Episode 2

"Taehyung, គំនូររបស់កូនពិតជាមានភាពច្នៃប្រឌិតខ្លាំងណាស់ ការគូររូបបានរហ័សហើយស្រស់ស្អាតទៀតផងបើអ្នកមិនដឹងគេថាកូនជាវិចិត្រករហើយ" Art teacher

"បាទ, អរគុណលោកគ្រូ" V

"លោកគ្រូមកទីនេះបន្តិចបានទេខ្ញុំមិនយល់ថាត្រូវធ្វើយ៉ាងម៉េចទេ!!!" Student 1

"លោកគ្រូទៅឥឡូវហើយចាំបន្តិច, taehyung ពេលនេះកូនអាចសម្រាកបានហើយ" Art teacher

"បាទលោកគ្រូ, អញ្ចឹងខ្ញុំសុំទៅដើរមើលក្នុងសាលាបន្តិចសិនព្រោះខ្ញុំមិនទាន់ស្គាល់ច្បាស់ទេ "V

" Ok, ទៅចុះអញ្ចឹង"Art teacher

និយាយចប់ V ក៏ដើរចេញទៅឯអ្នកគ្រប់គ្នាក៏សម្លឹងទៅ V រួចក៏ដាក់អារម្មណ៍លើកិច្ចការរបស់ខ្លួនវិញ....

V បន្តការដើររហូតដល់បន្ទប់តន្រ្តីរួចក៏បានដើរចូលទៅអង្គុយនៅកន្លែង Piano ហើយក៏ចាប់ផ្ដើមលេងវាយ៉ាងពិរោះរហូតទាក់ទាញសិស្សដែល break time ទាំងអស់មករោមមើលនឹងស្ដាប់សម្លេង Piano ដ៏ល្អវិចិត្រមិនលើកលែងសូម្បីតែគ្រូៗក៏មកចង់ដឹងនឹងលឺពីសំលេងនេះដែរ.....

រយៈពេល5នាទីកន្លងផុតទៅ Aruបានចេញមកបន្ទប់ទឹករួចនាងក៏បានស្ដាប់លឺសំលេង Piano ដែលនាងធ្លាប់តែស្ដាប់នៅក្នុងសុបិន្តប៉ុន្តែពេលនេះសម្លេងនេះក៏បានលេចលឺនៅខាងក្រៅហើយវាបានលឺចេញពីបន្ទប់តន្រ្តីនៅក្បែរនេះផងដែរ សម្លេងនេះបានទាក់ទាញនាងរហូតនាំនាងមកដល់បន្ទប់តន្រ្តី .....

"អត់ទោសផងខ្ញុំសុំចូលមើលអ្នកដែលលេង Piano នេះបន្តិចបានទេ?"

"Ok, មិនអីទេ" Student 1

នាងបានចូលទៅដើម្បីមើលថាជាអ្នកណា, នាងកំពុងចូលទៅបណ្ដើរអារម្មណ៍ដែលចង់ដឹងថាជាអ្នកណាក៏កាន់តែមានខ្លាំងឡើង.....សម្លេងនិយាយយ៉ាងលឺបានឧទានឡើងធ្វើឲ្យអ្នកគ្រប់គ្នាភ្ងាក់នឹងសម្លេងនោះ

"Kim taehyung!!!!!" Aru

ការឧទានយ៉ាងលឺនេះធ្វើឲ្យអ្នកដែលកំពុងដាក់អារម្មណ៍លេង Piano ឈប់ហើយងាកមកមើលនាងប៉ុន្តែមិនមែនមានតែ V ទេដែលមើលនាងគឺមនុស្សដែលកំពុងស្ដាប់ Piano នោះបានមើលមកនាងនិងកែវភ្នែកយ៉ាងភ្ងាក់ផ្អើល V ឃើញបែបនេះក៏ចាប់ផ្ដើមនិយាយ

" Aru!!! មកហៅខ្ញុំទៅវិញមែនទេ?" V និយាយបណ្តើរព្រិចភ្នែកជាសញ្ញាបណ្ដើរ

"អរ, មែនហើយ! ពេលនេះជិតដល់ម៉ោងហើយឆាប់ទៅថ្នាក់វិញទៅ"

" Ok តោះទៅអញ្ចឹង, ហើយក៏អរគុណអ្នករាល់គ្នាដែលបានមកស្ដាប់សម្លេងតន្រ្តីរបស់ខ្ញុំ" V និយាយលាដោយការគួរសមរួចក៏ចេញទៅជាមួយ Aru

-->ព្រះនាងរបស់យើង! ទ្រង់ចាំបទនេះបានមែនទេ? នេះជាបទភ្លេងដែលយើងតែងឡើងសម្រាប់ទ្រង់ ហើយនេះក៏ជាបទដែលទ្រង់ស្រលាញ់បំផុតដែរ, ចាំបានទេ?<-- (V កំពុងតែគិតក្នុងចិត្ត)

" V ! លោកមានរឿងអីមែនទេ? ហេតុអីបានភ្លឹកបែបនេះ??" Aru

"អរ! អត់ទេ , តែ Aru អ្នកនាងកំពុងមានអ្វីចង់សួរខ្ញុុំមែនទេ?"V

"ហេតុអីបានជាលោកដឹងថាខ្ញុំចង់សួរលោក" Aru

[ Aru haaa ហេតុអីសួរគេអញ្ចឹង!!! គេជាព្រះបុត្រាសុបិន្តណានាង ហេតុអីគេមិនដឹងហាស់? សូម្បីតែនាងគិតអីក៏គេអាចដឹងដែរ ព្រោះនេះជាញាណពិសេសរបស់រាជវង្សរាត្រីណា]

"ទឹកមុខរបស់អ្នកនាងប្រធានកំពុងចង់សួរខ្ញុំហើយ, ហេតុអីខ្ញុំមិនដឹង?"V ឆ្លើយលាយលំនឹងស្នាមញញឹមដែលទាក់ទាញបំផុតធ្វើឲ្យបេះដូងរបស់នាងក្រមុំលោតស្ទើរចេញមកក្រៅ

"អ...អឺ.. តើលោកចេះលេងបទនេះពីណាដែរ, វាពិរោះណាស់ស្ដាប់ហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបាន"Aru

" បទភ្លេងអំបាញ់មិញមែនទេ? បទនេះខ្ញុំសរសេរវាចេញសម្រាប់មនុស្សម្នាក់ស្ដាប់តែពេលនេះ.....អរដល់ថ្នាក់ហើយឆាប់ចូលទៅ" V

"Hmmm"Aru

"Aru ឯងទើបតែមកពីណាជាមួយបុរសសង្ហារនោះ? ហេតុអីទឹកមុខរបស់គេប្រែទៅជាបែបនេះ? ប្រាប់យើងភ្លាម!" Zera

"មែនហើយ Aru ប្រាប់ពួកយើងភ្លាម..." Sun-sy , sin-yu

" បានៗយើងប្រាប់ឯងទៅចុះ, មិននេះខ្ញុំទៅបន្ទប់ទឹករួចក៏បានលឺសម្លេង Piano ដ៏ពិរោះមួយហើយខ្ញុំក៏ទៅមើល, ពួកឯងដឹងថាជាអ្នកណាលេងទេ??" Aru

"បើឯងមិនប្រាប់អ្នកណាទៅដឹង!" Sin-yu

"ម្នាក់នោះគឺ គាត់នឹងហើយ (V) ហើយពួកយើងក៏ត្រលប់មកវិញហើយនិយាយគ្នា2-3ម៉ាត់ហើយគាត់ក៏ប្រែក្លាយជាមនុស្សដែលឯងឃើញនឹងហើយ" Aru

"អស់ហើយ??" Zera

"ប្រុងឲ្យយើងនិយាយអីទៀត!" Aru

"បានៗ ឈប់សួរហើយ"sun-sy

គ្រឺង!! គ្រឺង!!!

"Wow!!! សម្លេង Piano នេះពិរោះណាស់ហើយអ្នកលេងនោះក៏សង្ហារណាស់ដែរ" other student1

" គេដូចជាសិស្សថ្មីថ្នាក់គំរូ" Other student2

"ហឺយថ្នាក់ទៀតហើយ! ថ្នាក់នឹងមិនដែលថាមានសិស្សអន់ទេ, ហើយសុទ្ធតែស្អាតនឹងសង្ហារ" Other student3

"អញ្ចឹងហើយបានគេហៅថាថ្នាក់គំរូនឹងណាឯង" Other student2

"Aru, sun-sy, Zera haa ពួកយើងទៅញ៉ាំអីខាងក្រៅម្ដងទៅOk ទេ!ព្រោះស្អែកជាថ្ងៃចុងសប្ដាហ៍ហើយ" Sin-yu

"បបួល Aru ឲ្យបានសិនទៅចាំបបួលពួកយើង" Zera

" Lee Aru !!! គិតយ៉ាងមិច"Sin-yu

"យើងប្រហែលប្រកែកមិនបានទេតែប៉ារបស់យើង....."Aru

"អរឯងបារម្ភពីប៉ារបស់ឯងមែនទេ?" Sun-sy

"ចាំបន្តិចណា" Zera ឆក់ទូរស័ព្ទរបស់ Aru រួចចុច call ទៅប៉ារបស់ Aru

" Hello ជម្រាបសួរលោកប៉ា, ខ្ញុំគឺ Zera មិត្តរបស់Aru "

" អរបាទ ជម្រាបសួរកូនស្រី, តើ Aru មានបញ្ហាអីមែនទេបានជាកូនយកទូរស័ព្ទនាង Call មកប៉ា" លោកLee ប៉ារបស់ Aru

"មិនមានបញ្ហាអ្វីទេលោកប៉ាតែថ្ងៃនេះខ្ញុំនឹងAru ចង់សុំការអនុញ្ញាតពីប៉ាទៅញ៉ាំអីខាងក្រៅហើយAru ខ្លាចប៉ាមកចាំទទួលហើយមិនឃើញក៏call សប៉ាជាមិន, តើប៉ាអនុញ្ញាតដែរទេ" Zera

"អរមិនអីទេ, កូនអាចទៅបានតែកុំនៅញាំអីយប់ពេកណា"លោក Lee

"ចាស អរគុណប៉ាដែលបានអនុញ្ញាត អញ្ចឹងកូនលាលោកប៉ាសិនហើយ" Zera

"បាទ, បានកូនស្រី" លោកlee

--- ទឺត!!! ទឺត!!!----

-->> ឋានរាត្រី<<--

" ព្រះអង្គម្ចាស់ទ្រង់ត្រឡប់មកវិញហើយមែនទេ! តើទ្រង់មានបញ្ហាអី, ហេតុអីទ្រង់ធ្វើព្រះភក្ត្របែបនេះ?" A-do (ជាមនុស្សជំនិតរបស់ V ពួកគេទាំង2ធំដឹងក្ដីជាមួយគ្នា)

"យើងមិនអីទេ, នៅពេលយើងមិននៅមានអ្នកណាមករកយើងទេ?"

"អឺ...រឿងនេះ... គឺ...." A-do

"ហេតុអីមិននិយាយមកនៅរដាក់រដុបធ្វើអី"

"គឺព្រះបុត្រាធំយាងមករកទ្រង់តែខ្ញុំបានប្រាប់ថាទ្រង់កំពុងផ្ទំទើបព្រះបុត្រាធំទ្រង់ផ្ដាំប្រាប់ថា ថ្ងៃនេះជាថ្ងៃចម្រើនព្រះជន្មព្រះម៉ែហាមដាច់ខានមិនឲ្យអវត្តមានទេ" A-do

" ទ្រង់មកគម្រាមយើងហើយ Joon-hyung ម្ចាស់បងទីធំ" V និយាយចប់ក៏ដកដង្ហើមធំហើយក៏នឹកគិតពី Princess របស់ទ្រង់........

~To Be Continues

[ Admin សុំណែនាំតួថ្មីបន្តិចចុះព្រោះតួនេះនឹងចេញនៅភាគក្រោយ ....

-> Gi-hyung (Suga) ព្រះអង្គម្ចាស់ធំក្នុងរាជវង្សអគ្គី ធាតុរបស់ទ្រង់គឺអគ្គីក្រហមដែលជាអគ្គីកាចសាហាវបំផុតនៅពេលដែលទ្រង់ខឹងនឹងអ្វីហើយគ្មានអ្នកណាអាចទ្រាំនឹងកម្ដៅដែលទ្រង់បញ្ចេញបានទេ.....ហើយទ្រង់ជាអ្នកគ្រប់គ្រងផ្នែកកងទ័ពនៅឋានអគ្គីផងដែរ~~~~

ទ្រង់ក៏មានម្ចាស់ប្អូនមួយអង្គដែរនោះគឺ

-> Seok-hyung (J-hope)ទ្រង់ជាបុត្រាទី2នៃរាជវង្សអគ្គី ទ្រង់មិនដូចនឹងម្ចាស់បងទ្រង់ទេ ធាតុរបស់ទ្រង់គឺអគ្គីខៀវដូច្នេះទ្រង់តែងតែមានភាពរីករាយនឹងកក់ក្ដៅដល់មនុស្សជុំវិញខ្លួនមិនដូចម្ចាស់បងទ្រង់នោះទេ ទ្រង់ជាអ្នកគ្រប់គ្រងវិន័យនៅឋានអគ្គី~~~~

-> ចំណែកឯ Joon-hyung (RM) វិញជារាជបុត្រនៅឋានរាត្រី ទ្រង់មិនមែនតឹងតែងទេតែទ្រង់ជាអ្នកគ្រប់គ្រងវិន័យនៅឋានរាត្រីដូច្នេះទ្រង់ត្រូវតែមឺុងម៉ាត់~

_______Review តួអង្គ_______

-> Taehyung ជាអ្នកកាន់កាប់ទ័ពនៅឋានរាត្រី, ទ្រង់ជាមនុស្សរីករាយដូចនឹង Seok-hyung តែដោយសារសង្គ្រាមជាមួយបិសាចធ្វើឲ្យអនាគតមហេសីរបស់ទ្រង់សុគតតាំងពីពេលនោះមកគេមិនសូវរីករាយដូចពីមុនទេ~

-> Aru ជាព្រះនាងនិស្ស័យតែដោយសារនាងជួយរងគ្រោះជំនួស Taehyung ទើបធ្វើឲ្យនាងសុគតហើយមកកើតនៅឋានកណ្ដាលរហូតពេលវេលាកំណត់មកដល់នាងនឹងរស់ឡើងវិញក្នុងនាមជាព្រះនាងនិស្ស័យ~~~~ ]

Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play