NovelToon NovelToon

ព្រះរាជទាយាទជាទីស្រឡាញ់

ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០១

ដំណើរមួយៗពោពេញទៅដោយអំណាចនិងថាមពលដើរតាមកម្រាលព្រំពណ៌ក្រហមយ៉ាងអង់អាច មន្រ្តីគ្រប់ជាន់ថ្នាក់ឈរតម្រាបគ្នាជាជួរសងខាង អោនក្បាលគោរពជាគំនាប់ ស្វាគមន៍វត្តមានព្រះមហាក្សត្ររបស់ពួកគេដែលកំពុងតែយាងដំណើរតម្រង់ទៅកាន់ព្រះរាជបាល្ល័ង្ករបស់ទ្រង់នោះ។

ស្តេច គ្រីស្ទាល់ ម៉ាតូរៀ គឺជាព្រះមហាក្សត្រជំនាន់ទី10នៃត្រកូលរាជវង្សរបស់ចក្រភពអង់គ្លេស ដោយឡែកទ្រង់ក៏មានព្រះមហេសីមួយព្រះអង្គផងដែលព្រះនាម ទ្រីកស្កា និងព្រះស្នំចំនួន3នាក់ទៀតផង ហើយពេលនេះព្រះអង្គក៏មានព្រះជន្មាយុ78ព្រះវស្សាទៅហើយដែល។

អង្គរក្សជាច្រើនស្រាប់តែរត់ចូលមកជាហ្វូង ដោយក្នុងដៃសុទ្ធតែកាន់ជាមួយនិងដាវម្នាក់មួយ ពួកគេរត់មកឈរសម្រាបគ្នាជាជួរទុលមុខគ្នា ហើយក៏ដកដាវចេញពីរស្រោមរួចក៏លើកឡើងមកខ្វែងគ្នាដូចជាប្រឡោះទ្វា ពួកស្រីបម្រើជាច្រើនក៏ដើរចូលមកដោយក្នុងដៃក៏មានកាន់កន្ត្រក់ផ្កាជាប់និងដៃម្នាក់មួយផង ពួកនាងក៏ចាប់ផ្កាម្តងមួយក្តាប់បាច់ឡើកលើ ខណ:នោះម្ចាស់កាយស្រស់ស្អាត គ្រងជាមួយនិងរ៉ូបប៉ោងពណ៌សរ ព្រមជាមួយនិងគ្រឿងអលង្ការអម្អរជាច្រើនយ៉ាងស្រស់សោភា មើលទៅសក្តិសមជាព្រះនាងនៃប្រទេសកាណាដាពិតៗ។

"សូមស្វាគមន៍ព្រះនាង អេរីសា ឈានជើងចូលមកកាន់រាជវាំងនៃចក្រភពអង់គ្លេស" ស្តេចគ្រីស្ទាល់ មានព្រះបន្ទោលខណ:ដែលព្រះនាងក៏ដើរចូលមកឈរនៅចំពោះមុខរបស់ទ្រង់ដូចគ្នា ស្រេចគ្រីស្ទាល់ ទ្រង់ក៏យាងចុះពីរព្រះរាជបល្ល័ង្កមកឈរទុលព្រះភ័ក្រនិងព្រះនាងតែម្តង។

ព្រះនាងអេរីសា គឺជាគូដណ្តឹងរបស់ព្រះរាជទាយាទនៃចក្រភពអង់គ្លេសព្រះនាម ណាមជុន ម៉ាតូរៀ ជាបុត្រាច្បងរបស់ព្រះមហេសី ទ្រីកស្កា និងហើយ ដែលព្រះបិតាទាំងសងខាងធ្លាប់ជាមិត្តស្លាប់រស់និងគ្នា ទើបកំណត់ថានិងភ្ជាប់និស្ស័យជាមួយគ្នា ដោយបញ្ជូលបុត្រីមករាបអភិសេក ហើយថ្ងៃនេះក៏ជាថ្ងៃប្រារព្ធពិធីស្វាគមន៍ក៏ដូចជាភ្ជាប់ពាក្យសម្តីនិងគ្នាផងដែល។

"ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គ" ព្រះនាងអេរីសា ដាក់ដៃលើភ្លៅខាងស្តាំរួចទុចព្រះកាយចុះបន្តិច ទ្រង់អោនខ្លួនចុះជាគំនាប់និងស្នាមញញឹមយ៉ាងស្រស់ស្អាតភ្ជាប់មកព្រមជាមួយគ្នាផង។

"សូមអញ្ជើញព្រះនាងរកកន្លែងគួសម" ស្តេចគ្រីស្ទាល់ មានបន្ទោលរួចក៏ប្រញ៉ាប់នាំព្រះកាយយាងទៅព្រះរាជបាល្ល័ង្កវិញ

"យើងផ្តាំផ្ញើពាក្យសុំទោសទៅព្រះបិតាទ្រង់ផង ព្រោះតែមមាញឹកជាមួយនិងព្រះរាជកិច្ចខ្លាំងពេក ទើបមិនដែលទាក់ទងទៅទ្រង់ទាល់តែសោះ ហើយប្រះនាងយាងមកដល់រាជវាំងហើយនៅតែទទួលរៀបចំមិនបានសមរម្យថែមទៀត" ស្តេចគ្រីស្ទាល់ មានបន្ទោលទាំងក្រវីព្រះកេសទៅមកទឹកព្រះភក្ត្រក៏ហាក់ស្រពប់ស្រពោនដូចជារអៀសព្រះកាយផង។

"សូមទ្រង់កុំមានបន្ទោលដូច្នោះ ព្រះបិតារបស់ខ្ញុំម្ចាស់ក៏រវស់ជាមួយនិងរាជកិច្ចមិនតិចដែល ទ្រង់ក៏បានផ្តាំផ្ញើពាក្យសុំទោសមកឱ្យទ្រង់ដូចគ្នាដែលព្រះពរ" ព្រះនាងអារីសា មានបន្ទោលតែប៉ុណ្ណឹងក៏អាចធ្វើឱ្យព្រះអង្គសើចបានយ៉ាងក្អះក្អាយទៅហើយ ទាំងពីរព្រះអង្គហាក់ស៊ីសង្វាក់គ្នាខ្លាំងដល់ហើយ ត្រូវរូវគ្នាដូចប៉ីយនិងស្គរ។

ភ្លាមនោះអ្នកបម្រើជំនិតព្រះកាយព្រះអង្គក៏ដើរលប់តម្រង់ទៅក្បែរព្រះកាយ ស្តេចគ្រីស្ទាល់ ដោយអោនខ្សឹបដាក់ត្រចៀកទ្រង់ទៀតផង កាលបើអ្នកបម្រើម្នាក់នោះដកខ្លួនចេញទៅហើយ ស្តេចគ្រីស្ទាល់ ហាក់សម្តែងនៅទឹកព្រះភ័ក្ត្រមិនល្អទាល់តែសោះ នេះអ្នកបម្រើម្នាក់នោះមកប្រាប់អ្វីដល់ទ្រង់រឺ? ហេតុអីក៏ទឹកព្រះភ័ក្ត្រសប្បាយព្រះទ័យអម្បាញ់មិញនេះស្រាប់តែបាត់ភ្លាមៗយ៉ាងចឹង ដោយរាល់កាយវិការទាំងនេះក៏មានតូទឃើញដោយ ព្រះនាងអេរីសា ដូចគ្នាផងដែល។

"មានរឿងអ្វីមែនទេព្រះពរម្ចាស់?" ព្រះនាងអេរីសាប្រញ៉ាប់បង្គំសួរ កាលបើប្រទះឃើញទឹកព្រះភ័ក្ត្រចម្លែកៗរបស់ព្រះអង្គហើយ ស្តេចគ្រីស្ទាល់ ក៏ហាក់សម្តែងអាការ:អឹមអៀនៗ ហាក់បីដូចជាមានអ្វីម្យ៉ាងដែលកើតឡើង ដោយមិនបានព្រៀងទុកមុនយ៉ាងចឹង។

"គឺព្រះនាង...គឺថាអឺ..." ស្តេចគ្រីស្ទាល់ ហាក់បង្ហាញទឹកព្រះភក្ត្រស្ទាក់ស្ទើរមិនច្បាស់ការទាល់តែសោះ នេះទ្រង់កំពុងតែចង់មានបន្ទោលពីរអ្វីនិង? ហេតុអីក៏ដូចជាមិនច្បាស់លាស់ទាល់តែសោះយ៉ាងចឹង? ព្រះនាងអេរីសា ក៏ឈរសញ្ជឹងផ្ទៀងចាំស្តាប់ ខណ:ដែលព្រះអង្គឯណុះក៏ស្ទាក់ស្ទើរដូចជាមានបន្ទោលមិនចេញទាល់តែសោះ។

"បើទ្រង់មានការលំបាក មិនអីទេព្រះពរ ខ្ញុំម្ចាស់មិនដេញដោលទ្រង់ទេ"

"គឺថា...ព្រះនាងអឺ..." ស្តេចគ្រីស្ទាល់ ក៏បង្ហើបប្រយោកនេះជាលើកទីពីរ ខណ:ដែល ព្រះនាងអេរីសា ក៏នៅតែបន្តផ្ទៀងស្តាប់ទាំងអន្ទះសារក្នុងព្រះទ័យ នេះទ្រង់កំពុងតែចង់មានបន្ទោលពីរអ្វីទៅ? មិចក៏មិនឆាប់និយាយ ចាំបាច់អេអឺធ្វើអី?

"គឺថា...ពិធីភ្ជាប់ពាក្យរវាងទ្រង់និងព្រះរាជទាយាទមិនអាចប្រារព្ធបានទេ ព្រោះតែ..."

ព្រះនាងអេរីសា ហាក់បើកព្រះនេត្រធំៗគាំង រកបន្ទោលតបមិនឃើញ នេះព្រះនាងខំយាងមកតាំងពីរកាណាដា ដើម្បីតែពិធីភ្ជាប់ពាក្យមួយនេះ ទាំងដែលព្រះនាងមិនដែលទាំងស្គាល់ព្រះភក្ត្ររាជទាយាទនោះយ៉ាងមិចផង ហើយឥឡូវអ្វីដែលទ្រង់ទទួលបានគឺជាពាកកយថាតំសាយចោលងាយៗបែបនិងមែនទេ? ហេតុផលអ្វីទៅ? តើឯណាទៅកិត្តយក នេះមិនទ្រង់ផ្តល់កិត្តិយសឱ្យព្រះនាងសូម្បីតែបន្តិចចឹងរឺ? ព្រះនាងឈរស្រឡាំងកាំងធ្មឹងមួយកន្លែងស្ទើរតែមិនកម្រើកព្រះកាយ ដោយឡែក ស្តេចគ្រីស្ទាល់ ឯណុះក៏ហាក់អៀនខ្មាស់ខ្លាំងដូចគ្នាដែល ប៉ុន្តែធ្វើយ៉ាងមិចបើ...

"ព្រោះព្រះរាជទាយាទបានគេចព្រះកាយបាត់ទៅហើយ ប៉ុន្តែព្រះនាងកុំបារម្ភអី យើងនិងមិនរំសាយពិធីអភិសេកនោះទេ គ្រាន់តែលើកថ្ងៃតែប៉ុណ្ណោះ សូមព្រះនាងរាជទានទោស ទាំងនេះគឺជាកំហុសរបស់យើងដែលថ្វេសប្រហេស"

ព្រះនាងអេរីណាក៏ហាក់គាំងបន្ទោល បានត្រឹមតែញញឹមទាំងមិនសមព្រះភ័ក្ត្រ នេះរាជទាយាទរត់គេចខ្លួន ស្មើរនិងការរៀបអភិសេកលើកនេះគឺទ្រង់មិនពេញចិត្តចឹងមែនទេ? នេះទ្រង់ហ៊ានរត់ចោលពិធីសំខាន់យ៉ាងនេះព្រះតែមិនចង់ជួបមុខព្រះនាងចឹងរឺ? ឯណាទៅដែលគេនិយាយស្ទើរគ្រប់គ្នាថា ព្រះរាជទាយាទជាកំពូលសុភាពបុរសបំផុតនោះ? នេះរឺដែលគេហៅថាសុភាពបុរស?

ព្រះរាជទាយាទជាទីស្រឡាញ់ ភាគ០២

ឡានទំនើបមួយគ្រឿងដែលបើកបរដោយម្ចាស់កាយសង្ហានៅតាមដងវិថីដែលមាននាមថាជាព្រះរាជទាយាទ ណាមជុន។

ល្បឿនឡានចេះតែលឿនទៅៗ ខណ:ដែលភ្លេងញាក់កន្រ្ទាក់អារម្មណ៍ក៏លាន់លឺខ្ទរពេញឡានយ៉ាងទ្រហឹង ឡានបន្តរត់ទៅមុខមានយូរបន្តិចក៏ត្រូវឈប់ ងឹក!! មួយកន្លែងនៅចំពីរមុខវិមានពណ៌ស្វាយយ៉ាងខ្ពស់ស្គឹមស្គៃ ព្រះរាជទាយាទក៏មិនចាំយូរដែល ទ្រង់ប្រញ៉ាប់ដោះខ្សែរក្រវ៉ាត់ចេញពីរព្រះកាយ រួចក៏រុញទ្វាឡានយាងចុះចេញមកឈរនៅខាងក្រៅមុននិងបោះជំហ៊ានយាងចូលទៅខាងក្នុង។

"ព្រះរាជទាយាទ!!" អ្នកបម្រើស្រីនៅទីនោះម្នាក់ក៏ប្រញ៉ាប់ចូលមកអោនក្បាលថ្វាយបង្គំ ដោយទ្រង់ក៏មិនបានទៅខ្វល់ច្រើននោះដែល ទ្រង់លើកដៃជាសញ្ញាឱ្យស្រីបម្រើនោះក្រោកឡើង ហើយក៏បោះជំហ៊ានយាងចូលទៅខាងក្នុងបន្តទៀត។

ទ្រង់លូកដៃសូកចូលហោបាវរួចក៏បន្តនាំព្រះកាយយាងឡើងទៅជាន់ខាងលើតែម្តង ដោយលែកនៅក្នុងវិមាននេះមិនសូវជាមានអ្នកបម្រើនោះទេ ព្រោះវិមានពណ៌ស្វាយគឺជាព្រះរាជដំណាក់របស់ព្រះមហេសី ទ្រីកស្កា ដោយទ្រង់ក៏បានសោយទិវង្គតអស់រយ:ពេល20ឆ្នាំទៅហើយ ទើបវិមានពណ៌ស្វាយមិនសូវមានអ្នកបម្រើ មានតែប៉ុន្មាននាក់ដែលមានតួនាទីសម្អាតវិមានជាប្រចាំរាល់ថ្ងៃតែប៉ុណ្ណោះ។

"រាជទាយាទ.." អ្នកបម្រើស្រីម្នាក់ដែលមានតួនាទីមើលការខុសត្រូវគ្រប់អ្នកបម្រើទាំងអស់នៅទីនោះក៏ក្រឡែកភ្នែកទៅឃើញទ្រង់កំពុងតែយាងចូលមក នាងក៏ចូលខ្លួនមកអោនក្បាលថ្វាយបង្គំតាមរបៀប។

ណាមជុន ទ្រង់ក៏មិនបានមានបន្ទោលអ្វីឱ្យវែងឆ្ងាយដែល ទ្រង់ក៏យាងហួសស្រីបម្រើនោះទៅ រួចក៏យោងដៃទៅរុញទ្វាបន្ទប់មួយដែលនៅខាងក្រោយស្រីបម្រើម្នាក់នោះទាំងទឹកព្រះភក្ត្រស្មើរធេង ធម្មតាៗ។

"ព្រះមាតា" ណាមជុន ទ្រង់ក៏ប្រញ៉ាប់បន្ទន់ព្រះកាយចុះអង្គុយរាប់ផ្ទាល់ដី ខណ:ដែលស៊ុមរូបថតរបស់ស្រ្តីម្នាក់នៅដាក់តាំងនៅចំពោះព្រះភក្ត្រ នោះគឺជារូបរបស់ព្រះមហេសី ទ្រីកស្កា និងហើយ ណាមជុនទ្រង់តែងតែចូលមកសំពះព្រះមាតាទ្រង់គ្រប់ពេលដែលទ្រង់មកដល់វិមាននេះ ព្រះទ្រង់ស្រឡាញ់ព្រះមាតារបស់ទ្រង់ខ្លាំងណាស់ ខ្លាំងជាងបិតាទ្រង់រាប់រយពាន់ដង ទឹកភ្នែកមួយដំណក់ក៏ហូរកាត់ថែនថ្ពាល់សរទន់ល្មើយរបស់ទ្រង់ ខណ:ដែលកែវព្រះនេត្រទាំងទ្វេររបស់ទ្រង់នៅតែសម្លឹងទៅព្រះភក្ត្រព្រះមហេសីមិនឈប់។

ដោយសារតែព្រះមហេសីមានសោយទិវង្គតទៅតាំងតែពីរទ្រង់នៅមានព្រះជន្ម5ព្រះវស្សា ទើបទ្រង់តែងតែស្រក់ទឹកភ្នែករាល់ពេលដែលទ្រង់ឃើញព្រះភក្រ្តរបស់ព្រះមាតាបែបហ្នឹង។

"មាតាច្បាស់ជានឹកបុត្រណាស់ហើយមែនទេ?" ណាមជុន ទ្រង់ចូលទៅលុតជង្គង់នៅពីរមុខផ្ទាំងរូបថតរបស់ព្រះមហេសីព្រមទាំងមានបន្ទោលទាំងអួនដើមករ ខ្សិបខ្សួល អួនណែនពេញទ្រូង។

ទ្រង់យោងដៃទៅកាន់រូបថតរបស់មាតាទ្រង់មកអោបជាប់ទ្រូង ខណ:ដែលទឹកព្រះភក្ត្ររបស់ទ្រង់មិនទាន់អស់ទឹកភ្នែកនៅឡើយ ទ្រង់សំងំយំអោបរូបថតមួយសន្ទុះធំរហូតដល់អស់ចិត្ត ទើបទ្រង់លើកដៃទៅជូតវាសទឹកភ្នែកចេញពីរថ្ពាល់ទាំងសង រួចក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញ។

តុតុ!!

សម្លេងគោះទ្វាក៏បន្លើរឡើងមក ខណ:ដែល ណាមជុន ទ្រង់ក៏លើករូបថតនោះទៅដាក់នៅកន្លែងដើមវិញហើយរួចជាស្រេច…

"រាជទាយាទ" អ្នកបម្រើស្រីម្នាក់ក៏ស្រែកហៅពីរខាងក្រៅ ខណ:ដែលទ្វាចាក់កន្លឹះយ៉ាងជាប់ ដែលមិនអាចធ្វើឱ្យនាងចូលទៅខាងក្នុងបាន ទើបនាងស្រែកទៅពីរខាងក្រៅបែបហ្នឹង។

"មានការអី?" ណាមជុន ទ្រង់ក៏មិនបានចេញទៅខាងក្រៅដូចគ្នា ទ្រង់ឆ្លើយយ៉ាងរហ័ស ព្រះនេត្រក៏ទូតសម្លឹងទៅទ្វារបស់ចាំស្តាប់នៅប្រយោកអ្នកបម្រើនោះបន្ត។

"ទ្រង់នៅសោយអាហារនៅទីនេះដែលទេ? ស្រួលខ្ញុំម្ចាស់រៀបចំថ្វាយព្រះពរ"

"មិនចាំបាច់ទេ យើងមិនបានមកស្នាក់នៅទេ យើងត្រឡប់ទៅវិញឥឡូវហើយ"

"ព្រះពរម្ចាស់" អ្នកបម្រើស្រីម្នាក់នោះនិយាយតែប៉ុណ្ណឹងក៏ប្រញ៉ាប់នាំខ្លួនដើរចេញពីរមាត់ទ្វានោះតែម្តង។

ណាមជុន ឯណុះវិញទ្រង់ក៏មិនទាន់យាងទៅណាដែល ទ្រង់ក៏បែព្រះភ័ក្រ្តមករករូបថតព្រះមាតាទ្រង់វិញសាជាថ្មី ម្តងនេះទ្រង់មិនសោកសង្រេងទៀតទេ ព្រះភ័ក្រ្តទ្រង់មើលទៅស្រស់ថ្លា មានទាំងស្នាមញញឹមលាយឡំគ្នាផង។

"បុត្រមិនអាចនៅជាមួយមាតាយូរបានទេ ថ្ងៃណាទំនេរ បុត្រនិងមកលេងមាតាម្តងទៀត" ណាមជុន មានបន្ទោលតែប៉ុណ្ណឹងក៏ប្រញ៉ាប់នាំព្រះកាយយាងចេញពីរបន្ទប់នោះតែម្តង។

ទ្រង់ទាញយកវែនតាចេញពីរហោបាវមកពាក់ រួចក៏បោះជំហ៊ានយាងចូលទៅក្នុងឡាន រួចក៏កាច់សោបញ្ឆេះឡានបើកចេញទៅ។

ក្រលែកទៅមើលព្រះនាង អេរីសា នៅឯព្រះរាជវាំងវិញ ទ្រង់មិនទាន់ត្រឡប់ទៅព្រះរាជវាំងរបស់ព្រះនាងវិញនៅឡើយទេ ដោយទ្រង់ស្នាក់ក៏នៅក្នុងរាជវាំងនៃចក្រភពអង់គ្លេសមួយរយ:ពេលសិន។

"ព្រះនាង" អ៊ែលឡា ដែលជាអ្នកបម្រើជំនិតបរស់ព្រះនាងក៏ដើរចូលមកដល់ ខណ:ដែលព្រះនាងកំពុងតែបណ្តែតអារម្មណ៍តាមរលកនៃវាយោតាមបង្អួច អេរីសា ទ្រង់ក៏ហាក់ភ្ញាក់បន្តិចដែល ទ្រង់ប្រញ៉ាប់ងាកព្រះភក្ត្របែមករកស្រីបម្រើយ៉ាងមានចម្ងល់

"ខ្ញុំម្ចាស់គិតថាព្រះរាជទាយាទដូចជាក្អេងក្អាងពេកហើយ មើលទៅទ្រង់មិនផ្តល់កិត្តិយសឱ្យព្រះនាងទាល់តែសោះ នេះរំលងប៉ុន្មានថ្ងៃទៅហើយនៅមិនទាន់ឃើញព្រះភ័ក្ត្រទ្រង់យាងមកបកស្រាយនៅឡើយទេ ព្រះរាជទាយាទទុកព្រះនាងជាអ្វីទៅ? រឿងនេះគួរតែលឺដល់ត្រចៀករបស់ព្រះបិតាព្រះនាងទើបបាន មិនចឹងចក្រភពអង់គ្លេសនៅតែបានដៃមើលងាយព្រះកិត្តិយសព្រះនាងមិនឈប់ទេ" អ៊ែលឡា និយាយទាំងកាយវិការខឹងជំនួសព្រះនាងគ្រប់យ៉ាង វាពិតមែនហើយ នេះព្រះនាងខំស្កាត់មកតាំងពីរកាណាដាមកព្រោះតែពាក្យថាមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែមើលចុះ ព្រះរាជទាយាទអ្វីទៅ? គ្មានទំនួលខុសត្រូវទាល់តែសោះ នេះប្រទេសជាតិទាំងមូលអាចផ្ញើលើដៃទ្រង់បានរឺក៏អត់ហ្នឹង?

"បានហើយអ៊ែលឡា យ៉ាងខ្ញុំបានមកដល់ប្រទេសអង់គ្លេសនេះទៅហើយ ខ្ញុំមិនចង់ឱ្យរឿងនេះក្លាយទៅជារឿងធំនោះទេ"

ព្រះរាជទាយាទជាទីស្រឡាញ់ ភាគទី០៣

ពេលវេលាចេះតែកន្លងផុតពីរមួយថ្ងៃទៅមួយថ្ងៃព្រះនាង អេរីសា ក៏ស្នាក់នៅក្នុងចក្រភពអង់គ្លេសនេះមួយរយ:ពេលធំហើយដែល នៅតែមិនទាន់ឃើញព្រះរាជទាយាទបង្ហាញព្រះភក្រ្តឱ្យទ្រង់បានឃើញបានម្តងផង ក្នុងចិត្តទ្រង់គិតបែបណា? គិតថាគេចមុខគ្នាអត់មួយជីវិតរឺ?

"ព្រះនាង" អ៊ែលឡា ចូលមកដល់ព្រះរាជដំណាក់របស់ព្រះនាងដោយបញ្ចេញសម្លេងបែបនេះ ចំណែកព្រះនាងកាលបើលឺនៅសម្លេងស្រីបម្រើទ្រង់បន្លើរឡើងហើយ ទ្រង់ក៏ងាកព្រះភក្ត្របែទៅរកដូចគ្នា។

ព្រះនាងក៏ឈានជើងយាងមកអង្គុយនៅលើគ្រែ ទាំងទឹកព្រះភ័ក្ត្រមើលទៅដូចជាធុញថប់ក្នុងព្រះទ័យមិនរសាយ ទ្រង់ដកដង្ហើមធំជាច្រើនដងប៉ុន្តែគ្មានព្រះបន្ទោល ដែលធ្វើឱ្យស្រីបម្រើកើតចម្ងល់ក្នុងចិត្ត។

"ខ្ញុំធុញណាស់ អ៊ែលឡា ខ្ញុំចង់ចេញទៅខាងក្រៅស្រូបយកខ្យល់អាកាសខ្លះ" អេរីសា ទ្រង់ប្រលែងខ្យល់ដង្ហើមចុងក្រោយចេញមកបន្តិចមុននិងមានព្រះបន្ទោល។

"មិនបានទេព្រះនាង ទីនេះគឺជាចក្រភពអង់គ្លេង មិនមែនកាណាដាទេ ទ្រង់មិនអាចយាងចេញទៅណាផ្តេសផ្តាស់បានឡើយព្រះមេម្ចាស់" អ៊ែលឡា ពោលពាក្យបដិសេធដាច់អហង្ការ ទាំងដែលមើលឃើញស្រាប់ហើយថាព្រះភ័ក្ត្ររបស់ព្រះនាងពេលនេះកំពុងតែតានតឹងយ៉ាងណានោះ។

"អ៊ែលឡា...!!" អេរីសា ទ្រង់ហាក់ទន្ទួចចង់តែយាងចេញទៅដោយខានមិនបាន ទ្រង់ពេបមាត់រកយំបន្តិច ចង់ខឹងបន្តិច ព្រោះតែចង់ទិញទឹកចិត្តស្រីបម្រើរបស់ទ្រង់ឱ្យបានដូចព្រះទ័យ។

អ៊ែលឡា នាងក៏លូកដៃទៅអង្អែលប្រអប់ដៃទ្រង់ច្បូតថើៗ ប៉ុន្តែនាងបែជាក្រវីក្បាលជំនួសឱ្យពាក្យបដិសេធដដែល។

"កុំចឹងអីព្រះនាង ខ្ញុំម្ចាស់បានទទួលបញ្ជាពីរព្រះបិតាទ្រង់ហើយថានិងមើលថែព្រះនាងឱ្យបានល្អបំផុត" អ៊ែលឡា នៅតែទន្ទួចលួងលោមដដែលៗ ខណ:ដែលព្រះនាងក៏ទាស់ព្រះទ័យ បែព្រះភ័ក្ត្រចេញហាក់ងរង៉ក់ដាក់នាងដូចគ្នា។

អេរីសា ទ្រង់អង្គុយបែខ្នងដាក់ស្រីបម្រើ ប៉ុន្តែព្រះភ័ក្ត្រទ្រង់ដែលបែចេញនោះហាក់ជាកំបួចមាត់កំបួចករ ដូចជាកំពុងតែរិះគិតរកនឹកវិធី ខណ:នោះ អេរីសា ទ្រង់ក៏បែព្រះភ័ក្ត្រមកវិញហាក់ញញឹមញញេមលួងលោមលាក់គំណួច។

"អ៊ែលឡា ជូនខ្ញុំចេញទៅមួយភ្លេតទេណា...ណា..ណា..ខ្ញុំសន្យាថាខ្ញុំមិននាំទុកដល់នាងទេ" អេរីសា ទ្រង់ទន្ទួចដដែលៗព្រមទាំងអង្រួនដៃស្រីបម្រើរបស់ទ្រង់ដោយទឹកព្រះភ័ក្ត្រគួឱ្យស្រឡាញ់ថែមទៀតផង។

"ព្រះនាង..." អ៊ែលឡា ស្ទើរតែយំចេញទឹកភ្នែកមកទៅហើយ ធ្វើយ៉ាងណាទើបអាចឃាត់ព្រះទ័យទ្រង់បានទៅ។

"បើឯងមិនព្រមខ្ញុំ ចឹងទៅម្នាក់ឯងក៏បានដែល ហឹស!!"អេរីសា ទ្រង់គម្រាមស្រីបម្រើហើយក៏ស្ទុះក្រោកឈរប្រុងនិងបោះជំហ៊ានយាងចេញទៅ ប៉ុន្តែក៏ត្រូវស្រីបម្រើទ្រង់ចាប់ដៃជាប់។

"ក៏បានដែលព្រះនាង ប៉ុន្តែចាំស្អែកទៅណា ព្រោះពេលនេះរសៀលទៅហើយ"

"ក៏បាន..."អេរីសា ទ្រង់ញញឹមកំបួចមាត់រួចក៏ដាក់ព្រះកាយអង្គុយចុះវិញទាំងពេញចិត្ត ស្រីបម្រើក៏ហាក់កើតកង្វល់ក្នុងចិត្តបន្តិចដែល នាងប្រលែងខ្យល់ដកដង្ហើមធំមកយ៉ាងវែងខណ:ដែលព្រះនាងឯណុះក៏កំពុងតែរីករាយ ញញឹមមិនដាច់ពីរមាត់ យ៉ាងណានាងត្រូវតែចាញ់ព្រះនាង ព្រោះនាងក៏ដឹងច្បាស់ក្នុងចិត្តដែលថាព្រះនាង អេរីសា នៃប្រទេសកាណាដារឹងរូស មានៈខ្លាំងកម្រិតណានោះ រឿងអ្វីទៅដែលព្រះនាងចង់ធ្វើហើយមិនបានធ្វើ ព្រះនាងតស៊ូធ្វើទាល់តែបាន។

ទិសភាពនៃទីក្រុងឡុងដ៍យ៉ាងស្រស់ត្រកាល ជាមួយនិងពន្លឺចាំងចែងពីរអំពូលភ្លើងនៅតាមដងផ្លូវនាពេលប្រលប់ស្រាងៗ មនុស្សម្នាជាច្រើនក៏កំពុងតែបើកបរយានជំនិះរាងខ្លួនអាស្រ័យលើដងផ្លូវដ៏ស្រស់ស្អាតនោះដូចគ្នា។

ណាមជុន ទ្រង់ជាន់ហ្វ្រាំងឡានឈប់ ងឹក!! នៅចំពីរមុខកូនវីឡាតូចមួយ ដែលមើលទៅទំនងជាមានអាយុកាលមិនក្រោមពីរ20ឆ្នាំនោះទេ ទ្រង់យាងចុះចេញពីរឡាន រួចក៏ទាញអាវក្រៅរបស់ទ្រង់មកពាក់មុននិងបោះជំហ៊ានយាងចូលទៅខាងក្នុងវីឡាមួយនោះ។

ក្រាក!!

សម្លេងរុញទ្វាចូលជាមួយនិងដំណើរយ៉ាងស្វាហាប់ ប៉ុន្តែស្រគត់ស្រគំ ណាមជុន ទ្រង់យាងចូលទៅខាងក្នុងរួចក៏យាងទៅអង្គុយនៅលើសាឡុង ខណ:ដែលមើលទៅជុំវិញគឺសុទ្ធធូលីដី និងសំបុកពឹងពាងព័ទ្ធ ដែលមើលហើយមានអារម្មណ៍ថាមិនគួរឱ្យចង់រស់នៅសូម្បីតែបន្តិចនោះទេ។

ណាមជុន ទ្រង់ក៏ឈោងដៃទៅទាញយកវ៉ាញដែលដាក់នៅលើតុមកចាក់ចូលក្នុងកែវហើយក្រវីចុះឡើង ទឹកព្រះភ័ក្ត្រក៏ហាក់គ្រាមស្រពោន គ្មានក្តីសុខសូម្បីតែបន្តិច។

"រៀបអភិសេកមែនទេ? ហឹសៗ ចាំពេលណាទូលបង្គំមានអារម្មណ៍ចង់បានប្រពន្ធចាំខ្ញុំត្រឡប់ទៅវិញចុះ"ណាមជុន ទ្រង់មានបន្ទោលតែប៉ុណ្ណឹងក៏លើកកែវវ៉ាញក្នុងដៃមកលើកអក់ដាច់យ៉ាងផុយ រួចក៏ទាញយកដបវ៉ាយមកដាក់ចូលកែវម្តងទៀតជាលើកទីពីរ។

Download MangaToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download MangaToon APP on App Store and Google Play