គូរសត្រូវ

Xiao Zhan

ចង់ឡើងឡានតាមសម្រួល ឬចង់ឲ្យយើង បីឯង!?" គេនិយាយព្រមទាំងឈ្ងោកមុខសឹងតែដល់មុខរបស់ Zhan ទោះបីជាយប់ងងឹតមែនតែ ក៏អាចមើលឃើញ មុខដ៏ស្រស់ស្អាតរបស់គេ ថ្ពាល់ទន់ៗរលោង ក្លិនក្រអូប ភ្នែកទាំងគូរសម្លឹងមើលគ្នាទៅវិញទៅមក អារម្មណ៍ចម្លែកចាប់ផ្តើមមានបេះដូងលោតដុកដាក់ៗ ស្ទើតែចង់លោតចេញក្រៅ

  ខ្ញុំសម្លឹងមើលមុខគេមិនដាក់ភ្នែក មានអារម្មណ៍ចម្លែកក្នុងចិត្ត រកថាមិនត្រូវ ដោយសារ គេមកជិតនិងមុខពេកស្ទើតែច្រមុះដល់គ្នា  ខ្ញុំក៏ប្រញ៉ាប់ច្រានគេចេញ ទាំងធ្វើមុខស្លឺៗ

" ផ្ទះខ្ញុំនៅជិតនេះទេ! ដើរបន្តិចគឺដល់ហើយ!"ខ្ញុំនិយាយហើយប្រញ៉ាប់ដើរគេចេញទៅ  អ្វីម្យ៉ាងចាប់ទាញដៃខ្ញុំ ហើយនិងប៉ះត្រង់ជើងរបស់ខ្ញុំ ខ្ញុំដូចមានអ្វីម្យ៉ាងចាប់លើកឡើងលើ ខ្ញុំគិតថាខ្ញុំប្រហែលមានអ្វីម្យ៉ាងដូចជាទំនាញផែនដីទាញខ្ញុំឡើងលើមេឃមិនខាន ឬ មួយខ្ញុំគ្មានទំនាញផែនដីទេ ខ្ញុំកំពុងនៅលើឋានព្រះចន្ទមែនទេ? 

"ចង់បានបែបនេះ ក៏មិនប្រាប់!"

[ទំនាញផែនដីក្បាលឯងស្អី Ai Zhan អើយ ]

"ដាក់ខ្ញុំចុះភ្លាមទៅ! បងចង់ធ្វើអីហ្នឹង?" ខ្ញុំព្យាយាមរើបម្រាស់ពីដៃរបស់គេ តែរើយ៉ាងណាក៏មិនរួចដែរ! ណាមួយខ្ញុំក៏គ្មានកម្លាំងរើដែរ

គេមិនខ្ចីខ្វល់ ទោះខ្ញុំស្រែកប៉ុណ្ណាក៏ដោយ ហើយក៏គ្មានអ្នកណាឮដែរ ព្រោះម៉ោងជិត11យប់ទៅហើយ គ្រប់គ្នាគេចូលនិទ្ទ្រាអស់ហើយ  គេបីខ្ញុំដាក់ក្នុងឡានហើយដាក់ខ្សែក្រវ៉ាត់ឲ្យខ្ញុំយ៉ាងត្រឹមត្រូវហើយក៏ខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ

"នៅឲ្យស្ងៀមណាកូនទន្សាយតូច បើមិនចង់ឈឺខ្លួន"! គេនិយាយហើយក៏ងាកទាញទ្វារបិទ ឡើងឡានបើកចេញទៅទៀតាំងញញឹម

"អ្នកណាជាកូនទន្សាយតូច?" ខ្ញុំនិយាយទាំងធ្វើមុខក្រញ៉ូវដាក់គេ គេមិនខ្វល់ទេគេរំពៃមើលផ្លូវធ្វើដូចមិនឮខ្ញុំនិយាយ ហ៉ឺយ!ហត់ណាស់!!

Wang Yibo___

"ម៉េចស្ងាត់ម៉េះ?" ខ្ញុំងាកមើលទៅគេហើយគ្រវីក្បាលហួសចិត្តចិត្ត ដេកលក់បាត់ហើយហ្អេ៎!ពេលគេគេងលក់គឺកាន់តែគួរឲ្យស្រលាញ់ណាស់! ខ្ញុំញញឹមបន្តិចហើយបន្តមើលផ្លូវ វាងងឹតណាស់ ព្រោះម្តុំនេះមិនសូវមានភ្លើងបំភ្លឺតាមផ្លូវទេ ហើយម៉ោងជិត11កន្លះទៅហើយ ខ្ញុំបត់ឡានចូលនៅកាច់ជ្រុងនៃផ្លូវបំបែកជាបី វាជាច្រត់ផ្លូវចូលផ្ទះរបស់ខ្ញុំ {កុំទាន់គិតអីផ្តេសផ្តាស ចាំមើលបន្តទៀតណា🤪}

ផ្ទះនេះជាធំប៉ុន្មានទេ តែវាមានភាពស្ងៀមស្ងាត់ជាលក្ខណៈឯកជន ខ្ញុំមិនចូលចិត្តភាពអ៊ូអរពេកទេ នៅមុខផ្ទះគឺមានភ្លើងបំភ្លឺ អាចមើលឃើញយ៉ាងច្បាស់ នៅយ៉មុខផ្ទះដែលមានផ្កាចង់ព្យួររយោលចុះក្រោម ហើយនៅក្បែរនោះក៏មានដើមឈើដុះត្រឈឹងផងដែរ {ហ៉ឺយចាំព្រឹកចាំរៀបរាប់ ឥឡូវយប់ហើយ យយកកូនទន្សាយទៅគេងសិ🥰}

"Zhan! Zhan!...ដល់ផ្ទះហើយ ងើបឡើង!" គ្មានការឆ្លើយតបទេ🤔

"Zhan! Zhan! ហ៉ឺយ! ម៉េចមិនកម្រើក ស្លាប់បាត់ហើយទេដឹង? ដង្ហើមនៅដកទេតើ! Zhan....ដេកនេះចំជាដេកមែន! បើសម្លឹងអីបើគេធ្វើអីដឹងអត់ហ្នឹង?" [ហើយចង់ធ្វើអីគេ Bro..🥴]

" Ai Bo នាំអ្នកណាមកជាមួយហ្នឹង?" សម្លេងនរណាម្នាក់និយាយពីក្រោយខ្នងខ្ញុំ ខ្ញុំងាកមើលហើយឆ្លើយតប

"មិត្តភក្តិ"

"មិត្ត...ភក្តិ...? នេះឯងមិនដែលនៅអ្នកណាមកផ្ទះទេ ក្រៅពីមិត្តភក្តិជើងល្អរបស់ឯងប៉ុន្មាននាក់នោះ!"

"បង Bai !មិត្តគឺមិត្តហើយ បងគិតថាគេជាប្រពន្ធខ្ញុំមែនទេ?" ខ្ញុំនិយាយទាំង ញ៉ាក់ចិញ្ចើមដាក់គាត់ នេះគឺ បង Bai ,Wang YiBai ជាបងប្រុសរបស់ខ្ញុំ គាត់មិនសូវប៉ុន្មានទេ គឺនៅអាប្អូនជើងល្អម្នាក់ទៀត ទោះស្មើនេះយប់រំលងអធ្រាត្រយ៉ាងណាក៏ដោយ ឲ្យតែឮសម្លេងឡានខ្ញុំទោះបីវា ដេកលក់ប៉ុណ្ណាក៏ងើបមកទាំងបិទភ្នែកដែរ

"មិនមែនទេ! តែយើងថាណា....ជាសង្សាឯងច្រើនជាង!!" គាត់ព្រមទាំងាំងក្រឡេកមើលក្នុងឡាន ធ្វើមុខឌឺ

"..."

"...ហ៉ឺ! ហ៊ាន មកវិញហ្អេ៎?!" ថាអីចេះខុស មកៗមែន

"...ហ៉ឺយ!ខ្មោចលង......!!!"

"...ឯណាខ្មោច!ខ្មោចនៅឯណា!"

"Ai Pett !! ហើយឯងហ៊ុមភួយមកឈរធ្វើស្អីត្រង់ហ្នឹងហាស់! យើងលួសព្រលឹងអស់រលីង!"

"...គឺ..ខ្ញុំមកចាំផ្លូវ...បង...ហ្នឹង...ហើយ....បង Bo.....!"

"..ផាច់!"

"...បើនិយាយតាមសម្រួលទៅវាថីហាស់! ក៏និយាយអូសពាក្យវែងៗធ្វើស្អីហាស់!រោមយើងវាប៉ះអស់ហើយ!"

Pett ឈរឃ្លុំភួយនៅក្រោមយ៉ផ្ទះ នៅមុខទ្វា ងងឹតស្ទុងៗ អ្នកណាមិនខ្លាច បើមកអញ្ចឹងៗអីនោះ វាក៏ដឹងថាខ្ញុំពូកែខ្លាចខ្មោច វានៅលេងឆ្កួតៗទៀត

"...ខ្ញុំមក...ចាំផ្លូវបង...និងហើយ....!"

"នៅទៀត...!" ខ្ញុំហក់ប្រុងធាក់វា តែវារត់ឡើងជាងខ្ញុំ ចូលទៅក្នុងផ្ទះបាត់ស្រមោលឈឹង

"...អាល្អិតនេះចំមែនហើយ!" ខ្ញុំមកមើលបង Bai ដែលកំពុងឈរសើចកក្អឹក គ្រវីក្បាលហួសចិត្តខ្ញុំ ដែលខ្លាចខ្មោចសូម្បីតែមុខផ្ទះខ្លួនឯង

"...ហើយបងសើចអី!? មកជួយលើកឥវ៉ាន់មក!"

"អើ!ចាំយើងជួយ! បីប្រពន្ធឯងទៅបន្ទប់ទៅ! ចាំយើងលើកឥវ៉ាន់ឲ្យ!"

" បង Bai គេជាមិត្តខ្ញុំ មិនមែនប្រពន្ធទេ!"

"អរអញ្ចឹងហ៎! ហាហាហា!! បីប្រពន្ធឲ្យស្រួលបួល ប្រយ័ត្នខ្មោចចេញមកបោះប្រពន្ធចោលណា!555555!"

"....អាបងឆ្កួត..!"

ខ្ញុំដាក់គេឲ្យកេងនៅលើគ្រែ ដោះស្បែកជើងគេចេញថ្នមៗ ខ្លាចគេភ្ងាក់ តែប្រហែលមិនអាចទេ បើដេកដូចខ្មោចងាប់ម្លឹងៗនោះ! ខ្ញុំអង្គុយសម្លឹងមើលមុខដ៏ផូរផង់របស់គេមួយសន្ទុះ ហើយក៏យកដៃអង្អែលសក់គេថ្នមៗ គេគួរឲ្យស្រលាញ់ខ្លាំងណាស់ រយៈពេលប៉ុន្មានឆ្នាំមកនេះ......

"...ហ៉ឹម..!!! កុំ...កុំអី! កុំទៅចោលខ្ញុំ! ម៉ាក់!ម៉ាក់កុំទៅចោលខ្ញុំអី!" សម្លេងគេបន្លឺឡើងទាំងភ្នែកនៅបិទនៅឡើយ! គេស្រវាចាប់ដៃខ្ញុំយ៉ាងណែន មិនព្រមលេង ហាក់ដូចមិនចង់ឲ្យចាកចេញពីគេ ប្រហែលគេហត់នឿយពេកទើបធ្វើឲ្យគេ យល់សប្តិអាក្រក់!!

"...កុំខ្លាចអី! ខ្ញុំនៅទីនេះហើយ! ខ្ញុំនិងនៅក្បែរឯង!"

ខ្ញុំអង្អែលក្បាលគេថ្នមៗដោយដៃម្ខាង ហើយគេក៏សងំគេងវិញ តឺងតឺង!!

[មានសារផ្ញើមក]

12:02mn

[Group : Bestfriend]

[នីត : Zhan ទៅដល់ផ្ទះហើយនៅហ្នឹង?] Read by សា

12:03mn

[សា : ប្រហែលគេទៅដល់ហើយទេដឹង! នីតចាំព្រឹកចាំនិយាយគ្នា ដេកហើយគ្នាហត់ណាស់!] Read by នីត,សា

12:03mn

[នីត : អ៉ឺម! Goodnight na!] Read by សា, នីត

12:04mn

[សា :👋😴] Unread

"មិត្តល្អណាហ្ន៎!ស្មើនេះហើយនៅសួរសុខទុក្ខគ្នាទៀត!!" ខ្ញុំគ្រវីក្បាលទាំងហួសចិត្ត ខ្ញុំយកទូរស័ព្ទគេដាក់លើតុ មិនបានឆែកមើលអ្វីទេ ព្រោះមិនចូលចិត្តចង់ដឹងរឿងគឺ

.....ព្រឹកឡើង......

ពន្លឺព្រះអាទិត្យនាពេលព្រឹក បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ចាំងចូលក្នុងបន្ទប់តាមបង្អួចនៃ ប្រឡោះវាំងនន

"....ហ៉ឺយ! អាឆ្កួត!ឯងធ្វើស្អីយើងហាស់!!"

ផាំងក្តុក ធ្លាក់ពីលើគ្រែ.....

"...អូហ៍!! ចង្កេះខ្ញុំ....អូហ៍!!...."

Writer : សោម រជ្ជនី

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play