រាជបុត្រក្នុងសុបិន្ត

រាជបុត្រក្នុងសុបិន្ត

Episode 1

"រាជបុត្រ!​ សាកលរវាទៅមើលសមនឹងទ្រង់ទេ"

"ព្រះនាងរបស់យើង​​ហេតុអីធ្វើការងារទាំងនេះទៀតហើយ, ទ្រង់លឺយើងហាមទ្រង់ទេ?"

"ខ្ញំុម្ចាស់ឃើញអាវដែលខ្ញំុម្ចាស់កាត់ឲ្យនោះប្រឡាក់ហើយទ្រង់មិនព្រមឲ្យគេកាត់ថ្មីទើប....."

____គ្រឺង!​ គ្រឺង!​ គ្រឺង!_______

"ហាស!​ ម៉ោង 7:00Am​​ ហើយ​!​ Lee​ Aru អើយនាងប្រាកដជាយឺតពេលទៀតហើយ!​ ហើយហេតុអីបានជាសុបិន្តឃើញបុរសម្នាក់នោះទៀតហើយអញ្ចឹង?​ ហើយគេជាអ្នកណា?​​ ហឺយ,​ សំខាន់ពេលនេះត្រូវតែប្រញាប់មិនអញ្ចឹងច្បាស់ជាត្រូវលោកគ្រូពិន័យទៀតហើយ!"

"Aru haaa​,​ ម៉ាក់បានរៀបចំអាហារពេលព្រឹករួចហើយៗកូនប្រញាប់ចុះមកញាំុមកណា"

"មែនហើយកូនសម្លាញ់ប្រញាប់ចុះមកប៉ាចាំកូនណា​"

"ចា, ម៉ាក់-ប៉ា​​ បន្តិចទៀតកូនចុះទៅហើយ!"

__________

"លាហើយម៉ាក់, ល្ងាចជួបគ្នា"

"ចា,​ ព្រះនាងតូចរបស់ម៉ាក់! ​បើកឡានប្រយ័ត្នប្រយែងណាបង!"

" បាទ , អញ្ចឹងបងទៅហើយណាអូន"

​ និយាយចប់ឡានក៏ចេញទៅបាត់នៅសល់តែស្រ្តីម្នាក់នៅឈររង់ចាំឡាននោះចេញទៅបាត់ហើយគាត់ក៏ចូលទៅក្នុងវិញ

"Hello, អ្នកគ្រូ"

"​ Aru តើពេលនេះកូននៅឯណា?"

"អឺ, ខ្ញំុកំពុងនៅតាមផ្លូវ, តើអ្នកគ្រូមានការអ្វីមែនទេទើប call មកខ្ញំុបែបនេះ?"

"ពេលមកដល់សាលាត្រូវមកជួបអ្នកគ្រូនៅ Office ផងណា!"

"ចា៎ , អ្នកគ្រូ"

"Ok បានហើយ"

" ចា៎, អ្នកគ្រូ"

\_\_\_\_\_\_\_

"សួស្តីអ្នកគ្រូ, តើអ្នកគ្រូមានបញ្ហាអ្វីមែនទេ?"

"ថ្ងៃនេះអ្នកគ្រូមានកិច្ចការបន្ទាន់មួយត្រូវធ្វើដូច្នេះហើយកូនត្រូវយកក្រដាស់កិច្ចការនេះទៅដាក់ឲ្យមិត្តភក្តិក្នុងថ្នាក់ធ្វើ"

"ចា៎​ អ្មកគ្រូ"

"អរ ! អ្នកគ្រូសឹងតែភ្លេចគេម្នាក់នេះហើយ​" និយាយបានបន្តិចគាត់ក៏ សើចរបៀបហួសចិត្តនឹងខ្លួនឯងណាស់អញ្ចឹងហើយក៏បន្ត

​​​​ "គេជាសិស្សថ្មីដែលត្រូវជាមិត្តរួមថ្នាក់របស់កូនៗហើយៗគេឈ្មោះTaehyung, Taehyung នេះគឺ Aru ប្រធានថ្នាក់របស់កូនហើយ!"

ពេលដែលអ្នកគ្រូនិយាយចប់ខ្ញំុក៏ក្រលេកមើលមុខគេតែដោយសារតែគេនឹងខ្ញំុមានកម្ពស់ខុសគ្នារហូតជិត 20cm​ ទើបខ្ញំុត្រូវងើយមើលមុខគេ​, រួចគេក៏រាក់ទាក់ខ្ញំុ

​​ ​ "សួស្ដីប្រធានថ្នាក់, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកនាងហៅខ្ញំុថា​ V​ ក៏បាន"

\--\>មុខនឹងសម្លេងរបស់គេដូចជា......<---​

កំពុងតែភ្លឹកផងអ្នកគ្រូក៏ហៅធ្វើឲ្យខ្ញំុភ្ញាក់នឹងសម្លេងរបស់គាត់

"​ អរ-ចា៎, ខ្ញំុឈ្មោះ Lee Aru ហើយខ្ញំុជាប្រធានថ្នាក់ "

"អ្នកទាំងពីរទៅថ្នាក់ចុះអញ្ចឹងអ្នកគ្រូមានកិច្ចការបន្តិច"

យើងទាំងពីរក៏ឱនបន្តិចដើម្បីបញ្ជាក់ថាលាគាត់......

\----12E-----(លេខបន្ទប់របស់ថ្នាក់ហើយថ្នាក់នេះជាថ្នាក់គំរូប្រចាំសាលា)

"សូមស្ងាត់ណាអ្នកទាំងអស់គ្នា,​ ថ្ងៃនេះខ្ញំុមានរឿងពីរចង់ប្រាប់អ្នកទាំងអស់គ្នា, ទីមួយ​ ថ្ងៃនេះយើងមានសមាជិកថ្មីម្នាក់, ចូលមក"

និយាយចប់ខ្ញំុក៏បក់ដៃហៅគេចូលមករួចគេក៏ចូលមកតាមអ្វីដែលខ្ញំុបង្ហាញគេ

​​​ "សួស្ដីអ្នកទាំងអស់គ្នា, ខ្ញំុឈ្មោះ Kim Taehyung តែអ្នកទាំងអស់គ្នាហៅខ្ញំុថា​ V​ ក៏បាន, ខ្ញំុរីករាយណាស់ដែលបានស្គាល់អ្នករាល់គ្នា" គេនិយាយរួចខ្ញំុក៏សម្លឹងរកកន្លែងឲ្យគេអង្គុយចៃដន្យសល់តែកន្លែងក្បែរខ្ញំុប៉ុណ្ណោះដូច្នេះខ្ញំុក៏ប្រាប់ឲ្យគេទៅអង្គុយហើយខ្ញំុក៏និយាយបន្ត

​​​ "រឿងទីមួយអ្នករាល់គ្នាដឹងហើយអញ្ចឹងចូលដល់រឿងទីពីរនោះគឺ-ថ្ងៃនេះអ្នកគ្រូមានការរវល់ហើយគាត់ឲ្យយើងធ្វើកិច្ចការក្នុងក្រដាស់នេះរួចអាចសម្រាកបានហើយៗ after break យើងរៀនម៉ោង​ Art "

​​​ ~~~Break time~~~

"Aru តោះយើងទៅ​ញាំុអាហារ , គ្នាឃ្លានហើយ"

"​​ចាំបន្តិចសិនណា​ Zera គ្នារៀបក្រដាស់ហើយយកឲ្យអ្នកគ្រូសិន រួចយើងនឹងទៅ Ok!" (Zera ជាមិត្តស្និទ្ធស្នាលរបស់ខ្ញំុ) ខ្ញំុមិនដឹងគេមកឈរក្បែរខ្ញំុតាំងពីរពេលណាទេ តែឍគេក៏និយាយធ្វើឲ្យខ្ញំភ័យមិនស្ទើរទេ

​​​ "អ្នកនាងប្រធាន,​ ឲ្យខ្ញំុយកទៅក៏ បាន"

​​​ មិនទាន់ប្រកែកនឹងគេផង នាងចំម៉ក់ Zera ក៏យកក្រដាសហុចឲ្យ V ហើយនិយាយអរគុណរួចប្រញាប់ទាញដៃខ្ញំុចេញមក....

"​​Wow​, ហេតុអីថ្នាក់ 12E សំបូរសុទ្ធតែប្រុសស្អាតអញ្ចឹង!!!"

"មែនហើយ!​ លឺថាគេជាសិស្សថ្មីផងណា"

"អញ្ចឹងបានជាប្លែកមុខណាស់"

សម្លេងសិស្សស្រីជាច្រើននាំគ្នាខ្សឹបខ្សៀវគ្នានៅពេលឃើញ​ V ដើរមកក្នុងអាហារដ្ឋាន

​​​​​​​​​​​ "ខ្ញំុអង្គុយទីនេះបានទេប្រធាន?"

"មិនអីទេ, ហើយលោកហៅខ្ញំុថា Aru បានហើយព្រោះហៅប្រធានបែបនេះពិបាកស្ដាប់ណាស់"

"មែនហើយអ្នករាល់គ្នាហៅនាងថាAru គ្រប់តែគ្នា" ​ jungkook (​​jungkook ជាអនុប្រធានទីមួយ)​និយាយព្រោះតុនេះមានគ្នាអង្គុយសរុបទាំងV ទាំងអស់មានគ្នា​6នាក់ក្នុងនោះមាន​ :

Zera, Jungkook, Sun-Sy, Sin-yu(អនុប្រធានទីពីរ), V នឹងខ្ញំុ

​​​ ក្រោយពេលញាំុអាហារនឹងជជែកគ្នាលេងរួចមកពួកយើងក៏ដើរទៅទូដាក់អីវ៉ាន់ដើម្បីយកសៀវភៅតែមិនដឹងថាជាព្រហ្មលិខិតឬមិនមែននោះទេគឺទូររបស់យើងនៅជាប់គ្នាហើយគេក៏សួរនៅសំណួរដ៏ចម្លែកហើយសំណួរនេះខ្ញំុក៏កំពុងតែគិតដែរ

​​ "Aru!!" V

"អរលោកហៅខ្ញំុមែនទេ?" Aru

"មែនហើយ, តើខ្ញំុអាចសួរAruមួយសំណួរបានទេ?"

"Okay, សួរមកចុះបើខ្ញំុអាចឆ្លើយបានខ្ញំុនឹងឆ្លើយ!"

" យើងធ្លាប់ស្គាល់គ្នាតាំងពីរមុនមកមែនទេ?"

"អត់ទេ, មិនដែលទេ!"

\[ខាងក្រៅអាចថាមិនដែលតែក្នុងសុបិន្តជួបគ្នារហូតសោះនាង​ ​Aru!!\]

"ព្រះនាងរបស់យើងហេតុអីបានជាទ្រង់ផ្លាស់ប្ដូរច្រើនយ៉ាងនេះហើយហេតុអីទ្រង់មិនចងចាំយើង?​ ដើម្បីជួបទ្រង់យើងតែងតែបង្ហាញខ្លួនក្នុងសុបិន្តជាមួយទ្រង់ហេតុអីទ្រង់មិនចាំយើង"

"V លោកនិយាយអីនឹង??"

"អរ, អត់អីទេតោះយើងទៅ Aru"

\[ហេតុអីគេដូចជារាជបុត្រក្នុងសុបិន្តម្នាក់នោះខ្លាំងម្លេសឬគេជាម្នាក់នោះ??បើគេដឹងថាខ្ញំុតែងតែជួបគេក្នុងសុបិន្តនោះខ្ញំុនឹងខ្មាស់គេស្លាប់ហើយ​ Lee Aru\]

~~~~To be continued~~~~

Hot

Comments

Tea Tea

Tea Tea

hehe

2021-11-08

0

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

wow

2021-07-14

0

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

Kemhong_Chroy<⁠(⁠ ̄⁠︶⁠ ̄⁠)⁠↗

waiting Episode 2

2021-07-14

0

See all
Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play