NovelToon NovelToon

រាជបុត្រក្នុងសុបិន្ត

Episode 1

"រាជបុត្រ!​ សាកលរវាទៅមើលសមនឹងទ្រង់ទេ"

"ព្រះនាងរបស់យើង​​ហេតុអីធ្វើការងារទាំងនេះទៀតហើយ, ទ្រង់លឺយើងហាមទ្រង់ទេ?"

"ខ្ញំុម្ចាស់ឃើញអាវដែលខ្ញំុម្ចាស់កាត់ឲ្យនោះប្រឡាក់ហើយទ្រង់មិនព្រមឲ្យគេកាត់ថ្មីទើប....."

____គ្រឺង!​ គ្រឺង!​ គ្រឺង!_______

"ហាស!​ ម៉ោង 7:00Am​​ ហើយ​!​ Lee​ Aru អើយនាងប្រាកដជាយឺតពេលទៀតហើយ!​ ហើយហេតុអីបានជាសុបិន្តឃើញបុរសម្នាក់នោះទៀតហើយអញ្ចឹង?​ ហើយគេជាអ្នកណា?​​ ហឺយ,​ សំខាន់ពេលនេះត្រូវតែប្រញាប់មិនអញ្ចឹងច្បាស់ជាត្រូវលោកគ្រូពិន័យទៀតហើយ!"

"Aru haaa​,​ ម៉ាក់បានរៀបចំអាហារពេលព្រឹករួចហើយៗកូនប្រញាប់ចុះមកញាំុមកណា"

"មែនហើយកូនសម្លាញ់ប្រញាប់ចុះមកប៉ាចាំកូនណា​"

"ចា, ម៉ាក់-ប៉ា​​ បន្តិចទៀតកូនចុះទៅហើយ!"

__________

"លាហើយម៉ាក់, ល្ងាចជួបគ្នា"

"ចា,​ ព្រះនាងតូចរបស់ម៉ាក់! ​បើកឡានប្រយ័ត្នប្រយែងណាបង!"

" បាទ , អញ្ចឹងបងទៅហើយណាអូន"

​ និយាយចប់ឡានក៏ចេញទៅបាត់នៅសល់តែស្រ្តីម្នាក់នៅឈររង់ចាំឡាននោះចេញទៅបាត់ហើយគាត់ក៏ចូលទៅក្នុងវិញ

"Hello, អ្នកគ្រូ"

"​ Aru តើពេលនេះកូននៅឯណា?"

"អឺ, ខ្ញំុកំពុងនៅតាមផ្លូវ, តើអ្នកគ្រូមានការអ្វីមែនទេទើប call មកខ្ញំុបែបនេះ?"

"ពេលមកដល់សាលាត្រូវមកជួបអ្នកគ្រូនៅ Office ផងណា!"

"ចា៎ , អ្នកគ្រូ"

"Ok បានហើយ"

" ចា៎, អ្នកគ្រូ"

\_\_\_\_\_\_\_

"សួស្តីអ្នកគ្រូ, តើអ្នកគ្រូមានបញ្ហាអ្វីមែនទេ?"

"ថ្ងៃនេះអ្នកគ្រូមានកិច្ចការបន្ទាន់មួយត្រូវធ្វើដូច្នេះហើយកូនត្រូវយកក្រដាស់កិច្ចការនេះទៅដាក់ឲ្យមិត្តភក្តិក្នុងថ្នាក់ធ្វើ"

"ចា៎​ អ្មកគ្រូ"

"អរ ! អ្នកគ្រូសឹងតែភ្លេចគេម្នាក់នេះហើយ​" និយាយបានបន្តិចគាត់ក៏ សើចរបៀបហួសចិត្តនឹងខ្លួនឯងណាស់អញ្ចឹងហើយក៏បន្ត

​​​​ "គេជាសិស្សថ្មីដែលត្រូវជាមិត្តរួមថ្នាក់របស់កូនៗហើយៗគេឈ្មោះTaehyung, Taehyung នេះគឺ Aru ប្រធានថ្នាក់របស់កូនហើយ!"

ពេលដែលអ្នកគ្រូនិយាយចប់ខ្ញំុក៏ក្រលេកមើលមុខគេតែដោយសារតែគេនឹងខ្ញំុមានកម្ពស់ខុសគ្នារហូតជិត 20cm​ ទើបខ្ញំុត្រូវងើយមើលមុខគេ​, រួចគេក៏រាក់ទាក់ខ្ញំុ

​​ ​ "សួស្ដីប្រធានថ្នាក់, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកនាងហៅខ្ញំុថា​ V​ ក៏បាន"

\--\>មុខនឹងសម្លេងរបស់គេដូចជា......<---​

កំពុងតែភ្លឹកផងអ្នកគ្រូក៏ហៅធ្វើឲ្យខ្ញំុភ្ញាក់នឹងសម្លេងរបស់គាត់

"​ អរ-ចា៎, ខ្ញំុឈ្មោះ Lee Aru ហើយខ្ញំុជាប្រធានថ្នាក់ "

"អ្នកទាំងពីរទៅថ្នាក់ចុះអញ្ចឹងអ្នកគ្រូមានកិច្ចការបន្តិច"

យើងទាំងពីរក៏ឱនបន្តិចដើម្បីបញ្ជាក់ថាលាគាត់......

\----12E-----(លេខបន្ទប់របស់ថ្នាក់ហើយថ្នាក់នេះជាថ្នាក់គំរូប្រចាំសាលា)

"សូមស្ងាត់ណាអ្នកទាំងអស់គ្នា,​ ថ្ងៃនេះខ្ញំុមានរឿងពីរចង់ប្រាប់អ្នកទាំងអស់គ្នា, ទីមួយ​ ថ្ងៃនេះយើងមានសមាជិកថ្មីម្នាក់, ចូលមក"

និយាយចប់ខ្ញំុក៏បក់ដៃហៅគេចូលមករួចគេក៏ចូលមកតាមអ្វីដែលខ្ញំុបង្ហាញគេ

​​​ "សួស្ដីអ្នកទាំងអស់គ្នា, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកទាំងអស់គ្នាហៅខ្ញំុថា​ V​ ក៏បាន, ខ្ញំុរីករាយណាស់ដែលបានស្គាល់អ្នករាល់គ្នា" គេនិយាយរួចខ្ញំុក៏សម្លឹងរកកន្លែងឲ្យគេអង្គុយចៃដន្យសល់តែកន្លែងក្បែរខ្ញំុប៉ុណ្ណោះដូច្នេះខ្ញំុក៏ប្រាប់ឲ្យគេទៅអង្គុយហើយខ្ញំុក៏និយាយបន្ត

​​​ "រឿងទីមួយអ្នករាល់គ្នាដឹងហើយអញ្ចឹងចូលដល់រឿងទីពីរនោះគឺ-ថ្ងៃនេះអ្នកគ្រូមានការរវល់ហើយគាត់ឲ្យយើងធ្វើកិច្ចការក្នុងក្រដាស់នេះរួចអាចសម្រាកបានហើយៗ after break យើងរៀនម៉ោង​ Art "

​​​ ~~~Break time~~~

"Aru តោះយើងទៅ​ញាំុអាហារ , គ្នាឃ្លានហើយ"

"​​ចាំបន្តិចសិនណា​ Zera គ្នារៀបក្រដាស់ហើយយកឲ្យអ្នកគ្រូសិន រួចយើងនឹងទៅ Ok!" (Zera ជាមិត្តស្និទ្ធស្នាលរបស់ខ្ញំុ) ខ្ញំុមិនដឹងគេមកឈរក្បែរខ្ញំុតាំងពីរពេលណាទេ តែឍគេក៏និយាយធ្វើឲ្យខ្ញំភ័យមិនស្ទើរទេ

​​​ "អ្នកនាងប្រធាន,​ ឲ្យខ្ញំុយកទៅក៏ បាន"

​​​ មិនទាន់ប្រកែកនឹងគេផង នាងចំម៉ក់ Zera ក៏យកក្រដាសហុចឲ្យ V ហើយនិយាយអរគុណរួចប្រញាប់ទាញដៃខ្ញំុចេញមក....

"​​Wow​, ហេតុអីថ្នាក់ 12E សំបូរសុទ្ធតែប្រុសស្អាតអញ្ចឹង!!!"

"មែនហើយ!​ លឺថាគេជាសិស្សថ្មីផងណា"

"អញ្ចឹងបានជាប្លែកមុខណាស់"

សម្លេងសិស្សស្រីជាច្រើននាំគ្នាខ្សឹបខ្សៀវគ្នានៅពេលឃើញ​ V ដើរមកក្នុងអាហារដ្ឋាន

​​​​​​​​​​​ "ខ្ញំុអង្គុយទីនេះបានទេប្រធាន?"

"មិនអីទេ, ហើយលោកហៅខ្ញំុថា Aru បានហើយព្រោះហៅប្រធានបែបនេះពិបាកស្ដាប់ណាស់"

"មែនហើយអ្នករាល់គ្នាហៅនាងថាAru គ្រប់តែគ្នា" ​ jungkook (​​jungkook ជាអនុប្រធានទីមួយ)​និយាយព្រោះតុនេះមានគ្នាអង្គុយសរុបទាំងV ទាំងអស់មានគ្នា​6នាក់ក្នុងនោះមាន​ :

Zera, Jungkook, Sun-Sy, Sin-yu(អនុប្រធានទីពីរ), V នឹងខ្ញំុ

​​​ ក្រោយពេលញាំុអាហារនឹងជជែកគ្នាលេងរួចមកពួកយើងក៏ដើរទៅទូដាក់អីវ៉ាន់ដើម្បីយកសៀវភៅតែមិនដឹងថាជាព្រហ្មលិខិតឬមិនមែននោះទេគឺទូររបស់យើងនៅជាប់គ្នាហើយគេក៏សួរនៅសំណួរដ៏ចម្លែកហើយសំណួរនេះខ្ញំុក៏កំពុងតែគិតដែរ

​​ "Aru!!" V

"អរលោកហៅខ្ញំុមែនទេ?" Aru

"មែនហើយ, តើខ្ញំុអាចសួរAruមួយសំណួរបានទេ?"

"Okay, សួរមកចុះបើខ្ញំុអាចឆ្លើយបានខ្ញំុនឹងឆ្លើយ!"

" យើងធ្លាប់ស្គាល់គ្នាតាំងពីរមុនមកមែនទេ?"

"អត់ទេ, មិនដែលទេ!"

\[ខាងក្រៅអាចថាមិនដែលតែក្នុងសុបិន្តជួបគ្នារហូតសោះនាង​ ​Aru!!\]

"ព្រះនាងរបស់យើងហេតុអីបានជាទ្រង់ផ្លាស់ប្ដូរច្រើនយ៉ាងនេះហើយហេតុអីទ្រង់មិនចងចាំយើង?​ ដើម្បីជួបទ្រង់យើងតែងតែបង្ហាញខ្លួនក្នុងសុបិន្តជាមួយទ្រង់ហេតុអីទ្រង់មិនចាំយើង"

"V លោកនិយាយអីនឹង??"

"អរ, អត់អីទេតោះយើងទៅ Aru"

\[ហេតុអីគេដូចជារាជបុត្រក្នុងសុបិន្តម្នាក់នោះខ្លាំងម្លេសឬគេជាម្នាក់នោះ??បើគេដឹងថាខ្ញំុតែងតែជួបគេក្នុងសុបិន្តនោះខ្ញំុនឹងខ្មាស់គេស្លាប់ហើយ​ Lee Aru\]

~~~~To be continued~~~~

Episode 2

"Taehyung, គំនូររបស់កូនពិតជាមានភាពច្នៃប្រឌិតខ្លាំងណាស់ ការគូររូបបានរហ័សហើយស្រស់ស្អាតទៀតផងបើអ្នកមិនដឹងគេថាកូនជាវិចិត្រករហើយ" Art teacher

"បាទ, អរគុណលោកគ្រូ" V

"លោកគ្រូមកទីនេះបន្តិចបានទេខ្ញុំមិនយល់ថាត្រូវធ្វើយ៉ាងម៉េចទេ!!!" Student 1

"លោកគ្រូទៅឥឡូវហើយចាំបន្តិច, taehyung ពេលនេះកូនអាចសម្រាកបានហើយ" Art teacher

"បាទលោកគ្រូ, អញ្ចឹងខ្ញុំសុំទៅដើរមើលក្នុងសាលាបន្តិចសិនព្រោះខ្ញុំមិនទាន់ស្គាល់ច្បាស់ទេ "V

" Ok, ទៅចុះអញ្ចឹង"Art teacher

និយាយចប់ V ក៏ដើរចេញទៅឯអ្នកគ្រប់គ្នាក៏សម្លឹងទៅ V រួចក៏ដាក់អារម្មណ៍លើកិច្ចការរបស់ខ្លួនវិញ....

V បន្តការដើររហូតដល់បន្ទប់តន្រ្តីរួចក៏បានដើរចូលទៅអង្គុយនៅកន្លែង Piano ហើយក៏ចាប់ផ្ដើមលេងវាយ៉ាងពិរោះរហូតទាក់ទាញសិស្សដែល break time ទាំងអស់មករោមមើលនឹងស្ដាប់សម្លេង Piano ដ៏ល្អវិចិត្រមិនលើកលែងសូម្បីតែគ្រូៗក៏មកចង់ដឹងនឹងលឺពីសំលេងនេះដែរ.....

រយៈពេល5នាទីកន្លងផុតទៅ Aruបានចេញមកបន្ទប់ទឹករួចនាងក៏បានស្ដាប់លឺសំលេង Piano ដែលនាងធ្លាប់តែស្ដាប់នៅក្នុងសុបិន្តប៉ុន្តែពេលនេះសម្លេងនេះក៏បានលេចលឺនៅខាងក្រៅហើយវាបានលឺចេញពីបន្ទប់តន្រ្តីនៅក្បែរនេះផងដែរ សម្លេងនេះបានទាក់ទាញនាងរហូតនាំនាងមកដល់បន្ទប់តន្រ្តី .....

"អត់ទោសផងខ្ញុំសុំចូលមើលអ្នកដែលលេង Piano នេះបន្តិចបានទេ?"

"Ok, មិនអីទេ" Student 1

នាងបានចូលទៅដើម្បីមើលថាជាអ្នកណា, នាងកំពុងចូលទៅបណ្ដើរអារម្មណ៍ដែលចង់ដឹងថាជាអ្នកណាក៏កាន់តែមានខ្លាំងឡើង.....សម្លេងនិយាយយ៉ាងលឺបានឧទានឡើងធ្វើឲ្យអ្នកគ្រប់គ្នាភ្ងាក់នឹងសម្លេងនោះ

"Kim taehyung!!!!!" Aru

ការឧទានយ៉ាងលឺនេះធ្វើឲ្យអ្នកដែលកំពុងដាក់អារម្មណ៍លេង Piano ឈប់ហើយងាកមកមើលនាងប៉ុន្តែមិនមែនមានតែ V ទេដែលមើលនាងគឺមនុស្សដែលកំពុងស្ដាប់ Piano នោះបានមើលមកនាងនិងកែវភ្នែកយ៉ាងភ្ងាក់ផ្អើល V ឃើញបែបនេះក៏ចាប់ផ្ដើមនិយាយ

" Aru!!! មកហៅខ្ញុំទៅវិញមែនទេ?" V និយាយបណ្តើរព្រិចភ្នែកជាសញ្ញាបណ្ដើរ

"អរ, មែនហើយ! ពេលនេះជិតដល់ម៉ោងហើយឆាប់ទៅថ្នាក់វិញទៅ"

" Ok តោះទៅអញ្ចឹង, ហើយក៏អរគុណអ្នករាល់គ្នាដែលបានមកស្ដាប់សម្លេងតន្រ្តីរបស់ខ្ញុំ" V និយាយលាដោយការគួរសមរួចក៏ចេញទៅជាមួយ Aru

-->ព្រះនាងរបស់យើង! ទ្រង់ចាំបទនេះបានមែនទេ? នេះជាបទភ្លេងដែលយើងតែងឡើងសម្រាប់ទ្រង់ ហើយនេះក៏ជាបទដែលទ្រង់ស្រលាញ់បំផុតដែរ, ចាំបានទេ?<-- (V កំពុងតែគិតក្នុងចិត្ត)

" V ! លោកមានរឿងអីមែនទេ? ហេតុអីបានភ្លឹកបែបនេះ??" Aru

"អរ! អត់ទេ , តែ Aru អ្នកនាងកំពុងមានអ្វីចង់សួរខ្ញុុំមែនទេ?"V

"ហេតុអីបានជាលោកដឹងថាខ្ញុំចង់សួរលោក" Aru

[ Aru haaa ហេតុអីសួរគេអញ្ចឹង!!! គេជាព្រះបុត្រាសុបិន្តណានាង ហេតុអីគេមិនដឹងហាស់? សូម្បីតែនាងគិតអីក៏គេអាចដឹងដែរ ព្រោះនេះជាញាណពិសេសរបស់រាជវង្សរាត្រីណា]

"ទឹកមុខរបស់អ្នកនាងប្រធានកំពុងចង់សួរខ្ញុំហើយ, ហេតុអីខ្ញុំមិនដឹង?"V ឆ្លើយលាយលំនឹងស្នាមញញឹមដែលទាក់ទាញបំផុតធ្វើឲ្យបេះដូងរបស់នាងក្រមុំលោតស្ទើរចេញមកក្រៅ

"អ...អឺ.. តើលោកចេះលេងបទនេះពីណាដែរ, វាពិរោះណាស់ស្ដាប់ហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាន"Aru

" បទភ្លេងអំបាញ់មិញមែនទេ? បទនេះខ្ញុំសរសេរវាចេញសម្រាប់មនុស្សម្នាក់ស្ដាប់តែពេលនេះ.....អរដល់ថ្នាក់ហើយឆាប់ចូលទៅ" V

"Hmmm"Aru

"Aru ឯងទើបតែមកពីណាជាមួយបុរសសង្ហារនោះ? ហេតុអីទឹកមុខរបស់គេប្រែទៅជាបែបនេះ? ប្រាប់យើងភ្លាម!" Zera

"មែនហើយ Aru ប្រាប់ពួកយើងភ្លាម..." Sun-sy , sin-yu

" បានៗយើងប្រាប់ឯងទៅចុះ, មិននេះខ្ញុំទៅបន្ទប់ទឹករួចក៏បានលឺសម្លេង Piano ដ៏ពិរោះមួយហើយខ្ញុំក៏ទៅមើល, ពួកឯងដឹងថាជាអ្នកណាលេងទេ??" Aru

"បើឯងមិនប្រាប់អ្នកណាទៅដឹង!" Sin-yu

"ម្នាក់នោះគឺ គាត់នឹងហើយ (V) ហើយពួកយើងក៏ត្រលប់មកវិញហើយនិយាយគ្នា2-3ម៉ាត់ហើយគាត់ក៏ប្រែក្លាយជាមនុស្សដែលឯងឃើញនឹងហើយ" Aru

"អស់ហើយ??" Zera

"ប្រុងឲ្យយើងនិយាយអីទៀត!" Aru

"បានៗ ឈប់សួរហើយ"sun-sy

គ្រឺង!! គ្រឺង!!!

"Wow!!! សម្លេង Piano នេះពិរោះណាស់ហើយអ្នកលេងនោះក៏សង្ហារណាស់ដែរ" other student1

" គេដូចជាសិស្សថ្មីថ្នាក់គំរូ" Other student2

"ហឺយថ្នាក់ទៀតហើយ! ថ្នាក់នឹងមិនដែលថាមានសិស្សអន់ទេ, ហើយសុទ្ធតែស្អាតនឹងសង្ហារ" Other student3

"អញ្ចឹងហើយបានគេហៅថាថ្នាក់គំរូនឹងណាឯង" Other student2

"Aru, sun-sy, Zera haa ពួកយើងទៅញ៉ាំអីខាងក្រៅម្ដងទៅOk ទេ!ព្រោះស្អែកជាថ្ងៃចុងសប្ដាហ៍ហើយ" Sin-yu

"បបួល Aru ឲ្យបានសិនទៅចាំបបួលពួកយើង" Zera

" Lee Aru !!! គិតយ៉ាងមិច"Sin-yu

"យើងប្រហែលប្រកែកមិនបានទេតែប៉ារបស់យើង....."Aru

"អរឯងបារម្ភពីប៉ារបស់ឯងមែនទេ?" Sun-sy

"ចាំបន្តិចណា" Zera ឆក់ទូរស័ព្ទរបស់ Aru រួចចុច call ទៅប៉ារបស់ Aru

" Hello ជម្រាបសួរលោកប៉ា, ខ្ញុំគឺ Zera មិត្តរបស់Aru "

" អរបាទ ជម្រាបសួរកូនស្រី, តើ Aru មានបញ្ហាអីមែនទេបានជាកូនយកទូរស័ព្ទនាង Call មកប៉ា" លោកLee ប៉ារបស់ Aru

"មិនមានបញ្ហាអ្វីទេលោកប៉ាតែថ្ងៃនេះខ្ញុំនឹងAru ចង់សុំការអនុញ្ញាតពីប៉ាទៅញ៉ាំអីខាងក្រៅហើយAru ខ្លាចប៉ាមកចាំទទួលហើយមិនឃើញក៏call សប៉ាជាមិន, តើប៉ាអនុញ្ញាតដែរទេ" Zera

"អរមិនអីទេ, កូនអាចទៅបានតែកុំនៅញាំអីយប់ពេកណា"លោក Lee

"ចាស អរគុណប៉ាដែលបានអនុញ្ញាត អញ្ចឹងកូនលាលោកប៉ាសិនហើយ" Zera

"បាទ, បានកូនស្រី" លោកlee

--- ទឺត!!! ទឺត!!!----

-->> ឋានរាត្រី<<--

" ព្រះអង្គម្ចាស់ទ្រង់ត្រឡប់មកវិញហើយមែនទេ! តើទ្រង់មានបញ្ហាអី, ហេតុអីទ្រង់ធ្វើព្រះភក្ត្របែបនេះ?" A-do (ជាមនុស្សជំនិតរបស់ V ពួកគេទាំង2ធំដឹងក្ដីជាមួយគ្នា)

"យើងមិនអីទេ, នៅពេលយើងមិននៅមានអ្នកណាមករកយើងទេ?"

"អឺ...រឿងនេះ... គឺ...." A-do

"ហេតុអីមិននិយាយមកនៅរដាក់រដុបធ្វើអី"

"គឺព្រះបុត្រាធំយាងមករកទ្រង់តែខ្ញុំបានប្រាប់ថាទ្រង់កំពុងផ្ទំទើបព្រះបុត្រាធំទ្រង់ផ្ដាំប្រាប់ថា ថ្ងៃនេះជាថ្ងៃចម្រើនព្រះជន្មព្រះម៉ែហាមដាច់ខានមិនឲ្យអវត្តមានទេ" A-do

" ទ្រង់មកគម្រាមយើងហើយ Joon-hyung ម្ចាស់បងទីធំ" V និយាយចប់ក៏ដកដង្ហើមធំហើយក៏នឹកគិតពី Princess របស់ទ្រង់........

~To Be Continues

[ Admin សុំណែនាំតួថ្មីបន្តិចចុះព្រោះតួនេះនឹងចេញនៅភាគក្រោយ ....

-> Gi-hyung (Suga) ព្រះអង្គម្ចាស់ធំក្នុងរាជវង្សអគ្គី ធាតុរបស់ទ្រង់គឺអគ្គីក្រហមដែលជាអគ្គីកាចសាហាវបំផុតនៅពេលដែលទ្រង់ខឹងនឹងអ្វីហើយគ្មានអ្នកណាអាចទ្រាំនឹងកម្ដៅដែលទ្រង់បញ្ចេញបានទេ.....ហើយទ្រង់ជាអ្នកគ្រប់គ្រងផ្នែកកងទ័ពនៅឋានអគ្គីផងដែរ~~~~

ទ្រង់ក៏មានម្ចាស់ប្អូនមួយអង្គដែរនោះគឺ

-> Seok-hyung (J-hope)ទ្រង់ជាបុត្រាទី2នៃរាជវង្សអគ្គី ទ្រង់មិនដូចនឹងម្ចាស់បងទ្រង់ទេ ធាតុរបស់ទ្រង់គឺអគ្គីខៀវដូច្នេះទ្រង់តែងតែមានភាពរីករាយនឹងកក់ក្ដៅដល់មនុស្សជុំវិញខ្លួនមិនដូចម្ចាស់បងទ្រង់នោះទេ ទ្រង់ជាអ្នកគ្រប់គ្រងវិន័យនៅឋានអគ្គី~~~~

-> ចំណែកឯ Joon-hyung (RM) វិញជារាជបុត្រនៅឋានរាត្រី ទ្រង់មិនមែនតឹងតែងទេតែទ្រង់ជាអ្នកគ្រប់គ្រងវិន័យនៅឋានរាត្រីដូច្នេះទ្រង់ត្រូវតែមឺុងម៉ាត់~

_______Review តួអង្គ_______

-> Taehyung ជាអ្នកកាន់កាប់ទ័ពនៅឋានរាត្រី, ទ្រង់ជាមនុស្សរីករាយដូចនឹង Seok-hyung តែដោយសារសង្គ្រាមជាមួយបិសាចធ្វើឲ្យអនាគតមហេសីរបស់ទ្រង់សុគតតាំងពីពេលនោះមកគេមិនសូវរីករាយដូចពីមុនទេ~

-> Aru ជាព្រះនាងនិស្ស័យតែដោយសារនាងជួយរងគ្រោះជំនួស Taehyung ទើបធ្វើឲ្យនាងសុគតហើយមកកើតនៅឋានកណ្ដាលរហូតពេលវេលាកំណត់មកដល់នាងនឹងរស់ឡើងវិញក្នុងនាមជាព្រះនាងនិស្ស័យ~~~~ ]

Episode 3

  " Tae... Tae... យើងស្មានតែទ្រង់មិនមកក្នុងពិធីថ្ងៃនេះ.." Seok-hyung

  " ព្រះអង្គ Seok-hyung ពូកែកំប្លែងពិតមែន... កម្មវិធីព្រះម៉ែទាំងមូលបើខ្ញុំម្ចាស់មិនមកម្ចាស់បងវិន័យនឹងទាត់ខ្ញុំម្ចាស់ចេញពីឋានរាត្រីមិនខាន..." Taehyung

  Vនិយាយរួចក៏ងាកទៅគោរពបុរសដែលនៅម្ខាងនៃ Seok-hyung

    " ព្រះអង្គ Gi-hyung ... សូមថ្វាយបង្គំ... " Taehyung

  "Ohhh, Tae... ទ្រង់យាងមកពីពេលណាដែរ ... មែនហើយយើងគិតថាចប់កម្មវិធីព្រះម៉ែយើងនឹងទៅលេងទ្រង់នៅឋានរាត្រី តែពេលនេះទ្រង់ក៏យាងដែរ ... " Gi-hyung

  " Gi-hyung ទ្រង់មានការអ្វីមែនទេ..." Taehyung

   "យើងលឺថាមួយរយៈនេះទ្រង់ប្រឈួនមែនទេ... " Gi-hyung

   "គឺរឿងនេះមិនជាអ្វីទេ... ខ្ញុំម្ចាស់គ្រាន់តែសោយមិនសូវបានប៉ុណ្ណោះដូច្នេះទើបធ្វើឲ្យខ្ញុំម្ចាស់ប្រឈួន..." Taehyung

   "បានអញ្ចឹងទៅវិញយើងនឹងបញ្ជារឲ្យគេយកឱសថល្អជាងគេទៅថ្វាយទ្រង់..." Gi-hyung

  "ថ្ងៃនេះខ្ញុំមកពិតជាមិនខុសមែន...." Jin-hyung

  "កូនត្រី....." Seok-hyung

  "Seok-hyung.....ហេតុអីតែងតែហៅយើងថាកូនត្រីអញ្ចឹង??? យើងគឺបុត្រានាគមិនមែនត្រីទេ!!! បើនៅហៅអញ្ចឹងទៀតយើងនឹងពន្លិចទ្រង់ឲ្យស្គាល់រស់ជាតិនាគយ៉ាងមិច..." Jin-hyung

   [--> Jin-hyung ព្រះបុត្រាធំក្នុងឋានភុជង្គនាគ សមុទ្រខាងកើត...(ទ្រង់ជានាគស)

    --> Jim-hyung (Jimin) ព្រះបុត្រាពៅក្នុងឋានភុជង្គនាគ (ទ្រង់ជានាគមាស) ]

"Jin-hyung ម្ចាស់បងភ្លេចមើលខ្នងបង្អែកព្រះអង្គអគ្គីហើយឬ???" Jim-hyung

  "យើងនិយាយលេងទេ...." Jin-hyung

  កម្មវិធីជួបជុំក៏ចប់អ្នករាល់គ្នាក៏ពិភាក្សាគ្នានៅឋានអគ្គីបន្តលើកលែងតែTaehyung......

   "ព្រះអង្គរាល់គ្នាខ្ញុំម្ចាស់មិនសូវស្រួលព្រះកាយ, ខ្ញុំម្ចាស់សុំអនុញ្ញាតិទៅដំណាក់សម្រាកវិញហើយ..." Taehyung

   "មិនអីទេទៅចុះ..." Gi-hyung

   "Joon-hyung ម្ចាស់ប្អូនទ្រង់យ៉ាងមិចហើយ....យើងគិតថាតាំងពីសង្គា្រមនោះចប់មកTae.. គេដូចជាផ្លាស់ប្តូរអស់ហើយ..." Jin-hyung

   "យើងនៅឋានជាមួយគ្នាមែន..តែ2-300ឆ្នាំមកនេះជួបគេមិនបាន 10ដងផង..." Joon-hyung

     " Aru... តើកូនមានដឹងពីដំណឹងរបស់ Taehyung ខ្លះទេ??? គេខានមកសាលា 1ខែហើយ " អ្នកគ្រូ

   "ខ្ញុំក៏មិនដឹងដូចគ្នាដែរអ្នកគ្រូ..." Aru

   "ពេលទាក់ទងគេបានប្រាប់អ្នកគ្រូផង...."អ្នកគ្រូ

...... Afternoon class......

    "ថ្ងៃនេះលោកគ្រូចង់ឲ្យប្អូនៗលេងភ្លេងដែលប្អូនៗស្រលាញ់ម្នាក់ 1បទដើម្បីយកពិន្ទុសម្រាប់ឆមាសនេះ...វាអាចជាបទដែលប្អូនៗតែងនិពន្ធឡើងដោយខ្លួនឯងក៏បាន... ដូច្នេះមានអ្នកណាស្ម័គ្រចិត្តឡើងមកមុនទេ??" លោកគ្រូតន្រ្តី

     សម្លេងមួយបានបន្លឺឡើងជាមួយបុរសរាងស្ដើងខ្ពស់ដើរចូលមកខាងក្នុងដែលបង្ហាញពីភាពស្រស់សង្ហារល្អឯក...

    "បាទលោកគ្រូ!!  ខ្ញុំសុំលេងវាមុនគេទៅចុះ..." Taehyung

    "តើប្អូនជាអ្នកណាដែរ???" លោកគ្រូតន្រ្តី

   ដោយសារគាត់មកសាលាមិនបានប៉ុន្មានថ្ងៃផងក៏បានខ្លួនអញ្ចឹងហើយលោកគ្រូតន្ត្រីមិនបានស្គាល់គាត់ទេ... ក្រោយមកអ្នកនាងប្រធានក៏ស្ទុះទៅនិយាយកាត់....

    "អឺ... លោកគ្រូ, គេគឺ V ម្នាក់ដែលលោកគ្រូចង់ស្គាល់នោះហើយ..." Aru

    ដោយសារតែសម្លេង Piano របស់ V ធ្វើឲ្យគ្រូៗចង់ស្ដាប់វាម្ដងទៀត.....

   

    "អរ...លោកគ្រូលឺថាសម្លេងដែលប្អូនលេងPiano នោះគឺពិតជាពិរោះណាស់រហូតធ្វើឲ្យអ្នករាល់គ្នាឈ្លក់វង្វេងនិងសម្លេងនោះ.... អញ្ចឹងពេលនេះប្អូនចាប់ផ្ដើមទៅ..."លោកគ្រូតន្រ្តី

    "បាទអរគុណលោកគ្រូ..." Taehyung

   Vក៏ចាប់ផ្ដើមលេង Piano នោះរហូតធ្វើឲ្យអ្នករាល់គ្នាឈ្លក់វង្វេងនឹងវាម្ដងទៀត..ដូចជាកាលពីលើកមុនអញ្ចឹង .... ដោយសារតែនឹករលឹកដល់អនុស្សាវរីយ៍កាលពីមុន V ក៏បានស្រក់ទឹកភ្នែកមួយតំណក់ ធ្វើឲ្យ Jim-hyung ដឹងក៏មកបង្ហាញខ្លួនចំពោះមុខ V ភ្លាមៗតែមនុស្សម្នាមិនបានឃើញនោះទេ ដោយសារ Jim បំបាំងកាយ ... ដោយឃើញបែបនេះ V ក៏បញ្ចប់រួចក៏សុំលោកគ្រូទៅបន្ទប់ទឹក....

    "ហេតុបានជាទ្រង់នៅទីនេះបាន Jim??? ក្រែងទ្រង់នៅឋានអគ្គី???" Taehyung

    "Tae... បើមិនចង់ឲ្យយើងបង្ហាញខ្លួននៅចំពោះមុខទ្រង់ទេសូមទ្រង់កុំសម្រក់ទឹកភ្នែកអីបានទេ??? ទ្រង់ធ្លាប់សោយឈាមរបស់យើងដូច្នេះយើងអាចដឹងពីការឈឺចាប់របស់ទ្រង់..."jim-hyung

    "រឿងនេះមានអ្នកណាដឹងទេថាយើងមិននៅឋានរាត្រី!!!" Taehyung

   "គ្មានទេ!!! យើងស្រាប់តែរលាយបាត់អញ្ចឹងគ្មានអ្នកណាដឹងថាយើងទៅណានោះទេ.... តែក្មេងស្រីនោះដូចជា...."Jim-hyung

    "មែនហើយ... អរត្រូវហើយពេលនេះយើងទៅថ្នាក់វិញហើយយើងលាទ្រង់ហើយ..." V ដើរចេញផុត Jim ក៏បន្លឺតិចៗ....

    \[មើលទៅសប្បាយដែរតាស់... យើងគួរតែលេងល្បែងដូចទ្រង់ដែរហើយ....\]

   ~~~~ Next day~~~~

"សួស្តីកូនៗទាំងអស់គ្នា... ថ្ងៃថ្នាក់យើងនឹងមានសមាជិកថ្មីម្នាក់ទៀតហើយ.... កូនឆាប់ចូលមកណែនាំខ្លួន..." អ្នកគ្រូ

  បុរសសង្ហារម្នាក់បានដើរចូលមកក្នុងដំណើរដូចអ្នកបង្ហាញម៉ូតរួចក៏ចាប់ផ្ដើមណែនាំខ្លួនរបស់គេ

   

     "សួស្តី..  យើង....អរច្រលំគឺខ្ញុំឈ្មោះថា Park Jimin ... រីករាយដែលបានស្គាល់អ្នករាល់គ្នា..." Jim-hyung

    "រីករាយណាស់ដែលបានស្គាល់ដូចគ្នា Jimin...." All students

  Jimin អង្គុយទន្ទឹមនឹង Taehyung ដោយសារកន្លែងទំនេរលែងមានទៅហើយ...

   ---- ពេលអាហារថ្ងៃត្រង់----

  

    " Jimin និយាយគ្នាបន្តិច..." Taehyung

   "មានបញ្ហារអី Tae..." Jim-hyung

    "ហេតុអីមកសាលា??? ខ្វះល្បែងលេងមែនទេ??? អត់ខឹងទេ...ពេលគេហៅស្មើបែបនេះ!!!!" Taehyung

    "បើយើងប្រកាន់ចប់ហើយព្រះអង្គឋានរាត្រីឬអ្នកគ្រប់គ្រងទ័ពរាត្រី...." Jim-hyung

     "ទ្រង់.....បើគេស្ដាប់លឺមានបញ្ហាហើយ.... បិទមាត់ទៅ...." Taehyung

    "បានអញ្ចឹងកុំនិយាយរឿងអាថ៌កំបាំងរបស់យើងរាល់គ្នា!!! សន្យាណា..."Jim-hyung

    "បាន..." Taehyung

    " Taehyung.... Jimin... ទៅញាំុអាហារជាមួយគ្នាទេ???" Zera

    "បាទទៅតែអ្នកនាងទៅមុនចុះខ្ញុំចង់និយាយលេងជាមួយ Jimin បន្តិចសិន" Taehyung

    "ល្អ.. អញ្ចឹងខ្ញុំទៅហើយ..." Sun-Sy

    "Tae ម្នាក់នេាះគឺព្រះនាងនិស្ស័យមែនទេ??? ឬដោយសារនាងទើបឯងមកទីនេះ!!!" Jim-hyung

     "មែនហើយ...និយាយអញ្ចឹង ស្រការនាគសំខាន់ដែរឬទេ???" Taehyung

    "យ៉ាងមិចទ្រង់ចង់ធ្វើគត់យើងហើយដកស្រការយើងមែនទេ???" Jim-hyung

   "និយាយមកថាសំខាន់ដែរទេ!!!" Taehyung

~~~~ To Be continued~~~~

  \[...តើស្រការនាគសំខាន់ដែរទេ????នៅភាគក្រោយJimin នឹងនិយាយអ្វី?? ហេតុអីបានជា Taehyung បែបនេះ?? ឬគាត់ចង់សម្លាប់ Jimin មែន!!!!....\]

\-\>រង់ចាំទាំងអស់គ្នាណា💜💚💜<-

4 o'clock\_\_\_song💚

By\_\_Taehyung💚&RM💙

Thanks for reader💙💚💜

Download NovelToon APP on App Store and Google Play

novel PDF download
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play