិយាយទាំងសម្លក់ថ្មេរ បើកុំតែដៃកាន់ចង្កូត ប្រហែលអាចចាប់ទាញស្លឹកត្រចៀក Zhan បាត់ហើយ
".....បាទ......"
"....ក្មេងល្អ! " YiBo ញញឹមយ៉ាងពេញចិត្ត ពេញថ្លើម
"..តែ..យ៉ាងណា...ក៏...អរគុណខ្លាំងណាស់! សម្រាប់រឿងថ្ងៃនេះ ហើយដែលនាំមកទីនេះ! ខ្ញុំខានឃើញវាយូរហើយ ចាប់តាំងពី.....! " និយាយដល់ត្រឹមនេះ Zhan ហាក់អួលដើម ក រលីងរលោងទឹកភ្នែក និយាយមិនចេញ ហាក់ដូចជាគេមានបញ្ហាជាច្រើនលាក់ទុកក្នុងចិត្ត មិនអាចបរិយាយបាន
ដោយឮគេនិយាយអាក់ត្រឹម "...ចាប់តាំងពី...." YiBo ក៏ងាកមើលគេទាំងឆ្ងល់ ពេលឃើញគេ មិនសប្បាយចិត្ត គេក៏ប្រញ៉ាប់លួងលោម និងប្តូរប្រធានបទ
"...មិនអីទេ! និយាយមិនចេញមិនបាច់និយាយក៏បាន ចាំពេលណា ចង់និយាយចេញមក ចាំនិយាយ..." អ្នកកម្លោះស្ងាត់បន្តិច ហើយក៏បន្ត "...ចង់ចុះទៅលេងទេ?"
Zhan ងាកមើលមុខគេបន្តិច ហើយញញឹមស្ងួត
" ចង់..."
រថយន្តចតនៅក្បែរភ្នាក់ដៃម្ខាង ព្រោះផ្លូវធ្វើឆ្លងកាត់សមុទ្រដូច្នេះត្រូវធ្វើ រនាំង សងខាងផ្លូវ កុំឲ្យមានគ្រោះថ្នាក់ដល់ ឡាន ម៉ូតូ បើកបរឆ្លងកាត់ នៅពេលមានទឹករលកបក់បោកមកម្តងៗ ផ្លូវឆ្លងកាត់សមុទ្រនេះវែងដាច់កន្ទុយភ្នែក ហើយទទឹងផ្លូវមាន ប្រវែង ប្រហែលជា 6 ម៉ែត្រ អមជាមួយទេសភាពនៃផ្ទៃទឹកខៀវស្រងាត់ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយទឹករលកបក់មក នាំចំហាយត្រជាក់មកជាមួយ ពេលខ្លះរលកបក់ខ្លាំង ពេលខ្លះខ្សោយតាម កម្លាំងខ្យល់ អ្នកកម្លោះឈរឱបដៃក្បែរភ្នាក់ដៃ អង្អែលដៃចុះឡើង ដោយសារតែត្រជាក់ តែនៅតែញញឹមយ៉ាងមានក្តីសុខ ព្រោះខានឃើញសមុទ្រជាយូរមកហើយ តាំងពីគ្រោះថ្នាក់លើកនោះ........
ដៃដ៏កក់ក្តៅមួយគូរបានប៉ះស្មាទាំងសងខាងរបស់អ្នកកម្លោះ គេងាកមើលយ៉ាងរហ័ស លឿនពេកច្រមុះដល់គ្នាបាត់...គេងើបភ្នែកឡើងប៉ះនិងក្រសែភ្នែកមួយគូរយ៉ាងស្រទន់ បបូរមាត់មានមន្តស្នេហ៍ ធ្វើឲ្យបេះដូងលោតញ៉ាប់ខុសចង្វាក់ ដុកដាក់ៗៗ ហើយគិតក្នុងចិត្តម្នាក់ឯង " ហើយយើងឆ្កួតស្អីនេះវ្ហើយ! ម៉េចក៏ភ័យៗ បេះដូងលោតញ៉ាប់គ្រប់ពេលដែលនៅក្បែរគេបែបនេះ? ហ៉ឺយ! ឆ្កួត! នេះយើងជាប្រុសណាវ្ហើយ! គេក៏ជាប្រុស! Ai Zhan ឈប់ឆ្កួតទៅ!"
កំពុងតែគិត ដៃដ៏ស្រឡូនរបស់គេ មកចាប់ចង្ការរបស់ Zhan លើកឡើង ហើយភ្នែកសម្លឹកមើលគ្នាទៅវិញទៅមក... YiBo ឱនមុខគេចុះសន្សឹមៗ ផ្តិតបបូរមាត់គេ លើបបូរមាត់ទន់ៗរបស់ Zhan បបូរមាត់ប៉ះគ្នា ដៃម្ខាងរបស់ YiBo ចាប់ស្មារបស់ Zhan ហើយដៃម្ខាងប៉ះថ្ពាល់របស់គេ អមជាមួយនិងរលកសមុទ្របក់ទៅមកបង្កើតបានជាបទភ្លេងយ៉ាងរ៉ូម៉ែនទិច...
" Zhan...Zhan! Zhan!..."
Writer : សោម រជ្ជនី
***Download NovelToon to enjoy a better reading experience!***
Updated 5 Episodes
Comments