នៅតាមដងវិថីមានរុក្ខជាតិខៀវខ្ចី ផ្ការីកស្គុះស្គាយ អមជាមួយសម្លេងបក្សាបក្សីច្រៀងអ៊ឺងកងរំពងព្រៃ សម្លេងអ៊ូអរជជែកគ្នា ពីទេសភាពខ្លះកាន់កាមេរ៉ា ខ្លះកាន់ទូរស័ព្ទ ថតរូប selfile នៅក្នុងរថយន្តក្រុងមួយជារថយន្តក្រុងសម្រាប់សិស្សនិស្សិត ដើរទស្សនៈកិច្ច មានរថយន្តក្រុង ដែលរថយន្តនិមួយៗមាន២៤កៅអី រថយន្តបន្តបើកក្នុងលឿនយឺតមធ្យមសម្រាប់ឲ្យសិស្សនិស្សិត មើលនិងថតរូប នៅក្នុងរថយន្តក្រុងពណ៌ក្រហម បើកយឺតៗនៅខាងក្រោយរថយន្តមួយទៀត មានសិស្សនិស្សិតនិយាយគ្នាសើចសប្បាយក្អាកក្អាយ កម្លោះសង្ហាម្នាក់អង្គុយនៅកៅអីជាប់និងបង្អួតឡាន កំពុងប្រម៉ាញ់យករូបភាពពីទេសភាពស្រស់ខៀវខ្ចីយ៉ាងជក់ចិត្ត ព្រោះគេចូលចិត្តថតរូបខ្លាំងណាស់ ហើយរូបនិមួយៗរបស់គេគឺស្រស់ស្អាត ដូចអ្នកជំនាញពិតៗ
"Zhan ជួយថតរូបឲ្យគ្នាបន្តិចមក!" សម្លេងមនុស្សស្រីម្នាក់ហៅគេ អ្នកកម្លោះងាកមុខមកហើយញញឹមលេចភ្នែកចេញធ្មេញទន្សាយយ៉ាងស្រស់ហើយតបវិញយ៉ាងរហ័ស
" Ok!" កម្លោះសង្ហាម្នាក់នេះគឺ Zhan , Sean Xiao គឺមានរាងខ្ពស់ សង្ហា ភ្នែកមានមន្តស្នេហ៍ ពេលញញឹមម្តងៗបាត់ភ្នែកអស់ អាចគេរត់ចោលមិនដឹង ធ្មេញពីរខាងមុខពេលញញឹមក៏ចេញ ស្រីណាមិនលង់ អ្នកកម្លោះពាក់អាវយឺតពណ៌ស ស្លៀកខោក្រណាត់ពណ៌ខ្មៅ ស្បែកជើងប៉ាត់តា ពណ៌ស មើលទៅសែនសម ឥតទាល់
សិស្សនិស្សិតទាំងអស់នាំគ្នានិយាយគ្នាលេងសើចសប្បាយ ព្រោះជាពេលវេលាដែលកម្របានជួបជុំគ្នាបែបនេះខ្លាំងណាស់
រថយន្តក្រុងបើកសន្សឹមៗទៅដល់ភ្នំមួយដែលមានផ្ទះអ្នកភូមិ សងពីឈើប្រក់ស្បូវតូចៗល្មម អមនិងទេសភាពខៀវខ្ចីគួរឲ្យចង់រស់នៅ រថយន្តបានឈប់ដើម្បីឲ្យសិស្សនិស្សិតថតរូបលេងកំសាន្ត និង ញ៉ាំអាហារថ្ងៃត្រង់ ព្រោះនេះវាថ្ងៃជ្រេណាស់ទៅហើយ គ្រប់គ្នាចុះពីលើរថយន្ត មកខ្លះក៏មានទឹកមុខរីករាយ ខ្លះឡើងស្លេកដោយសារតែពុលឡាន(នោះប្រាកដជាអ្នកនិពន្ធមិនខាន ហាហាហា)
" គ្រប់គ្នា លាងដៃលាងជើងមកញ៉ាំអាហារសិនមកចាំនាំគ្នា លេងបន្តទៀត!" សម្លេងមនុស្សប្រុសម្នាក់បន្លឺឡើង នេះជាលោកគ្រូ ភីត(ភីត ខេមរ៉ា) ជាគ្រូផ្នែកគំនូរ គាត់មានរាងខ្ពស់ស្រឡះ ញញឹមស្រស់ ត្របកភ្នែកក្រាស់ ភ្នែកមុតថ្លា សង្ហាអស់ទាល់
"តោះ ពួកឯងរៀបចំបាយទឹកសិន តិចខ្យល់គ លែងបានថតទៀត!"
"សា,កុំមាត់ដាចពេក!ឯងនេះកែមិនឡើងមែន" វីនីសា រហ័សនាមកញ្ញាមាត់ដាចប្រចាំក្រុមឃើញអីថាហ្នឹង មិនចេះទុកស្អែក
"នីត យើងនិយាយមែនណា៎!នេះម៉ោងជិតមួយឥឡូវហើយ
មើលម្នាក់ៗហ៎ គិតតែពី Selfie យើងបារម្ភទើបយើងនិយាយ! ហ៊ឺយ!ខុសរហូតហ្មង!" នីត ភីរ៉ា ជាស្រីស្អាតចិត្តល្អ ទន់ភ្លន់ មិនសូវនិយាយច្រើនទេ បើគេនិយាយបានតែសើចញឹមៗ
"Zhan! មកញ៉ាំបាយសិនមក! ចាំបន្តថតទៀត ឯងនេះ រៀនផ្នែកគំនូរទេ តែអាខាងថតខ្លាំងជាង ជាងថតជំនាញទៀត!" សា និយាយទៅកាន់ Zhan ទាំងមុខឌឺដងបែបលែងសើច
"អ៊ឺ!អ៊ឺ!យើងទៅឥឡូវហើយ"
" Zhan!ឈប់សិន ថតរូបឲ្យយើង១ប៉ុស្តិ៍ទៀតសិនមក!ទេសភាពស្អាតណាស់!" ណាត វ៉ាន់ណេ មានរោមចិញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ធំបន្តិច ភ្នែកលិប ជាកូនកាត់ចិន សាច់សខ្ចី ញញឹមដាក់នារីណាហើយគឺដឹងតែដកចិត្តមិនរួចទេ កុំថាឡើយមនុស្សស្រី សូម្បីតែមនុស្សប្រុសក៏លង់និងគេដែរ
"អ៊ឺ!នោះទៅឈរត្រង់នោះទៅ ផ្កាស្អាតណាស់!" ពេលថតរូបហើយពួកគេបានរៀបចំញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា យ៉ាងសប្បាយរីករាយ អាណិតតែអ្នកពុលឡានទេ ដេកស្តែកគួរឲ្យអាណិតណាស់
"អូន ហ្វុន!ងើបមកញ៉ាំបាយសិនមក ចាំដេកទៀត" ហ្វុន វីជ្ជនី កំពូលមាត់ច្រើនពុលឡានឡើងទន់ខ្លួនហើយ ទាល់តែចឹងបានស្ងាត់មាត់ នាងល្អិតនេះចូលចិត្តអានប្រលោមលោកណាស់ ជាពិសេស ប្រលោមលោកបែប BL អីហ្នឹងទុកឲ្យទៅ ដល់ថ្នាក់មកដើរលេងហើយនៅស្ពាយសៀវភៅប្រលោមលោកមកជាមួយទៀត គេថតរូប Selfie តែហ្វុនវិញ ដាក់កាសស្តាប់ចម្រៀងអានប្រលោមលោកធ្វើមិនដឹង តែ...ចង្រៃហ៍ត្រង់ថា អានជក់ពេក ចប់ពាក់កណ្តាលផ្លូវ ក៏ពុលឡានតែម្តងទៅ កម្មណាស់
"អត់ទេបង!ងើបមិនកើតទេ ផែនដីវិលខ្ញាល់ខ្លាំងពេក សុំគេងបន្តិចទៀតសិន បងទុកអីឲ្យខ្ញុំញ៉ាំផង" នាងល្អិតនិយាយទាំងមិនបើកភ្នែក ព្រោះក្អួតអស់ពីពោះ ហើយពុលឡានម្តងៗគឺថា មហាវេទនាណាស់
"អ៊ឺ!ចាំបងទុកឲ្យ! ឯងនេះប៉ុណ្ណឹងហើយនៅមិនភ្លេចរឿងស៊ីទៀត" នីត និយាយទាំងគ្រវីក្បាលហួសចិត្ត
មុនពេលញ៉ាំអាហារគ្រប់គ្នាក៏មិនភ្លេចដាក់ម្ហូប ដាក់ទឹកដល់ម្ចាស់ព្រៃម្ចាស់ភ្នំ ដើម្បីសុំសេចក្តីសុខដែរ នេះជាទម្លាក់របស់ពួកគេ ពួកបានបេះស្លឹកជើងធំល្មមហើយបានដាក់បាយដាក់ម្ហូប ហើយឲ្យនរណាម្នាក់យកទៅដាក់ទៅក្រោមដើមឈើណាមួយរួមមានទឹកមួយដងផងដែរ
បន្ទាប់ពីនាំគ្នាញ៉ាំអាហារថ្ងៃត្រង់ហើយ ក៏នាំគ្នាសម្រាកបន្តិច ខ្លះក៏អង្គុយជុំគ្នានិយាយលេង ខ្លះដេក ខ្លះដើរថតរូបបន្ត
ក្នុងការមកកំសាន្តទស្សនៈកិច្ចនេះ គឺគ្រូបានដាក់កិច្ចឲ្យក្រុមនិមួយៗធ្វើ គឺផ្តិតយករូបភាពនៃទេសភាពព្រៃភ្នំសម្រាប់គូរគំនូរប្រកួតប្រជែង ប្រចាំនៅក្នុងសកលវិទ្យាល័យ ក្នុងនោះក៏មានក្រុមតន្រ្តីមកជាមួយដែរ
មានតែសម្លេងសប្បាយ សើចក្អាកក្អាយ ព្រោះមិនងាយបានឃើញទេសភាពស្រកាលត្រជាក់ភ្នែកបែបនេះពីមុនមកទេ
"ក្មេងៗ តោះយើងបន្តដំណើរទៅមុខទៀត និងអាលបានដល់គោលដៅណា!" សម្លេងស្រួយស្រេសរបស់អ្នកគ្រូ វីនី វ៉ាន់នី បន្លឺឡើង នាងមានរាងតូចស្តើង សក់ខ្លីត្រឹមក មុខមូលថ្ពាល់ប៉ោង គួរឲ្យស្រលាញ់
"ចាស/បាទ,អ្នកគ្រូស្អាត!" សម្លេងគ្រប់គ្នាឆ្លើយតបទាំងញញឹម ហើយរៀបឥវ៉ាន់ឡើងឡាន សិស្សគ្រប់គ្នា តែហៅ វីនីថា អ្នកគ្រូស្អាត ព្រោះថ្ពាល់ប៉ោងៗ រាងតូចល្អិតគួរឲ្យស្រលាញ់
ដោយហត់អស់កម្លាំង អ្នកខ្លះផ្អែកនិងកៅអី កេងលង់លក់ អ្នកខ្លះទៀតនៅរំពៃមើលទេសភាពនៅឡើយព្រោះស្រស់ស្អាតនិងត្រជាក់ភ្នែក
នៅតាមផ្លូវលំ ក្រាលក្រួសក្រហម ដោយឡាន ម៉ូតូបើកកាត់ហុយដីត្រឡោមមើលផ្លូវមិនចង់ឃើញ អ្នកភូមិ នៅធ្វើចម្ការ ដាំដំឡូង ដាំដំណាំ ទម្រាំតែទៅដល់ម៉ោង 2:30ល្មម នៅទីនោះមានវត្តមានមួយនៅជើងភ្នំ វត្តសងឡើងពីឈើ មានភិក្ខុ ប្រហែល ៦ទៅដប់អង្គ គង់នៅ! គ្រប់គ្នាចុះមកថ្វាយបង្គំ និងប្រគេនបច្ច័យ ភេសជ្ជៈ មី និង អាហារកំប៉ុង មួយចំនួន រួចហើយក៏សុំអនុញ្ញាតឡើងទៅលើភ្នំ
បើយើងមើលទៅទេសភាពជុំវិញនោះ យើងឃើញថាមានភាពខៀវខ្ចីស្រស់ស្អាត ព្រោះពោពេញទៅដោយដំណាំដំឡូងមីជាច្រើនស្កេកស្កាស ព្រោះនៅជុំវិញ ជាចម្ការដំឡូង អ្នកភូមិនៅទីនេះគឺប្រកបរបរដាំដំឡូងមី
បើយើងដើរឡើងទៅលើភ្នំនៅខាងស្តាំដៃមានផ្លូវ មួយឡើងទៅខាងលើ ហើយនៅជាប់ផ្លូវមានផ្លូវទឹកមួយហូរចុះពីលើភ្នំ បន្លឺសម្លេង វ៉ូៗ តែទឹកមិនសូវច្រើនប៉ុណ្ណាទេ តែទឹកគឺត្រជាក់ស្រិបតែម្តង
គ្រប់គ្នាដើរឡើងទៅខាងលើ បណ្តើរថតរូប Selfie បណ្តើរ នៅតាមផ្លូវឡើងទៅវាមានថ្មរដិបរដុប ពិបាកដើរបន្តិច ហើយទម្រាំនិងឡើងដល់គឺហត់គួរសមព្រោះផ្លូវឡើងភ្នំគឺយើងឡើងពីទាបទៅខ្ពស់ ទម្រាំតែដល់គ្រប់គ្នាឈប់អង្គុយពីរបីដង ព្រោះហត់ជើងណាស់
នៅពេលយើងឡើងទៅជិតដល់ យើងនិងឃើញពើងថ្មពីរឈរទន្ទឹមគ្នា ម្ខាងខ្ពស់ កម្ពស់ប្រហែលបីម៉ែត្រកន្លះនៅខាងស្តាំដៃ នៅម្ខាងទៀតកម្ពស់ប្រហែល ពីរម៉ែត្រកន្លះនៅខាងឆ្វេងដៃ ពេលយើងដើរចូលទៅឈរចំប្រឡោះកណ្តាលដែលប្រវែងពី ពើងថ្មម្ខាងប្រហែលពីរម៉ែត្រ យើងនិងឃើញមានពើងថ្មឈរតម្រៀបគ្នាយ៉ាងស្រស់ស្អាត ពើងថ្មពណ៌ស អមជាមួយទេសភាពខៀវខ្ចី យ៉ាងស្រស់ស្អាត កំពុងឈរបង្ហាញរាងយ៉ាងស្រស់សង្ហា គ្រប់គ្នាឃើញហើយ អារម្មណ៍ហត់នឿយទាំងប៉ុន្មានបានរលាយបាត់អស់រលីង
"Wow...ព្រះអើយ!ហេតុអ្វីក៏ស្អាតខ្លាំងម្ល៉េះ??"
"ហ៊ឺយ!ពិតជាមិនខកបំណងមែន!ស្អាតណាស់!"
នៅពើងម្ខាងនៃពើងថ្មដែលហាក់ដូចខ្លោងទ្វារ នៅពើងខាងស្តាំមានកន្លែងសក្ការៈបូជា សុំក្តីសុខសម្រាប់ភ្ញៀវដែលមកលេងកំសាន្តនៅភ្នំនេះ នៅកន្លែងសក្ការៈមានកំប៉ុងជើងធូបសម្រាប់អុជធូប ដែកកេះ និង ហិបមួយសម្រាប់ដាក់បច្ច័យតាមសេចក្តីជ្រះថ្លារបស់បុគ្គលម្នាក់ៗ
"គ្រប់គ្នាហា៎!មកអុជធូបសិនមកចាំទៅថតរូបលេង!" សម្លេងអ្នកគ្រូស្អាតបន្លឺឡើង ព្រមទាំងញញឹម
"ចាស/បាទ"
បន្ទាប់ពីអុជធូបហើយគ្រប់គ្នាបានកាន់ទូរសព្ទ និងកាមេរ៉ារៀងខ្លួន ដើម្បីថតរូបលេងយ៉ាងសប្បាយរីករាយ ឈ្លក់វង្វែងនិងទេសភាពដ៏ស្រស់ត្រកាល
បើយើងឡើងលើពើងថ្ម យើងនិងមើលទៅឃើញទេសភាពខៀវខ្ចី នៅជើងភ្នំ ដែលសុទ្ធសឹងតែជាចម្ការដំឡូងមី ហើយបើងាកមើលមកខាងពើងថ្មវិញ យើងនិងឃើញទេសភាពយ៉ាងស្រស់ស្អាត នៃពើងថ្មតូចធំជាច្រើនអមជាមួយស្មៅខៀវខ្ចី និងដើមផ្កាចាហួយ ដែលចេញផ្កា ពណ៌សលាយស្វាយយ៉ាងស្រស់ស្អាតដេកដាសពាសពេញនិង គ្រប់គ្នាថតរូប ផ្តិតយករូបភាពយ៉ាងរំភើប ព្រោះពួកគេមិនដែលបានឃើញទេសភាព បែបនេះពីមុនមកទេ ព្រោះនៅទីក្រុងមានតែភ្លើងពណ៌ និងសម្លេងឡានម៉ូតូបើកទៅមកមានសម្លេងរំខាន
"Zhan! នែ៎ ហើយថតរូបឲ្យតែគេ ហើយខ្លួនឯងមិនថតទេហី? មកយើងថតឲ្យម្តង" សានិយាយព្រមទាំងយកកាមេរ៉ាពី Zhan មកថតរូបឲ្យគេ
មែនហើយជាងថតរូបតែប៉ុណ្ណឹង ថតឲ្យតែគេតែខ្លួនឯងគ្មានរូបសូម្បីមួយ
"នែ៎!ពួកឯងមកថតរូបជុំគ្នាមក!"
"អ៊ឺ!អ៊ឺ! លឿនៗមក..."
"១..២..៣...Selfie"
"ស្អាតណាស់!"
"បងនីត!ធ្វើអីនិងបង" សម្លេងគ្រឡ របស់មនុស្សម្នាក់សួរមកកាន់ នីត ដែលកំពុងតែអង្គុយគូររូប
"រិន,សួរដូចមិនឃើញ!" រិន រ៉ាវុឌ្ឍន៍ កម្លោះសង្ហាម្នាក់នេះក៏មិនណយដែរ ញញឹមចេញធ្មេញច្រពើស មានមន្តស្នេហ៍ រាងខ្ពស់ ភ្នែកនិងថ្លា សាច់ដុំធំៗ
"ប្រហែលជាខ្វាក់តែដឹងបង! ឃើញហើយនៅសួរទៀត"
"យើងសួរបងនីត ឯងកុំមកឆ្លើយឆ្លង"
"ហើយយ៉ាងម៉េច?បងនីតជាបងរបស់យើង ឯងមានបញ្ហាហ្អេ៎?"
"អាទី!បានហើយ ឯងពីរនាក់នេះជួបគ្នាពេលណា ខាំគ្នាឲ្យរាល់តែលើក"
"ខ្ញុំមិនមែនឆ្កែទេបង!" រិន និង អាទី និយាយព្រមគ្នា
"អ៊ឺ!ដឹងខ្លួនល្អហើយ!" នីតនិយាយបញ្ឈឺរព្រមទាំងញញឹមយ៉ាងស្រស់
អាទី, ណប់ ភីរ៉ា ជាប្អូនប្រុសរបស់ នីត ភីរ៉ា អ្នកកម្លោះ ញញឹមស្រស់ថ្ពាល់ខួចរូបនេះ ប្រហែលមិនបាច់រៀបរាប់ទេ ញញឹមខួចថ្ពាល់គឺដឹងតែស្រស់ហើយ ហើយជាគូរសត្រូវជាមួយ រិន រ៉ាវុឌ្ឍន៍ ជួបគ្នាពេលណា ខាំគ្នាឲ្យរាល់តែលើក
"បងនីត!..." ណប់សម្លក់នីតថ្មេរ ជាទម្លាក់របស់គេហើយអារឿងញ៉ិកញ៉ក់ដាក់បងស្រី ដូចកូនក្មេងទុកឲ្យគេទៅ
"ហ៊ឺយ!ឯងនេះគ្មានឲ្យរួចពីដៃទេ ឲ្យតែទេសភាពស្អាតគឺដឹងតែបានឯងមុនគេហើយ!" Zhan និយាយដៀងភ្នែកមើល នីតទាំងញញឹមហើយគ្រវីក្បាល
"អ៊ឺតែយើងក៏គូរមកនដែលឈ្នះឯងដែល លោកស្តេចគំនូរ!" នីតនិយាយទាំងញញឹម ហើយងាកទៅមើល រិន និង អាទី ដែលប្រជែងគ្នាថតរូបដូចឆ្មានិងកណ្តុរ
"ពីរនាក់នេះខាំគ្នាមិនឈប់មែន!"
មើលទៅគ្រប់គ្នាសប្បាយរីករាយណាស់ជាមួយទេសភាព សូម្បីតែអ្នកដែលពុលឡានក៏លេងពុលដែរ
"Ai Mike ចាំយើងផង!"
"ឲ្យលឿនៗមក!"
Mike Miki កម្លោះសង្ហាប្រចាំសាលាឆក់យកបេះដូងស្រីៗ បានគ្រប់គ្នាដោយគ្រាន់តែញ៉ាក់ចិញ្ចើមដាក់បន្តិច!
"Ai ប៊ីន! ថតឲ្យយើងសិនមកទេសភាពស្អាតណាស់វើយ!"
"ឯងនេះ!ចំមែនគ្រាន់តែរូបឯងចង់ពេញកាមេរ៉ាយើងហើយ!!" ប៊ីនរអ៊ូរទាំទាំងត្រៀមកាមេរ៉ាថតឲ្យ Mike មែនហើយ Mike វាជាប្រុសស្អាត ដូចម៉ូដែលអញ្ចឹង ត្រូវនិងមានមហាមិត្តជាជាងថតដ៏ជំនាញទៀត គ្រប់រូបថតគឺអេមឥតខ្ចោះមិនបាច់និយាយ តែ Mike ថតឲ្យ ប៊ីនវិញមិនបាច់និយាយ គេថតព្រាល Background Ai Mike ថតព្រាលទាំងរូបមនុស្សទៀត
Mike និង ប៊ីនជាមិត្តល្អនិងគ្នាតាំងពីរៀនឆ្នាំទីមួយម្ល៉េះ ពេលនេះឆ្នាំទីបួនហើយ ហើយក៏រយៈពេលបួនឆ្នាំដែរ ដែល ប៊ីន លួចស្រលាញ់ Mike តែម្នាក់ឯង មិនហ៊ានសារភាព ព្រោះខ្លាចថា Mike និង មិនព្រមទទួលយកគេ ព្រោះគេមនុស្សប្រុស ណាមួយបើគេនិយាយទៅ គេអាចនិងបាត់បង់ទាំងមិត្តភក្តិដ៏ល្អម្នាក់ទើបគេព្យាយាមលាក់ប៉ាំងអារម្មណ៍ នេះម្នាក់ឯង ទោះបី Mike វាយកស្រីមកដេកជាមួយ មានសង្សាររាប់ភ្លេច ធ្វើឲ្យគេឈឺចាប់ប៉ុណ្ណាក៏គេទ្រាំមិននិយាយ បានត្រឹមចូលស្រែកក្នុងបន្ទប់ទឹកម្នាក់ឯង
"សុំទោសផង!ខ្ញុំគ្មានចេតនាទេ!" Zhan និយាយសុំទោសទៅកាន់នរណាម្នាក់ដែលគេបានថយក្រោយមកប៉ះ ដោយសារតែសារេរកាមេរ៉ាឲ្យច្បាស់
"ដើរឲ្យចេះមើលមុខមើលក្រោយផង!" មនុស្សម្នាក់នេះរាងខ្ពស់ជាង Zhan បន្តិច ប្រហែល ១៨៥ស.ម រាងខ្ពស់សង្ហា ភ្នែកចោទ មុខស្មើ មិនងាយញញឹម ឆ្មឹងៗ មុខងាប់ណាស់ តែថាគឺសង្ហាខ្លាំងណាស់! គេជានិស្សិតផ្នែកសិស្បៈតន្ត្រីសម័យ ភ្លេចប្រាប់ទៅថា មកទស្សនៈកិច្ចពីររថយន្តក្រុងនិង គឺរថយន្តមួយគឺរថយន្តនិស្សិតផ្នែកតន្ត្រី និងមួយទៀតគឺ ផ្នែកគំនូរ
"ចុះខ្ញុំសុំទោសហើយតើ ហើយចង់យ៉ាងម៉េច? ប្រាប់ហើយថាគ្មានចេតនាទេ!!" និយាយប៉ុណ្ណឹង Zhan ក៏ដើរចេញ មិនខ្វល់ពីគេឡើយ
"អា Bo!យ៉ាងម៉េចហ្នឹង?"
"គ្មានស្អីទេ! អ៊ឺ!អាវុធ! ក្មេងម្នាក់មិញរៀនផ្នែកគំនូរមែនទេ?"
"ក្មេងណា?" វុធ ជីវ៉ា ជានិស្សិតផ្នែកតន្ត្រី គេពូកែ លេងហ្គីតាណាស់ ហើយបើនិយាយពីរឿងសង្ហា កេះខ្សែហ្គីតាតែបន្តិចស្រីរោមដូចស្រមោច
"នោះក្មេង ម្នាក់នោះ"
"ម្នាក់ណា? ឱ!ម្នាក់ដែលកាន់កាមេរ៉ាថតរូបនោះមែនទេ?"
"អើ!"
"ឱ!មែនហើយ គេឈ្មោះ Xiao Zhan ជាសិស្សផ្នែកគំនូរ គេពូកែគូរគំនូរណាស់! ហើយយ៉ាងម៉េច?"
"គ្មានស្អីទេ!ចេះតែសួរទៅ!" បូ និយាយទាំងដៀងភ្នែកមើលទៅ Zhan ហើយញញឹមចុងមាត់ ក្រសែភ្នែកគេស្រទន់ ហើយមានអារម្មណ៍ ល្អប្លែក ទាំងគេខ្លួនឯងក៏មិនយល់ខ្លួនឯង
ភ្លាមនោះមានអ៊ុំប្រុសអាយុប្រហែលជា 50ផ្លាយ ដើរតម្រង់ទៅកាន់លោក ភីត និងអ្នកគ្រូ វីនី ហើយមានគ្រូផ្នែក តន្ត្រីពីរនាក់ទៀតឈរជុំគ្នាសម្លឹងមើលទៅភាពសប្បាយរីករាយរបស់ក្មេងៗ
"សុំអត់ទួស លោកគ្រូ អ្នកគ្រូ!" សម្លេងរដឺនរបស់អ៊ុំប្រុស ធ្វើឲ្យលោកគ្រូអ្នកគ្រូ ងាកមើល មិនបាច់ឆ្ងល់ទេ អ៊ុំប្រុសគាត់និយាយរដឺន អាចស្តាប់មិនសូវយល់ព្រោះនៅតំបន់ព្រៃភ្នំ ប្រជាជនគឺនិយាយ ទន់ភ្លន់ ពិរោះ ហើយនិយាយមួយៗ
" បាទ,លោកអ៊ុំ តើមានការអ្វីដែរ?" លោកគ្រូផ្នែកតន្ត្រីឆ្លើយឡើង
"គឺ ខ្ញុំ មក៍ប្រាប់ថា នេះម៉ោងជិត៥ហ៊ើយ! ប្រញ៉ាប់រៀបចំ..ចុះពីលើភ្នំតៅ.. ព្រោះភ្នំតែម៉ោងប្រាំ..គឺត្រូវឲ្យគ្រប់គ្នាចុះទៅវិញ..ព្រោះវាល្ងឹតបើនៅយូរវាពិបាកថើដំណើរណាស់! អញ្ចឹងហើយទើប ចៅអធិការវត្តឲ្យខ្ញុំឡើងមក៍ប្រាប់!"
ពួកគេមើលមុខគ្នាទៅវិញទៅមក!
"សុំទោសផងលោកអ៊ុំ ពួកខ្ញុំនិងប្រាប់ពួកគេឲ្យរៀបចំចុះទៅវិញ!!"
"ដិន,ទៅប្រាប់ក្មេងទៅ!"
"អើ!"
"ចាំខ្ញុំទៅប្រាប់ពួកគេដែរ" គ្រូវីនី និង គ្រូភីត ក៏ដើរចេញទៅហៅពួកគេដែរ
"អើ! អាត ហ្អា៎!ថ្ងៃនេះយ៉ាងម៉េចដែរ?សប្បាយ ទេ?"
"អើ!សប្បាយណាស់ យើងមិនដែលបានមកឃើញទេសភាពបែបនេះពីមុនទេ!"
ដិន តាវ៉ាត់ និង អាត ជីវីន ជាគ្រូផ្នែកតន្ត្រីដែលជាមិត្តស្និតស្នាលនិងគ្នា ពួកគេទាំងស្និតស្នាលគ្នាខ្លាំងណាស់ ហើយជាមិត្តជាមួយ ភីត ផងដែរ
"ប្អូនៗតោះយើងដល់ម៉ោងត្រូវចុះទៅវិញហើយណា!នេះល្ងាចហើយ!!"
"បាទ/ចាស"
"នេះមិនទាន់អស់ចិត្តសោះ!"
"អ៊ឺម!មែនហើយ!"
អ្នកខ្លះរអ៊ូរទាំព្រោះមិនទាន់ថតអស់ចិត្ត....
ទម្រាំតែចុះមកដល់ក្រោម ម៉ោង ៥ល្មម គ្រប់គ្នាថ្វាយបង្គំលាចៅអធិការវត្តហើយ ក៏នាំគ្នាឡើង ឡាន ត្រឡប់ទៅទីក្រុងវីញ នៅតាមផ្លូវមានភាពងងឹតស្លុង ម៉ោងទើបតែ៦ជាងប៉ុណ្ណោះ ព្រោះនៅតាមព្រៃភ្នំគ្មានអំពូលភ្លើងបំភ្លឺតាមផ្លូវទេ
នៅក្នុងរថយន្ត គ្រប់គ្នាបានកេងលក់អស់ហើយព្រោះហត់នឿយ និងអស់កម្លាំង នៅសល់តែតៃកុងឡាន ដែលព្យាយាមកាន់ចង្កូត ហើយរំពៃមើលផ្លូវទាំង ស្រពិចស្រពិល នៅជិតកៅអីតៃកុង មានមនុស្សម្នាក់អង្គុយអូសមើលរូបថតដែលបានថតកាលពីថ្ងៃ ហើយញញឹមញញ៉ែមម្នាក់ឯង
"អ្នកកម្លោះហា៎!មានអ្វីមែនទេ បានជាញញឹមញញ៉ែមម្នាក់ឯង?" តៃកុងឡានសួរ ទាំងភ្នែករំពៃមើលផ្លូវនៅឡើយ ហើយញញឹម
"បាទពូតូចគឺមើលរូបកាលពីថ្ងៃ ខ្ញុំមិនស្មានថាទេសភាពនៅទីនេះស្រស់ស្អាតបែបនេះទេ! មើលហើយមានអារម្មណ៍ស្រស់ថ្លាណាស់!" តាមសម្លេងស្រទន់ៗ មុខឡូយ ញញឹមលេចភ្នែកហើយចេញធ្មេញទន្សាយ គ្មានអ្នកណាក្រៅ កម្លោះឡូយឆាយ Xiao Zhan ទេ!
"មែនហើយទេសភាពព្រៃភ្នំគឺស្រស់ស្អាតតាមបែបធម្មជាតិ តែក៏នៅមានអគតិមួយចំនួន ចង់បំផ្លាញ់វា ព្រោះតែលុយ ធ្វើឲ្យមនុស្សខ្វាក់ភ្នែក!" ពូ តូចនិយាយ ព្រមទាំងងាកមើលមុខ Zhan បន្តិច ហើយ ក៏មើលទៅផ្លូវវិញ
"មែនហើយពូហេតុអ្វីក៏គេចិត្តអាក្រក់ចិត្តខ្មៅម្ល៉េះ? ធម្មជាតិដ៏ស្រស់ស្អាតគេបែរជាដាច់ចិត្តបំផ្លាញ់ទៅកើត?!"
Zhan កំដរពូតៃកុងឡាន និយាយពីនេះពីនោះរហូតដល់ ទីក្រុងវិញ វាឆ្ងាយគួរសមដែរ ពីភ្នំពើងថ្មមកកាន់ទីក្រុង គឺប្រហែល 65គីឡូម៉ែត្រ បើជិះម៉ូតូវិញប្រហែលប្រើពេលពីរម៉ោងជាងទើបមកដល់ទីក្រុងវិញ
មកដល់សាលាហើយ គ្រប់គ្នា ហើយងើបចុះពីលើរថយន្តទាំង មីងម៉ាំង មិនទាន់អស់ងងុយ ហើយឡើងតម្រង់ទៅបន្ទប់រៀងខ្លួន ពួកគេខ្លះមាននៅបន្ទប់ក្នុងសាលាខ្លះទៀតក៏មានបន្ទប់ជួលនៅក្បែរនេះ
Zhan កាន់ឥវ៉ាន់គេចុះមកពីលើរថយន្តទាំងសំពីងសំពោង
"Zhan យើងមិនបានជូនឯងទៅទេវើយ យើងអស់កម្លាំងណាស់!" នីតនិយាយទាំងស្លិតស្លៃ
"មែនហើយ!ទៅផ្ទះឲ្យស្រួលបួលវើយ!" សា បន្ទរ
"អើ!មិនអីទេ ទៅសម្រាកទៅ យើងអាចទៅបាន!" Zhan តបទាំងញញឹម ព្រោះគេក៏អស់កម្លាំងដែរ ណាមួយនៅនិយាយកំដរពូតៃកុងមិនបានដេកផង
គេដើរចេញដល់ខ្លោងទ្វារ សាលា ស្រាប់តែមានរថយន្ត ម៉ាក BMW មួយគ្រឿងមកឈប់អែបកៀនផ្លូវ
"ផ្ទះនៅដល់ណា?ចាំយើងជូនទៅ!"
"មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបាន!" Zhan និយាយហើយមើលមុខមនុស្សម្នាក់នោះបន្តិចហើយក៏ដើរហួសទៅ!
"នែ៎!យើងប្រាប់ថាយើងជូនឯងទៅផ្ទះ!" បុរសម្នាក់នោះនិយាយព្រមទាំងចាប់ដៃ Zhan ជាប់
"ចុះខ្ញុំប្រាប់ហើយ ថាខ្ញុំទៅខ្លួនឯងបាន! លែងដៃ!" គេនិយាយព្រមទាំងឈ្ងោកមើលដៃបុរសម្នាក់ដែលចាប់ ក ដៃ គេយ៉ាងណែន
"មិន...លែង..!ចង់យ៉ាងម៉េច!" គេនិយាយព្រមទាំងញញឹមចុងមាត់ឌឺដង
"នែ៎! នេះបងចង់យ៉ាងម៉េចហ្នឹង? ខ្ញុំងងុយដេក ចង់ទៅដេក កុំមករំខានខ្ញុំបានទេ!" គេនិយាយទាំងមួរម៉ៅ មុខក្រញ៉ូវ
"គ្មានចង់យ៉ាងម៉េចទេ គ្រាន់តែឡើងឡាន ទៅជាការស្រេចហើយ!" គេជ្រួញចិញ្ចើមហើយធ្វើមុខឌឺដាក់គេ
បើមើលតាមរូបរាងសង្ហាៗមានមុខស្នេហ៍ដល់ថ្នាក់នេះគ្មានអ្នកណាក្រៅពី វ៉ាងយ៉ីបូ ទេ ទាំងមាន ទាំងសង្ហា ស្រីណាក៏ចង់បានដែរ
"ចង់ឡើងឡានតាមសម្រួល ឬចង់ឲ្យយើង បីឯង!?" គេនិយាយព្រមទាំងឈ្ងោកមុខសឹងតែដល់មុខរបស់ Zhan ទោះបីជាយប់ងងឹតមែនតែ ក៏អាចមើលឃើញ មុខដ៏ស្រស់ស្អាតរបស់គេ ថ្ពាល់ទន់ៗរលោង ក្លិនក្រអូប ភ្នែកទាំងគូរសម្លឹងមើលគ្នាទៅវិញទៅមក អារម្មណ៍ចម្លែកចាប់ផ្តើមមានបេះដូងលោតដុកដាក់ៗ ស្ទើតែចង់លោតចេញក្រៅ
Writer : សោម រជ្ជនី
Xiao Zhan
ចង់ឡើងឡានតាមសម្រួល ឬចង់ឲ្យយើង បីឯង!?" គេនិយាយព្រមទាំងឈ្ងោកមុខសឹងតែដល់មុខរបស់ Zhan ទោះបីជាយប់ងងឹតមែនតែ ក៏អាចមើលឃើញ មុខដ៏ស្រស់ស្អាតរបស់គេ ថ្ពាល់ទន់ៗរលោង ក្លិនក្រអូប ភ្នែកទាំងគូរសម្លឹងមើលគ្នាទៅវិញទៅមក អារម្មណ៍ចម្លែកចាប់ផ្តើមមានបេះដូងលោតដុកដាក់ៗ ស្ទើតែចង់លោតចេញក្រៅ
ខ្ញុំសម្លឹងមើលមុខគេមិនដាក់ភ្នែក មានអារម្មណ៍ចម្លែកក្នុងចិត្ត រកថាមិនត្រូវ ដោយសារ គេមកជិតនិងមុខពេកស្ទើតែច្រមុះដល់គ្នា ខ្ញុំក៏ប្រញ៉ាប់ច្រានគេចេញ ទាំងធ្វើមុខស្លឺៗ
" ផ្ទះខ្ញុំនៅជិតនេះទេ! ដើរបន្តិចគឺដល់ហើយ!"ខ្ញុំនិយាយហើយប្រញ៉ាប់ដើរគេចេញទៅ អ្វីម្យ៉ាងចាប់ទាញដៃខ្ញុំ ហើយនិងប៉ះត្រង់ជើងរបស់ខ្ញុំ ខ្ញុំដូចមានអ្វីម្យ៉ាងចាប់លើកឡើងលើ ខ្ញុំគិតថាខ្ញុំប្រហែលមានអ្វីម្យ៉ាងដូចជាទំនាញផែនដីទាញខ្ញុំឡើងលើមេឃមិនខាន ឬ មួយខ្ញុំគ្មានទំនាញផែនដីទេ ខ្ញុំកំពុងនៅលើឋានព្រះចន្ទមែនទេ?
"ចង់បានបែបនេះ ក៏មិនប្រាប់!"
[ទំនាញផែនដីក្បាលឯងស្អី Ai Zhan អើយ ]
"ដាក់ខ្ញុំចុះភ្លាមទៅ! បងចង់ធ្វើអីហ្នឹង?" ខ្ញុំព្យាយាមរើបម្រាស់ពីដៃរបស់គេ តែរើយ៉ាងណាក៏មិនរួចដែរ! ណាមួយខ្ញុំក៏គ្មានកម្លាំងរើដែរ
គេមិនខ្ចីខ្វល់ ទោះខ្ញុំស្រែកប៉ុណ្ណាក៏ដោយ ហើយក៏គ្មានអ្នកណាឮដែរ ព្រោះម៉ោងជិត11យប់ទៅហើយ គ្រប់គ្នាគេចូលនិទ្ទ្រាអស់ហើយ គេបីខ្ញុំដាក់ក្នុងឡានហើយដាក់ខ្សែក្រវ៉ាត់ឲ្យខ្ញុំយ៉ាងត្រឹមត្រូវហើយក៏ខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ
"នៅឲ្យស្ងៀមណាកូនទន្សាយតូច បើមិនចង់ឈឺខ្លួន"! គេនិយាយហើយក៏ងាកទាញទ្វារបិទ ឡើងឡានបើកចេញទៅទៀតាំងញញឹម
"អ្នកណាជាកូនទន្សាយតូច?" ខ្ញុំនិយាយទាំងធ្វើមុខក្រញ៉ូវដាក់គេ គេមិនខ្វល់ទេគេរំពៃមើលផ្លូវធ្វើដូចមិនឮខ្ញុំនិយាយ ហ៉ឺយ!ហត់ណាស់!!
Wang Yibo___
"ម៉េចស្ងាត់ម៉េះ?" ខ្ញុំងាកមើលទៅគេហើយគ្រវីក្បាលហួសចិត្តចិត្ត ដេកលក់បាត់ហើយហ្អេ៎!ពេលគេគេងលក់គឺកាន់តែគួរឲ្យស្រលាញ់ណាស់! ខ្ញុំញញឹមបន្តិចហើយបន្តមើលផ្លូវ វាងងឹតណាស់ ព្រោះម្តុំនេះមិនសូវមានភ្លើងបំភ្លឺតាមផ្លូវទេ ហើយម៉ោងជិត11កន្លះទៅហើយ ខ្ញុំបត់ឡានចូលនៅកាច់ជ្រុងនៃផ្លូវបំបែកជាបី វាជាច្រត់ផ្លូវចូលផ្ទះរបស់ខ្ញុំ {កុំទាន់គិតអីផ្តេសផ្តាស ចាំមើលបន្តទៀតណា🤪}
ផ្ទះនេះជាធំប៉ុន្មានទេ តែវាមានភាពស្ងៀមស្ងាត់ជាលក្ខណៈឯកជន ខ្ញុំមិនចូលចិត្តភាពអ៊ូអរពេកទេ នៅមុខផ្ទះគឺមានភ្លើងបំភ្លឺ អាចមើលឃើញយ៉ាងច្បាស់ នៅយ៉មុខផ្ទះដែលមានផ្កាចង់ព្យួររយោលចុះក្រោម ហើយនៅក្បែរនោះក៏មានដើមឈើដុះត្រឈឹងផងដែរ {ហ៉ឺយចាំព្រឹកចាំរៀបរាប់ ឥឡូវយប់ហើយ យយកកូនទន្សាយទៅគេងសិ🥰}
"Zhan! Zhan!...ដល់ផ្ទះហើយ ងើបឡើង!" គ្មានការឆ្លើយតបទេ🤔
"Zhan! Zhan! ហ៉ឺយ! ម៉េចមិនកម្រើក ស្លាប់បាត់ហើយទេដឹង? ដង្ហើមនៅដកទេតើ! Zhan....ដេកនេះចំជាដេកមែន! បើសម្លឹងអីបើគេធ្វើអីដឹងអត់ហ្នឹង?" [ហើយចង់ធ្វើអីគេ Bro..🥴]
" Ai Bo នាំអ្នកណាមកជាមួយហ្នឹង?" សម្លេងនរណាម្នាក់និយាយពីក្រោយខ្នងខ្ញុំ ខ្ញុំងាកមើលហើយឆ្លើយតប
"មិត្តភក្តិ"
"មិត្ត...ភក្តិ...? នេះឯងមិនដែលនៅអ្នកណាមកផ្ទះទេ ក្រៅពីមិត្តភក្តិជើងល្អរបស់ឯងប៉ុន្មាននាក់នោះ!"
"បង Bai !មិត្តគឺមិត្តហើយ បងគិតថាគេជាប្រពន្ធខ្ញុំមែនទេ?" ខ្ញុំនិយាយទាំង ញ៉ាក់ចិញ្ចើមដាក់គាត់ នេះគឺ បង Bai ,Wang YiBai ជាបងប្រុសរបស់ខ្ញុំ គាត់មិនសូវប៉ុន្មានទេ គឺនៅអាប្អូនជើងល្អម្នាក់ទៀត ទោះស្មើនេះយប់រំលងអធ្រាត្រយ៉ាងណាក៏ដោយ ឲ្យតែឮសម្លេងឡានខ្ញុំទោះបីវា ដេកលក់ប៉ុណ្ណាក៏ងើបមកទាំងបិទភ្នែកដែរ
"មិនមែនទេ! តែយើងថាណា....ជាសង្សាឯងច្រើនជាង!!" គាត់ព្រមទាំងាំងក្រឡេកមើលក្នុងឡាន ធ្វើមុខឌឺ
"..."
"...ហ៉ឺ! ហ៊ាន មកវិញហ្អេ៎?!" ថាអីចេះខុស មកៗមែន
"...ហ៉ឺយ!ខ្មោចលង......!!!"
"...ឯណាខ្មោច!ខ្មោចនៅឯណា!"
"Ai Pett !! ហើយឯងហ៊ុមភួយមកឈរធ្វើស្អីត្រង់ហ្នឹងហាស់! យើងលួសព្រលឹងអស់រលីង!"
"...គឺ..ខ្ញុំមកចាំផ្លូវ...បង...ហ្នឹង...ហើយ....បង Bo.....!"
"..ផាច់!"
"...បើនិយាយតាមសម្រួលទៅវាថីហាស់! ក៏និយាយអូសពាក្យវែងៗធ្វើស្អីហាស់!រោមយើងវាប៉ះអស់ហើយ!"
Pett ឈរឃ្លុំភួយនៅក្រោមយ៉ផ្ទះ នៅមុខទ្វា ងងឹតស្ទុងៗ អ្នកណាមិនខ្លាច បើមកអញ្ចឹងៗអីនោះ វាក៏ដឹងថាខ្ញុំពូកែខ្លាចខ្មោច វានៅលេងឆ្កួតៗទៀត
"...ខ្ញុំមក...ចាំផ្លូវបង...និងហើយ....!"
"នៅទៀត...!" ខ្ញុំហក់ប្រុងធាក់វា តែវារត់ឡើងជាងខ្ញុំ ចូលទៅក្នុងផ្ទះបាត់ស្រមោលឈឹង
"...អាល្អិតនេះចំមែនហើយ!" ខ្ញុំមកមើលបង Bai ដែលកំពុងឈរសើចកក្អឹក គ្រវីក្បាលហួសចិត្តខ្ញុំ ដែលខ្លាចខ្មោចសូម្បីតែមុខផ្ទះខ្លួនឯង
"...ហើយបងសើចអី!? មកជួយលើកឥវ៉ាន់មក!"
"អើ!ចាំយើងជួយ! បីប្រពន្ធឯងទៅបន្ទប់ទៅ! ចាំយើងលើកឥវ៉ាន់ឲ្យ!"
" បង Bai គេជាមិត្តខ្ញុំ មិនមែនប្រពន្ធទេ!"
"អរអញ្ចឹងហ៎! ហាហាហា!! បីប្រពន្ធឲ្យស្រួលបួល ប្រយ័ត្នខ្មោចចេញមកបោះប្រពន្ធចោលណា!555555!"
"....អាបងឆ្កួត..!"
ខ្ញុំដាក់គេឲ្យកេងនៅលើគ្រែ ដោះស្បែកជើងគេចេញថ្នមៗ ខ្លាចគេភ្ងាក់ តែប្រហែលមិនអាចទេ បើដេកដូចខ្មោចងាប់ម្លឹងៗនោះ! ខ្ញុំអង្គុយសម្លឹងមើលមុខដ៏ផូរផង់របស់គេមួយសន្ទុះ ហើយក៏យកដៃអង្អែលសក់គេថ្នមៗ គេគួរឲ្យស្រលាញ់ខ្លាំងណាស់ រយៈពេលប៉ុន្មានឆ្នាំមកនេះ......
"...ហ៉ឹម..!!! កុំ...កុំអី! កុំទៅចោលខ្ញុំ! ម៉ាក់!ម៉ាក់កុំទៅចោលខ្ញុំអី!" សម្លេងគេបន្លឺឡើងទាំងភ្នែកនៅបិទនៅឡើយ! គេស្រវាចាប់ដៃខ្ញុំយ៉ាងណែន មិនព្រមលេង ហាក់ដូចមិនចង់ឲ្យចាកចេញពីគេ ប្រហែលគេហត់នឿយពេកទើបធ្វើឲ្យគេ យល់សប្តិអាក្រក់!!
"...កុំខ្លាចអី! ខ្ញុំនៅទីនេះហើយ! ខ្ញុំនិងនៅក្បែរឯង!"
ខ្ញុំអង្អែលក្បាលគេថ្នមៗដោយដៃម្ខាង ហើយគេក៏សងំគេងវិញ តឺងតឺង!!
[មានសារផ្ញើមក]
12:02mn
[Group : Bestfriend]
[នីត : Zhan ទៅដល់ផ្ទះហើយនៅហ្នឹង?] Read by សា
12:03mn
[សា : ប្រហែលគេទៅដល់ហើយទេដឹង! នីតចាំព្រឹកចាំនិយាយគ្នា ដេកហើយគ្នាហត់ណាស់!] Read by នីត,សា
12:03mn
[នីត : អ៉ឺម! Goodnight na!] Read by សា, នីត
12:04mn
[សា :👋😴] Unread
"មិត្តល្អណាហ្ន៎!ស្មើនេះហើយនៅសួរសុខទុក្ខគ្នាទៀត!!" ខ្ញុំគ្រវីក្បាលទាំងហួសចិត្ត ខ្ញុំយកទូរស័ព្ទគេដាក់លើតុ មិនបានឆែកមើលអ្វីទេ ព្រោះមិនចូលចិត្តចង់ដឹងរឿងគឺ
.....ព្រឹកឡើង......
ពន្លឺព្រះអាទិត្យនាពេលព្រឹក បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ចាំងចូលក្នុងបន្ទប់តាមបង្អួចនៃ ប្រឡោះវាំងនន
"....ហ៉ឺយ! អាឆ្កួត!ឯងធ្វើស្អីយើងហាស់!!"
ផាំងក្តុក ធ្លាក់ពីលើគ្រែ.....
"...អូហ៍!! ចង្កេះខ្ញុំ....អូហ៍!!...."
Writer : សោម រជ្ជនី
Xiao Zhan said
....ព្រឹកឡើង......
ខ្ញុំបើកភ្នែកឡើងឃើញពន្លឺព្រះអាទិត្យនាពេលព្រឹក បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ចាំងចូលក្នុងបន្ទប់តាមបង្អួចតាមប្រឡោះវាំងនន វាចម្លែកម្ល៉េះ បន្ទប់នេះ....
"....ហ៉ឺយ! អាឆ្កួត!ឯងធ្វើស្អីយើងហាស់!!"
ផាំងក្តុក ធ្លាក់ពីលើគ្រែ.....
"...អូហ៍!! ចង្កេះខ្ញុំ....អូហ៍!!...."
"....ម៉េចលេងធ្ងន់ខ្លាំងម្ល៉េះ! បាក់ចង្កេះខ្ទេចហើយ!"
"...ហើយឯងមកធ្វើស្អីលើគ្រែក្នុងបន្ទប់យើង? ឆាប់ចេញទៅ មនុស្សរោគចិត្ត!"
"នែ៎!មើលឲ្យច្បាស់មើលបន្ទប់អ្នកណា! អូហ៍!..បាក់ហើយតែដឹងនៀក មនុស្សស្អីកម្លាំងខ្លាំងដូចកីឡាកាស!"
គេងើបឈរដោយដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងទប់គ្រែងើបដូចចង្កេះគេហាក់បាក់បាត់ហើយអញ្ចឹង គ្រាន់តែមួយជើងធ្លាក់ពីលើគ្រែសោះ😏
តឺងៗ តឺងៗ...
[មានសារផ្ញើមក]
6:02 AM
[សា : ពួកឯងងើបហើយនៅវើយ!?] Read
6:02 AM
[នីត : អើ! ] Read
6:03AM
[វីន : អើ!ពួកឯងម៉ោង10:30AM ជួបគ្នានៅហាងកាហ្វេ!] Read
6:03AM
[នីត : មានអីឬអត់? បើមិនចាំបាច់យើងខ្ជិល ចង់ដេកបន្ត! ហត់!]Read
6:04AM
[វីន : មានរឿងចង់ពិភាក្សាវើយ!បើមិនមកយើងទៅអូសបញ្ច្រាសមិនខាន🖕]Read
6:05AM
[សា : ចាំយើងទៅ!] Read
6:06AM
[នីត : តែយើងចង់ដេក!😴]Read
6:07AM
[វីន : នាងល្មោភដេក បើមិនមកយើងទៅដុតផ្ទះឯងមិនខាន🖕]Read
6:08AM
[នីត: @SeanXiao ឯងកុំភ្លេចយករូបកាលពីម្សិលមិញមកផង យើងចង់មើល!] Read
6:11AM
[Zhan : អ៉ឺៗ ចាំយើងយកទៅ!ឥឡូវយើងមានរឿងត្រូវចាត់ការប៉ុណ្ណឹងសិនហើយពួកឯង!👋] Read
6:11AM
[នីត : ហើយវាកើតស្អីវា ថ្ងៃនេះ មុនៗវានិយាយរកតែឯងតបមិនទាន់ឥឡូវ ឆ្លើយ១ម៉ាត់ទៅបាត់!?? Shit] Read
6:12AM
[វីន : វាកើតស្អីទេដឹងហាស់?] Read
6:13AM
[សា: មិនដឹងទេវើយ! យើងសុំដេកបន្តិចទៀតសិន] Read
6:13AM
[វីន: 🖕🖕]
6:14AM
[នីត: 🙄🙄]
[.....]
"បត់ទៅខាងឆ្វេងទៅ! ទៅមុខបន្ទិចទៅ! ចតត្រង់ហ្នឹងហើយ!"
"បាទ!ចៅហ្វាយ,មានអ្វីឲ្យខ្ញុំបាទជួយទៀតទេបាទ?"
ខ្ញុំសម្លក់មុខគេថ្មេរទាំងក្តៅឆែវ គេជូនខ្ញុំត្រឡប់មកបន្ទប់វិញ គេដើរចេញពីឡានមកទាំងដៃទប់ចង្កេះមួយចំហៀង ព្រោះមួយជើងធ្លាក់ពីលើគ្រែគឺមិនធម្មតាទេ បាតជើងរន្ទះ😏🖕
"មិនចាំបាច់ទេ ត្រឡប់ទៅវិញទៅ!" ខ្ញុំនិយាយទាំងសម្លឹងមុខគេស្ទើតែចង់ហុតឈាម ហើយងាកដើរទៅបន្ទប់
"ចិត្តអាក្រក់, ខ្ញុំមានចិត្តជូនមកហើយ គ្រាន់តែហៅអង្គុយលេងឬ ផឹកទឹកមួយកែវក៏មិនបាន!"
ខ្ញុំឈប់ង៉ក់ហើយងាកមកវិញពេលគេរអ៊ូរទាំ ទាំងដៃកាន់ឥវ៉ាន់សំពីងសំពោង
"ហើយអ្នកប្រើ!ម៉េចមិនជូនខ្ញុំមកផ្ទះតាំងពីយប់ នាំខ្ញុំ..." និយាយដល់ត្រឹមនេះខ្ញុំក៏គាំងនិយាយមិនចេញ បានត្រឹមធ្វើមាត់ម្ហបៗចេញតែខ្យល់
"...បង Sean បងមកវិញហើយហ្អេ៎!? ក្រែងបងប្រាប់ថាទាល់តែថ្ងៃបន្តិចទើបមកវិញនោះអី?" សម្លេងនរណាម្នាក់ឮចេញពីក្រោយខ្នងខ្ញុំ ព្រមទាំងរត់មកចាប់ដៃខ្ញុំអង្រួន
"...ហាស់!ថ្ងៃបន្តិចហ៎?" ខ្ញុំនិយាយទាំងភ្ងាក់ផ្អើល ហើយបើកភ្នែកធំៗ
"អ៉ឺម!...ក៏..បងប្រាប់កាលពីយប់មិញ!ថាបងគេងនៅផ្ទះមិត្តភក្តិ ទាល់តែម៉ោង10 ទើបបងមកបន្ទប់!" Sen និយាយទាំងធ្វើមុខឆ្ងល់ ហើយជ្រួញចិញ្ចើម ធ្វើភ្នែកស្លឺ
"បងជាអ្នកប្រាប់ឯងហ្អេ៎!?"
"មែនហើយ! គឺឆាតមកប្រាប់កាលពីយប់មិញនោះអី!?"
ខ្ញុំក៏ប្រញ៉ាប់ស្ទាប់រកទូរសព្ទ ទាញចេញពីហោបៅខោយ៉ាងលឿនហើយឆែកមើលឆាត ក៏ឃើញថា...
Little bro
ម្សិលមិញ 11:02PM
[Little bro: បង!បងមកដល់ណាហើយ ពេលណាទើបមកដល់បន្ទប់!] Read
ម្សិលមិញ 11:10PM
[Zhan: Sen, បងហត់ណាស់បងទៅអត់កើតទេ! បងគេងនៅផ្ទះមិត្តភក្តិ ចាក់សោបន្ទប់ហើយគេងទៅណា៎! ប្រហែលម៉ោង10ទើបបងទៅវិញ! ក្មេងឆ្លាត!❤️]Read
ម្សិលមិញ 11:12PM
[Little Bro : បាទ!បងកុំបារម្ភអី! អញ្ចឹងខ្ញុំគេងហើយ😘]Read
ម្សិលមិញ 11:15PM
[Zhan : 😘❤️❤️🥰]
ខ្ញុំដាក់ទូរសព្ទចូលក្នុងហៅបៅវិញ ស្ទើតែហក់ទៅកកេរគេឲ្យខ្ទេចទៅហើយ អត់ទ្រាំមិនបានទេ
{មិនចូលឆែកទូរសព្ទគេតែតបឆាតប្អូនគេ Ai Bo អើយ ចូលចម្រើន😂}
"ហ៉ឺយៗ បង!ចិត្តត្រជាក់ៗ!" ហក់មិនទាន់ទេគេរត់ចូលឡានបាត់ហើយ ហើយអាប្អូនជើងល្អក៏មកចាប់ដៃខ្ញុំជាប់ទៀត មិនដឹងពីយប់មិញមានអីកើតឡើងឬអត់ទេខ្ញុំដេកលក់មិនដឹងស្អីសោះ បែបនេះហើយទើបខ្ញុំមិនចង់ឲ្យគេជូនទៅ ព្រោះខ្ញុំវាល្មោភដេកណាស់ បើបានដេកហើយ ដាស់យ៉ាងណាក៏មិនភ្ងាក់😩
Sen ជួយយួរឥវ៉ាន់ទាំងសំពីងសំពោងចូលក្នុងបន្ទប់! បន្ទប់នេះមិនជាធំប៉ុន្មានទេ ព្រោះជាបន្ទប់ជួល តែវាមានភាគស្ងប់ស្ងាត់ល្អ មិនសូវមានមនុស្សអ៊ូអរទេ នៅឆ្ងាយពីសាលាគួរសមដែរ បន្ទប់យើងនៅជាន់ទីពីរ ត្រូវដើរឡើងតាមជណ្តើរពីខាងក្រោមទៅ ផ្ទះនេះមិនមានបន្ទប់ច្រើនប៉ុន្មានទេ ជាន់ក្រោម៥បន្ទប់ និងជាន់លើ៥បន្ទប់ នៅមានកន្លែងនៅខាងលើមួយជាន់ទៀតសម្រាប់អង្គុយលេង ប្រហែលជាម្ចាស់ផ្ទះទុកសម្រាប់ធ្វើជាជាន់លើមួយជាន់ទៀតហើយតែមិនទាន់ហើយ!! ខ្ញុំនៅបន្ទប់ទី១០ ឡើងតាមជណ្តើរមកវាមិនឆ្ងាយទេ រំលងមួយបន្ទប់ដល់ហើយ ព្រោះជណ្តើរម្ចាស់ផ្ទះធ្វើចំកណ្តាលឡើងមកដល់បន្ទប់ទី៨ ខ្ញុំយួរឥវ៉ាន់សំពីងសំពោងចូលក្នុងបន្ទប់ ហើយទម្លាក់ឥវ៉ាន់ចុះហើយប្រះខ្លួនទៅលើគ្រែគ្រាំង ក្នុងបន្ទប់នេះមានបន្ទប់គេងពីរ មួយជាបន្ទប់ Ai Sen និងមួយទៀតជាបន្ទប់ខ្ញុំនេះឯង មានបន្ទប់ទឹក១ ផ្ទះបាយមួយ មានគំនូរព្យួរស្ទើរពេញបន្ទប់ មិនបាច់ឆ្ងល់ទេ ព្រោះជាបន្ទប់អ្នកគូររូបដៃឯក🤔 ហើយក៏គ្មានអ្នកណាមើលដឹងដែរថាមួយណាជាគំនូរ មួយណាជារូបពិត នៅក្នុងបន្ទប់នេះវិញ បន្ទប់ខ្ញុំនេះឯង មានទូរដាក់សៀវភៅមួយនៅកាច់ជ្រុង ពោពេញទៅដោយសៀវភៅ ភាគច្រើនជាសៀវភៅ ប្រលោមលោក និងគំនូរ ភ្លេចប្រាប់នេះហ្វេនប្រលោមលោកណា ប្រភេទណាក៏មានដែរ ជាពិសេស គឺ BL ផ្កាប់មុខ តែគ្មានអ្នកដឹងទេ ក្រៅពី....អាប្អូនជើងល្អរបស់ខ្ញុំ😩 លាក់ប៉ុណ្ណាក៏លាក់មិនជិតដែរ នៅជិតគ្រែមានតុមួយមានកុំព្យូរទ័រ អំពូលភ្លើង និងសៀវភៅខ្លះៗ ទូរខោអាវតូចល្មមមានវត្តមាននៅចុងគ្រែ ភាគច្រើនគឺរូបគំនូរ នៅម្ខាងទៀតមានទ្វារមួយបើកចេញទៅយ៉ផ្ទះ មានឧបករណ៍រញ៉រញ៉ៃនៅទីនោះ វាជាឧបករណ៍សម្រាប់គូររូបរបស់ខ្ញុំ ព្រោះវាជាទម្លាប់អាក្រក់របស់ខ្ញុំ កែ មិនឡើងទេ បើគូរមិនទាន់ហើយ ខ្ញុំមិនរៀបចំវាទុកទេ ខ្ជិលយកមកម្តងទៀត នៅផ្ទាំងសម្រាប់គូរមានក្រណាត់ស គ្របពីលើ.....
តុកៗតុកៗ
" បង Sean ខ្ញុំទៅសាលាហើយបង!" សម្លេង Sen ឮ ចេញពីមុខបន្ទប់
" អ៉ឺ! ជិះកង់ឲ្យស្រួលបួល! ញ៉ាំអីពេលព្រឹកហើយនៅ? បងហត់ណាស់មិនបានធ្វើអីឲ្យញ៉ាំទេ!"
"មិនអីទេបង! ខ្ញុំញ៉ាំនៅសាលាជាមួយមិត្តភក្តិក៏បាន! បងសម្រាកឲ្យស្រួលទៅ ព្រោះយប់មិញខ្ញុំដឹងថាបង.....!" សម្លេងSen បែបឡកឡើយ ចេញពីមុខបន្ទប់
" Ai Sen យើងយ៉ាងម៉េចហាស់...!" ខ្ញុំស្ទុះងើបពីគ្រែ ស្រែកដាក់វា
"ខ្ញុំដឹងថាអ្នកតបឆាតខ្ញុំយប់មិញមិនមែនជាបងទេ...ហាហាហា បងសម្រាកយកកម្លាំងទៅហាហាហ!" វាសើចហើយឮសម្រិបជើងរត់ចេញទៅយ៉ាងលឿន ខ្លាចខ្ញុំហក់ធាក់! មែនហើយខ្ញុំមិនបានតបសារគេ ព្រោះខ្ញុំមិនប្រើរូបបេះដូងលេងជាមួយវា ស្វីតៗបែបហ្នឹងទេ....ហ៉ឺយ!!
____នៅហាងកាហ្វេ____
Sean Xiao
ទេសភាពព្រៃភ្នំ Today 8:20AM
8600Like 9205Comment 9.5k Share
View previous comment.....
នៅកន្លែងណានិងស្អាតណាស់😻
ចង់ទៅដល់ហើយ!មើលចុះឡើងស្អាត!
Wow🙀 so beautiful!
Wonderful! I Want to go!
អេ៎!ពួកឯង ថ្ងៃណាណាត់គ្នាទៅជាមួយគ្នាទេ ស្អាតណាស់ ហើយឮអ្នកធ្លាប់ទៅគេប្រាប់ថា បើទៅផ្ទាល់ស្អាតជាងហ្នឹងទៀតហ្ន៎!
ចាំសៅរ៍អាទិត្យណាត់គ្នាទៅ
នីត ភីរ៉ា : នែ៎!នែ៎! កុំភ្លេចយករូបឲ្យយើងផងវើយ! 9:10AM
សា វីជ្ជនី : អ៉ឺ!យើងក៏ចង់មើលដែរ! យកឲ្យយើងមើលផង! 9:12AM
Sean Xiao : អ៉ឺ!ពួកឯងយើងដឹងហើយ យើងកំពុងទៅហើយ!
@SeanXiaoកន្លែងហ្នឹងនៅឯណាជួបប្រាប់ផងចង់ទៅ!
@SeanXiao មែនហើយស្អាតណាស់! ណាត់គ្នាឲ្យហើយទៅពួកឯង!!
"ហ៉ឺយ!ពួកឯងខាងនេះ!" នីតលើកដៃហៅខ្ញុំ និងមិត្តភក្តិពីរបីនាក់ទៀត
"សា ម៉េចក៏ម្លឹងៗហាស់!ងូតទឹកងូតអីហើយនៅ! កុំប្រាប់ថាមិនទាន់បានងូតទឹកលុបមុខឲ្យសោះណា៎!" វីន និយាយទៅកាន់ សា ទាំងចំអកហើយសើច យ៉ាងសប្បាយ ជាទម្លាប់ហើយពីរនាក់ហ្នឹងជួបពេលណា ខំគ្នារហូត!
"អាឆ្កួត វីន! នេះយើងប្រញ៉ាប់ងូតទឹកងូតអីមកហើយណា! មានរឿងស្អីឯង! យើងមិនទាន់បានញ៉ាំអីទេ ឆាប់ទៅរកអីឲ្យយើងញ៉ាំមក!" សានិយាយព្រមទាំងធ្វើមុខក្រញ៉ូវ ហើយយកដៃអង្អែលពោះ!
"អ៉ឺ!ចង់ញ៉ាំអី ចាប់យើងហៅឲ្យ!" វីននិយាយព្រមទាំងសើច ហើយដើរទៅ កន្លែងលក់
នៅក្បែរនោះមានកន្លែងលក់បាយផងដែរ ព្រោះនៅក្បែរសាលា កុំឲ្យសិស្សពិបាកចេញទៅរកទិញ
"អ្នកលក់! បាយឆាសាច់គោពីរចានមក សុំម្ទេសឲ្យហិរណា៎!"
"ទៅអង្គុយចាំសិនទៅ កំពុងរវល់!" ចុមមើលសម្តីអ្នកលក់
"បងហ្អា៎!នេះនិយាយឲ្យត្រឹមត្រូវបន្តិចទៅ!នេះខ្ញុំមកទិញណា! មិនមែនមកសុំទេ!" វីន និយាយទាំងមួរម៉ៅ ហើយទះតុផាំង អ្នកអង្គុយក្បែរនោះងាកមើលមុខ
"ក៏...យើងនិយាយស្រួលបួលហើយ! ចង់យ៉ាងម៉េចឬចង់បានអានេះ...!" អ្នកលក់និយាយព្រមទាំងដៃកាន់កាំបិតតាំងតោយ៉ាងមុត នៅក្នុងដៃ ហើយដៃម្ខាងទៀតប៉ះលើមុខកាំបិតថ្នមៗ
"...អ៉ឺ...! មិនអីទេបាទ!ខ្ញុំចាំបាន!អញ្ជើញតាមសម្រួលបាទ! " វីន និយាយព្រមទាំង លើកដៃសងខាងឡើងលើ ហើយដើរថយក្រោយទៅអង្គុយនៅតុរងចាំ , វីន ក៏សង្ហាមិនណយដែរ អ្នកកម្លោះស្លៀកក្រណាត់ពណ៌ខ្មៅ ពាក់អាវក្រណាត់ពណ៌ស ក ឌុប សមជាកម្លោះកូនអ្នកមានមែន
"...ណេះ! បាយឆាសាច់គោ ពីរចាន ម្ទេសច្រើន!រួចរាល់ហើយ! ឲ្យលុយហើយចេញទៅ!" វីនងើបមើលមុខមនុស្សដែលយកចាន បាយឆាពីរចានមកទម្លាក់នៅមុខគេ មុខមានមន្តស្នេហ៍ ញញឹមខួចថ្ពាល់ រាងខ្ពស់ស្រឡះ ស្លៀកខោខោប៊យ ពាក់ស្បែកជើងប៉ាត់តា ពាក់អាវយឺត ពណ៌ ស វីនងើយមើលស្របពេលគេឱនមក ស្ទើតែច្រមុះដល់ថ្ងាសរបស់គេ [សង្ហាម្ល៉េះវើយ] វីន គិតក្នុងចិត្ត គេប្រញ៉ាប់ងាកចេញ ហើយងើបឈរទាញកាបូបលុយចេញមក
"...ណេះ! មុខលុយមែន !" គេក៏ដាក់កាបូបលុយក្នុងហោបៅវិញ លើកចានបាយ ដើរទៅ ហើយមុខមកវិញព្រមទាំងញញឹមចុងមាត់
"...ស្រួលបួល ប្រយ័ត្នខ្ញុំចាប់ធ្វើប្រពន្ធបាត់ទៅ!"
គេនិយាយហើយក៏ដើរចេញបាត់ ទុកឲ្យអ្នកកម្លោះសង្ហាឈរគាំងម្នាក់ឯង និយាយអី មិនចេញ អ្នកអង្គុយក្បែរនោះ ងាកមើលមុខគ្រប់គ្នា គេមិនដឹងនិយាយអី ក៏ដើរទៅឆាបាយបន្តទៀត....
អ្នកលក់បាយ ម្នាក់នេះ គឺកម្លោះសង្ហា ណាត់ វណ្ណា ហាងនេះមានភ្ញៀវអ៊ូអររាល់ថ្ងៃជាពិសេសស្រីៗ លង់និងភាពសង្ហារបស់គេ ស្នាមញញឹមមានមុនស្នេហ៍ អ្វីដែលសំខាន់គឺពូកែលេងហ្គីតាណាស់ ជាពិសេសគឺភ្លេង Rock កន្រ្តាក់អារម្មណ៍
ថ្ងៃបន្ទាប់ នៅសាលា.....
Writer : សោម រជ្ជនី
Download NovelToon APP on App Store and Google Play